ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ ទទួលបានសមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ​ភ្លូក​ទឹក​ភ្លូក​ដី​ពី​សំណាក់​ពលរដ្ឋ​ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម។

«បង្កង​តាកែវ សក​រួច​ហើយ» នេះ​ជា​ការ​លើក​ឡើង​នៅ​លើ​អាខោន​ផ្លូវ​ការ​របស់​ឯកឧត្ដម វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ។ នា​វេលា​ព្រឹក​ថ្ងៃ ៣០ ខែ តុលា ឆ្នាំ ២០២៦ រូប​សំណាក់​បង្កង​ទឹក​សាប​ដែល​មាន​ប្រវែង ៦ម៉ែត្រ ទទឹង ២.៥ ម៉ែត្រ និង​ដង្កៀប​ប្រវែង ៤.៥ ម៉ែត្រ ត្រូវ​បាន​ដាក់​ឱ្យ​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​លើ​ផ្ទៃ​បឹង​តាកែវ ដែល​ស្ថិត​ក្នុង​ក្រុង​ដូន​កែវ ខេត្ត​តាកែវ ក្រោយ​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ។

នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ដែល​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​លើកតម្កើងអត្តសញ្ញាណ និងផលិតផលដ៏មានសក្តានុពលប្រចាំខេត្ត ព្រមទាំងបង្កើតជាទីតាំងទេសចរណ៍ថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា កម្សាន្ត និងភ្លក្សរសជាតិបង្កងទឹកសាបតាកែវ។

បង្កងធម្មជាតិ ជាអត្តសញ្ញាណផលិតផលជលផលដ៏ទាក់ទាញរបស់ខេត្តតាកែវ។ តាម​ការ​ឱ្យ​ដឹង​នៅ​លើ​ផេក​ផ្លូវ​ការ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​តាកែវ បង្កងធម្មជាតិខេត្តតាកែវ មានរសជាតិឆ្ងាញ់ដែលទាក់ទាញអ្នកចូលចិត្តម្ហូបជលផល ដោយសារកត្តាសំខាន់ៗមួយចំនួន៖

១. បរិស្ថានធម្មជាតិសមស្រប ៖ តំបន់បឹងបួរ ព្រែក និងវាលលិចទឹក ជាជម្រកដែលអាចផ្តល់អាហារធម្មជាតិដល់បង្កង។

២. អាហារធម្មជាតិចម្រុះ ៖ បង្កងអាចស៊ីសត្វតូចៗ សារាយ និងសារធាតុសរីរាង្គក្នុងទឹក ដែលជួយដល់ការលូតលាស់ និងគុណភាពសាច់។

៣. ប្រព័ន្ធទឹក និងប្រព័ន្ធអេកូឡូស៊ី ៖ ការផ្លាស់ប្តូរទឹកតាមរដូវ និងស្ថានភាពជម្រក អាចជះឥទ្ធិពលដល់ការរស់នៅ និងការលូតលាស់របស់បង្កង។

៤. សាច់ណែន និងរសជាតិផ្អែមពីធម្មជាតិ ៖ បង្កងដែលមានគុណភាពល្អ អាចមានសាច់ណែន ទន់ផ្អែម និងក្លិនឈ្ងុយ ជាពិសេសនៅពេលចម្អិនស្រស់ៗ។

៥. របៀបចម្អិន និងភាពស្រស់ ៖ ការចម្អិនភ្លាមៗក្រោយចាប់បាន ជួយរក្សារសជាតិ និងក្លិនឈ្ងុយរបស់បង្កង។

បង្កងធម្មជាតិខេត្តតាកែវ មិនត្រឹមតែឆ្ងាញ់ទេ ថែមទាំងជាផលិតផលជលផលដែលភ្ជាប់នឹងធនធានធម្មជាតិ និងជីវភាពប្រជានេសាទក្នុងតំបន់ផងដែរ៕

រូបភាព ៖ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​តាកែវ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា