មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខភាព “បុគ្គល​ដែល​មាន​មុខមាត់​ស្រស់​ស្អាត​បំផុត ១០០ នាក់”។

សម្រាប់​រូបភាព មាលា ក្នុង​ផ្ទាំង Poster ដែល​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម TC Candler ពិតជា​ស្រស់​ស្អាត និង​បង្ហាញ​ពី​អន្តសញ្ញាណ​នាង​ច្បាស់ ដោយ​គេ​បាន​ជ្រើសរើស​រូបភាព មាលា ស្ថិត​ក្នុង​ឈុត​សម្លៀកបំពាក់​ដែល​ជា​តួ នាង ក្នុង​របាំ​ព្រះ​រាជ្យទ្រព្យ ដោយ​បង្ហាញ​ពី​សម្រស់​បែប​កូន​បារាំង កាត់​ខ្មែរ​ស្រស់​ស្អាត​ពិត​ៗ​តែម្ដង។

មុខ​ដ៏​ស្រស់​សោភា អម​ដោយ​ឈុត​បុរាណ​ខ្មែរ​មាន មកុដ​នាង(ក្បាំង), ផ្កា​សៀត​ស្ដាំ, ខ្សែជី ឬ​ខ្សែ​ក, ស្នាប់​ដៃ, ផ្កា​ញ័រ, ផ្កា​ល្បាក់​ខាង​ឆ្វេង, សុរ៉ង់​ក, ស្បៃ​នាង ព្រម​ទាំង​គ្រឿង​តុបតែង​ខ្មែរ​ជាច្រើន​ទៀត ធ្វើឲ្យ មាលា កាន់តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍ សម​ដោយ​ទីតាំង​ថត​នៅ​ប្រាសាទ​បុរាណ​ខ្មែរ​ទៀត ពិតជា​អស្ចារ្យ។

TC Candler បាន​បង្ហោះ​រូបភាព តារា​បង្ហាញ​ម៉ូដ និង​ជា​តារា​សម្ដែង​ខ្មែរ​ Mélia Constantinជាមួយ​បេក្ខភាព​ជាច្រើន​ទៀត​ថា “តើអ្នកចង់ឃើញនរណាត្រូវបានគេស្នើឈ្មោះ? តើ​អ្នក​ពេញចិត្ត​បុគ្គល​រូប​ណា​ជាង​គេ? តើអ្នកណាពីប្រទេសរបស់អ្នកដែលស័ក្តិសម បំផុត​សម្រាប់​បញ្ជីនេះ? ប្រសិនបើ​អ្នក​ចង់​ស្នើ​ឈ្មោះ និងចូលរួមបោះឆ្នោត សូមចូលរួមជាមួយអ្នកគាំទ្រជាង ៧០ ០០០ នាក់​ផ្សេង​ទៀត​នៅ​លើ Patreon របស់​យើង! (តំណភ្ជាប់មាននៅក្នុងផ្នែកប្រវត្តិរូប/Bio)។ តោះ​មកស្វែងរក ចែករំលែក និង​ពិភាក្សា​អំពី​បុគ្គល​ដែល​មានរូបសម្រស់ស្រស់ស្អាត និង​សង្ហា​អស្ចារ្យ​មក​ពី​ជុំវិញ​ពិភពលោក​ទាំង​អស់គ្នា​”។

មាលា តែងតែ​ត្រូវ​បាន​បរទេស ពិសេស​សារព័ត៌មាន ក៏​ដូចជា​ផេក ដែល​និយាយ​ពី​សម្រស់ លើក​តម្កើង​នាង ព្រោះ​រូប​សម្ផស្ស​នាង ពិតជា​ពិបាក​នឹង​បរិយាយ​ណាស់ កែវ​ភ្នែក​មុតស្រួច ទម្រង់​មុខ សម​នឹង​ដង​ខ្លួន​ស្រឡូន។

កញ្ញា​កូន​កាត់​បារាំង​ខ្មែរ​រូបនេះ តែងត្រូវ​បាន​មហាជន​ខ្មែរ ក៏ដូចជា​អ្នក​គាំទ្រ​វិស័យ​បវរកញ្ញា​មិន​ថា​ក្នុង​ស្រុក​ខ្មែរ និង​អន្តរជាតិ​ឡើយ ចង់​ឲ្យ​នាង​ចូល​ប្រកួត​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ក្នុង​ប្រទេស ដើម្បី​ទទួល​បាន​ឱកាស​ចេញ​ទៅ​តំណាង​ជាតិ។

TC Candler គឺជា​វេទិកា​កម្សាន្ត និង​ជា​គម្រោងរិះគន់ភាពយន្ត ដែល​ល្បីល្បាញ​បំផុត​តាមរយៈ​ការ​ចេញ​ផ្សាយ​បញ្ជី​ប្រចាំ​ឆ្នាំនូវ “បុគ្គលដែលមានមុខមាត់ស្រស់ស្អាតបំផុត ១០០ នាក់” និង “បុគ្គល​ដែល​មាន​មុខមាត់​សង្ហាបំផុត ១០០ នាក់”។ TC Candler បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩០ ដោយអ្នករិះគន់ភាពយន្តម្នាក់ឈ្មោះ TC Candler (Thomas Clement Candler) រួមជាមួយក្រុមការងារតូចមួយដែលមានឈ្មោះថា “The Independent Critics” ហើយប្រតិបត្តិការរបស់វាមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ដំបូង​ហើយ ដែល TC Candler បាន​លើក​ជា​បេក្ខភាព​ក្នុង​បញ្ជី​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​មួយ​នោះ។ ទោះ​យ៉ាង​ណា លទ្ធផល​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ តែ​វត្តមាន មាលា ក្នុង​កម្មវិធី​បោះឆ្នោត​នោះ ទទួល​បាន​ការ​សាទរ​ខ្លាំង៕

រូបភាព៖ Mélia Constantin និង TC Candler

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា