មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង្ហាញម៉ូដ​ឲ្យ​ ALmée Couture ដែលមានឱកាសនាំយកឈុតប្រណីត​របស់​ខ្មែរ ទៅព្រឹត្តិការណ៍អន្តរជាតិ​នោះ។ តែ​មុន​ពេលដើរម៉ូដនៅកម្មវិធី Paris Fashion Week 2026 តារា​បង្ហាញ​ម៉ូដ​ដ៏​ស្រស់​ស្អាត​ទាំង​ទ្វេ ក៏​បាន​ឆ្លៀត​ដើរ​នៅ​ម្ដុំ Tour Eiffel ដោយ​គ្រង​ឈុត​ស្បៃ​ខ្មែរ​ដ៏​ស្រស់​ស្អាត។

វត្តី បានគ្រង​ឈុត​ស្បៃ​ធំ​ពណ៌​ក្រហម ឌិន​​​អង្កាំ​ពណ៌​មាស​ពោរពេញ​ដោយ​ក្បូរក្បាច់ និង​មានស្បៃភ្លីពីខាងក្នុងពណ៌ទឹកក្រូច បូករួម​គ្រឿងអលង្ការ​បុរាណ​យ៉ាង​ស្រស់​ស្អាត។ ចំណែក​កូន​កាត់​បារាំង​ខ្មែរ មាលា ក៏បាន​យក​ឈុត​ស្បៃដូច​គ្នា​ខុសតែ​ពណ៌​ប៉ុណ្ណោះ នាងជ្រើស​​ពណ៌​មាស​យ៉ាង​ភ្លឺ ចិញ្ចាច បង្ហាញ​សម្រស់​ស្រស់​ត្រកាល។ ឈុត​ស្បៃ​ធំ​ខ្មែរ ដែល​តារា​ស្រី​ទាំង ២ យក​ទៅ​បារាំង ទាំង​ប្រណីត និង​សមសួន​ជាមួយ​រូបរាង​ស្រឡូន​នៃ​តារា​ម៉ូដែល​ទាំង​គូ។

តារា​ស្រី​វ័យ ២៧ ឆ្នាំ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin បាន​ថត​វីដេអូ​ដែល​ខ្មែរ​យើង​កំពុង trending វ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ។ វីដេអូ​ដែល វត្តី បង្ហោះ​មាន​អ្នក​មើល​រាប់​សែន​នាក់។

បើ​ទោះ​ជា​លំបាក ក្នុង​ការ​រៀបចំ​ក៏​ពិត​មែន តែ​តារា​ម៉ូដែល​ទាំង ២ របស់​កម្ពុជា មិន​រុញរា​ឡើយ ក្នុង​ការ​បង្ហាញ​វត្តមាន​ស្បៃ​ខ្មែរ ដែល​ជា​មរតក​ដូនតា​បន្សល់​ទុក​តាំងពី​បុរាណ​កាល​រាប់​ពាន់​ឆ្នាំ​នោះ ឲ្យ​បរទេស​បាន​ឃើញ និង​ស្គាល់​ពី​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ។

ស្បៃ​ជា​គ្រឿង​សំគាល់​ជាតិ​របស់​សាសន៍​ខ្មែរ។ ពាក្យ​ថា «ស្បៃ» ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​សិលា​ចារឹក​លេខ K-713 នៅ​ប្រាសាទ​ព្រះគោ ដែលត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៩ ដោយ​ព្រះបាទ​ឥន្ទ្រវរ្ម័នទី១ (ឆ្នាំ៨៧៧–៨៨៩)។

គួរ​បញ្ជាក់​ផងដែរ​ថា​ទាំង​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ, អ្នក​សិល្បៈ និង​អ្នក​ពាក់ព័ន្ធ​នានា​បាន​កំពុង​ថែរក្សា និង​បន្ត​ផ្សព្វផ្សាយ​ស្បៃ​ខ្មែរ ឲ្យ​ប្រជាជន​ក្នុង​ស្រុក​ស្គាល់ យល់​ដឹង​កាន់តែ​ច្បាស់ ហើយ​ក៏​ត្រូវ​នាំ​ចេញ​ទៅ​បង្ហាញ​នៅ​បរទេស ដើម្បី​ឲ្យ​អន្តរជាតិ​ឃើញ​ផងដែរ៕

រូបភាព៖ Pich Votey Saravody

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា