នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភាព​ពិសេស​ជូន​សិល្បករ​ខ្មែរ ដែល​កិច្ច​សហការ​ថ្មី​នេះ​ពង្រីក​លទ្ធភាព​ទទួល​បាន​ចំណេះដឹង​សុខភាព និង​សេវា​វេជ្ជសាស្ត្រ ព្រម​ទាំង​សុខុមាលភាព​ប្រកប​ដោយ​វិជ្ជាជីវៈ សម្រាប់​សមាជិក​សមាគម​សិល្បករ​ខ្មែរ ជាង ៧០០ នាក់។

អនុស្សរណៈ​យោគយល់​គ្នា​នេះ​រៀបចំ​ឡើង​ក្រោម​អធិបតី​ភាព​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។តាមរយៈ MoU រវាង​ស្ថាប័ន​ទាំង ២ នឹង​សហការគ្នាលើការអប់រំ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​សុខភាព ការ​ផ្សព្វផ្សាយ​ទៅ​កាន់​សហគមន៍ និង​ការ​សម្របសម្រួល​ឲ្យ​សិល្បករ​មាន​លទ្ធភាព​ទទួល​បាន​សេវា​ព្យាបាល ពិនិត្យ​ជំងឺ និង​ថែទាំ​មាន​តម្លៃ​សមរម្យ​។

“សិល្បករ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស​វប្បធម៌​កម្ពុជា និង​បំផុស​គំនិត​ដល់​សហគមន៍​របស់​យើង។ ភាព​ជា​ដៃគូ​នេះ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ពួកគេ​ថែរក្សាអ្វីដែលសំខាន់មួយទៀត គឺ​សុខភាព​របស់​ពួកគេ។ នេះ​ជា​ការ​លើកឡើង​របស់​អនុប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​ជា​តារា​សម្ដែង អ្នកនាង នៅ សុនិតា។

អ្នកនាង នៅ សូនីតា តាមរយៈការធ្វើឲ្យ​ការទទួលបានសេវាសុខភាពបង្ការកាន់តែងាយស្រួល និង​ការ​គាំទ្រសមាជិកតាមរយៈ​ការ​តាមដាន​ថែទាំប្រកបដោយវិជ្ជាជីវៈ សមាគម​សង្ឃឹម​ថា​នឹង​ជួយ​សិល្បករ​ឲ្យ​យកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាព របស់ខ្លួន និងបន្តការងាររបស់ពួកគេ​ដោយ​មានទំនុកចិត្តកាន់តែខ្ពស់។

នៅ សុនិតា អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ តំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំរើន គិត ម៉េង ប្រធាន សមាគមសិល្បករខ្មែរ បាន​បន្ថែម​ទៀត​ថាតាមរយៈកិច្ចសហការនេះ សិល្បករ សិល្ប​ការិនី និង​សមាជិកសមាគមសិល្បករខ្មែរ នឹងមានឱកាសទទួលបានការគាំទ្រ​ដូចជា៖

ទី១៖ លើកកម្ពស់ការយល់ដឹងអំពីសុខភាព និង​សុខុមាលភាព​ក្នុង​ចំណោម​សមាជិក​សមាគម​សិល្បករ​ខ្មែរ ដើម្បី​ឲ្យ​សិល្បករ​កាន់តែ​យល់​ដឹង​ពី​សារៈសំខាន់នៃការថែរក្សាសុខភាព និង​ការ​ការពារ​ជំងឺ​ជាមុន។

ទី២៖ សម្របសម្រួល​ឲ្យ​សមាជិក​សមាគម​សិល្បករ​ខ្មែរ មានលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងសុខុមាលភាពដែលមានគុណភាព ពី Royal Group Wellness Center។

ទី៣៖ រៀបចំយុទ្ធនាការអប់រំសុខភាព សិក្ខាសាលា សន្និសីទ និង​សកម្មភាព​ផ្សេង​ៗ​ផ្នែក​សុខុមាល​ភាព ដើម្បី​ផ្ដល់​ចំណេះដឹង និង​លើក​កម្ពស់​ទម្លាប់​ល្អក្នុងការថែរក្សាសុខភាពរបស់សិល្បករ។

និងទី៤៖ សិល្បករនៃសមាគមសិល្បករខ្មែរ នឹងទទួលបានសេវាពិគ្រោះជំងឺ ពិនិត្យសុខភាព និងការព្យាបាល ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងពិសេសប្រកបដោយស្តង់ដារអន្តរជាតិពី Royal Group Wellness Center៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា