លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ដោយ​មាន​សារ​ស្វាគមន៍ និង​រូប​របស់​អ្នកអង្គម្ចាស់ក្សត្រី​អង្គ​នោះ​នៅ​ក្នុង​សាល​សាលា​ក្រុង។

លោកអភិបាលក្រុង Rex Richardson លោកស្រីក្រុមប្រឹក្សាក្រុង Suely Saro , Sister Cities, Cambodia Town និងបងប្អូនជនរួមជាតិខ្មែរ រស់នៅក្នុងទីក្រុងឡុងប៊ិច បាន​ទទួល​ស្វាគមន៍​ទ្រង់​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ ដែល​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ជេនណា សែ​រាជវង្ស​ខ្មែរ​ដែល​មាន​ទាំង​ចំណេះ​វិជ្ជា រូប​សម្បត្តិ និង​ចរិយា​សម្បត្តិ​ថ្លៃថ្លា។

តាម​រយៈ​រូបភាព​បង្ហាញ​ថា ព្រះនាង ជេនណា ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ទីនោះ ពិតជា​ស្រលាញ់ និង​គោរព​ទ្រង់​ខ្លាំង​ណាស់។ លោក Rex Richardson បាន​បង្ហោះ​រូបភាព និង​វីដេអូ​ជាច្រើន​នៅ​លើ Instagram របស់​លោក និង​បាន​សរសេរ​រៀបរាប់​ថា “វាជាកិត្តិយសមួយដែលបានស្វាគមន៍ព្រះនាង Jenna Norodom និងគណៈប្រតិភូកម្ពុជាមកកាន់ទីក្រុង Long Beach ជាលើកដំបូង! យើង​មាន​ការ​សន្ទនា​ដ៏អស្ចារ្យអំពីអនាគតនៃទីក្រុង Cambodia Town រួមទាំងច្រកចូលធំ Cambodia Town។
គម្រោង​នេះនឹងជួយអបអរសាទរប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណនៃស្រុកវប្បធម៌ និង​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុតមួយនៅក្នុងទីក្រុងរបស់យើង។ សូមអរគុណព្រះនាង Norodom និងគណៈប្រតិភូសម្រាប់ការយាងមកទស្សនាទីក្រុង Long Beach។ យើង​មាន​ការ​ដឹង​គុណ​ចំពោះ​ឱកាស ដើម្បី​អបអរសាទរទំនាក់ទំនងរួមគ្នារបស់យើង និងពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និង​ទីក្រុង Long Beach
”។

មិន​ត្រឹម​ទៅ​ក្រុង​ឡុងប៊ិច​ដែល​ដែល​ខ្មែរ រស់នៅច្រើន​ឡើយ ទ្រងប់​ក៏​បាន​យោង​ទៅ​កាន់​វត្ត​ខ្មេរ​មួយ​នៅ​ទីក្រុង ឡូវែល ជួប​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ជាច្រើន៕

រូបភាព៖ Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា