មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York Fashion Week និង Paris York Fashion Week។

ALmée Couture បាន​ធ្វើឲ្យ​អាមេរិក និង​អឺរ៉ុប ភ្ញាក់ផ្អើល​ពី​ភាព​ប្រណីត និង​មិន​នឹក​ស្មាន​ដល់​របស់​កម្ពុជា ដែល​ច្នៃ​ឈុត​សម្លៀកបំពាក់​យ៉ាង​អស្ចារ្យ​សម្រាប់​ស្ត្រី។ មិន​ថា​នៅ New York Fashion Week ២០២៦ និង Paris York Fashion Week ២០២៦ អ្នក​ដែល​បាន​ទៅ​ចូលរួម​មើល​ស្នាដៃ​កូន​ខ្មែរ​ច្នៃ​ឈុត​ ពិតជា​ចំហ​មាត់ពីឈុតរស់រវើក និង​ការ Detail នៅលើគ្រប់​ឈុត​​ទាំងអស់។

អ្នក​មាន​ឥទ្ធិពល​ជាច្រើន​ក្នុង​វិស័យ​ម៉ូដ មិន​ថា​ជា​អ្នក​បង្កើត​មាតិកា អ្នក​ច្នៃ​ម៉ូដ, stylist និង​ម៉ូដែល ពេល​ឃើញ​ឈុត​នីមួយ​ៗ​របស់ Almée អត់​ទ្រាំ​មិន​សរសើរ​មិន​បាន​ឡើយ ហើយ​ម្នាក់​ៗ​បើ​មើល​ទោ​លើ follower លើ​បណ្ដាញ​សង្គម​មិន​ថា Tik Tok, Instagram និង Facebook ឡើយ សុទ្ធតែ​ទទួល​បាន​ការ​ទស្សនា​រាប់​ម៉ឺន​នាក់។

ក្នុង​នោះ​ឈុត កិន្នរី ដែល​មាន​​ការ​រចនា​ដ៏​អស្ចារ្យ ជាមួយ​នឹង​លំនាំ​ដ៏​ល្អឯក​ក្នុង​ព្រេង​និទាន​ខ្មែរ ទាក់ទាញ​ភ្នែក​អ្នក​ទស្សនា​ខ្លាំង​បំផុត។ អ្នក​ដែល​បាន​ទៅ​មើល​ការ​បង្ហាញ​ម៉ូដ​ផ្ទាល់​សុទ្ធសឹង​តែ​លាន់​មាត់​ថា ALmée Couture ពិតជា​មាន​ស្នាដៃ​ដ៏​ល្អ​ឯក​ពិតប្រាកដ​មែន។ ព្រឹត្តិការណ៍​បង្ហាញ​ម៉ូដ​នៅ​ទីក្រុង​ប៉ារីស​លើកដំបូង​បង្អស់​របស់​ប្រេន​ខ្មែរ មានចំណងជើងថា “The Art Of Remembering” (សិល្បៈនៃការ​ចងចាំ)។

អ្វីដែល ALmée មិនដែលខកខាន គឺការបន្ថែមគ្រឿងតុបតែងដែលជាក្បាច់របស់ខ្មែរ ទៅលម្អ​កាយា​របស់​ម៉ូដែល គ្រង​ឈុត​ដើរ​លើ​វេទិកា​បង្ហាញ​ម៉ូដ ដើម្បី​ឲ្យ​គេឯង ព្រម​ទាំង​បរទេស​​ដទៃ​បាន​ស្គាល់​ពី​ខ្មែរ​កាន់តែ​ច្រើន ហើយ​ក៏​ជា​សារ​បញ្ជ្រាប​ថា ខ្មែរ​ជា​ជាតិសាសន៍​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​តាំង​ពូ​បុរាណ ដល់​បច្ចុប្បន្ន។

គួរ​បញ្ជាក់​ផង​ដែរ​ថា Fashion Week គ្របដណ្តប់លើព្រឹត្តិការណ៍សំខាន់ៗទាំងបួន (Big Four) នៃ​វិស័យ​សម្លៀកបំពាក់ ready-to-wear, men’s weeks haute couture សម្លៀកបំពាក់​អាពាហ៍ពិពាហ៍ និង​ឈុត​ហែល​ទឹក។ ព្រឹត្តិការណ៍ Fashion Week ប្រព្រឹត្តទៅពីរដងក្នុងមួយឆ្នាំ (អាច​នៅ​ខែកុម្ភៈ/មីនា និង​ខែ​កញ្ញា/តុលា) ក្នុង​ទីក្រុង​ញូវយ៉ក ឡុងដ៍ មីឡាន និង​ប៉ារីស។

ក្នុង​នោះ រួមទាំងការបង្ហាញម៉ូដពិសេស និងម៉ូដសម្រាប់បុរសផងដែរ ដោយ​ កាល​វិភាគ​បង្ហាញ​ម៉ូដ​សកល​ទាំង​មូល មានវគ្គបង្ហាញជាច្រើនដងក្នុងមួយឆ្នាំ៖

•Womenswear (Ready-to-Wear) ពីរដងក្នុងមួយឆ្នាំ (រដូវស្លឹកឈើជ្រុះ/រដូវរងា នៅខែកុម្ភៈ/មីនា និង​រដូវ​ផ្ការីក/រដូវក្តៅ នៅខែកញ្ញា/តុលា)។

  • Menswear ពីរដងក្នុងមួយឆ្នាំ (រដូវស្លឹកឈើជ្រុះ/រដូវរងា នៅខែមករា និងរដូវផ្ការីក/រដូវក្តៅ នៅ​ខែ​មិថុនា) នៅតាមទីក្រុងសំខាន់ៗដូចជា ទីក្រុងមីឡាន និងទីក្រុងប៉ារីស។
  • Haute Couture ពីរដងក្នុងមួយឆ្នាំ (ខែមករា និងខែកក្កដា) នៅទីក្រុងប៉ារីស។
  • Specialized Events មានព្រឹត្តិការណ៍តាមរដូវកាលបន្ថែមទៀតដូចជា Bridal Fashion Week (ខែមេសា និង​ខែតុលា) និងព្រឹត្តិការណ៍បង្ហាញម៉ូដឈុតហែលទឹក ដែលធ្វើឡើងដោយឡែកពីគ្នា៕

រូបភាព៖ ALmée Couture

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា