វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ "ប្រអប់ទុកទូរសព្ទ" របស់សិស្សក្នុងម៉ោងរៀន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ "ប្រអប់ទុកទូរសព្ទ" របស់សិស្សក្នុងម៉ោងរៀន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ "ប្រអប់ទុកទូរសព្ទ" របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា ក្នុង​ម៉ោង​សិក្សា។

ក្នុង​នោះ​ដែរ វិទ្យាល័យព្រះអង្គឌួង កម្មវិធីសាលារៀនជំនាន់ថ្មី បានរៀបចំ “ប្រអប់ទូរសព្ទ” បំពាក់​តាម​បន្ទប់​រៀន​នី​មួយ​ៗ ចាប់តាំង​ពី​ឆ្នាំ​សិក្សា ២០២៥-២០២៦ មក​ម្ល៉េះ។

ដោយ​គោល​បំណង​នៃ​សកម្មភាព​នេះ គឺ​ដើម្បី​ពង្រឹង​វិន័យ និង​ជួយ​ឲ្យ​សិស្សានុសិស្ស​ផ្តោត​អារម្មណ៍​លើ​ការ​សិក្សា​បាន​កាន់តែ​ល្អ​ប្រសើរ។ ទោះ​ជា​យ៉ាងនេះក្ដី សិស្សានុសិស្ស​ក៏​អាច​យក​ទូរសព្ទ​មក​ប្រើប្រាស់​វិញ​បាន​ពេល​ចប់​ម៉ោង​សិក្សា ឬ​ដើម្បី​ស្រាវជ្រាវ​មេរៀន ដោយ​មាន​ការអនុញ្ញាត និង​ការ​ណែនាំ​ពី​សំណាក់លោកគ្រូ អ្នកគ្រូបង្រៀនផ្ទាល់។

គួរ​បញ្ជាក់​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍ កាលពី​ពេល​សម្ពោធអគារសិក្សាថ្មី ៥ ខ្នង ស្មើ ៥៥ បន្ទប់ និង​សមិទ្ធផលនានា នៅក្នុងវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ នា ថ្ងៃ ៣ ខែវិច្ឆិកា ២០២៦ កន្លង​ទៅ៕

រូបភាព៖ Hangchuon Naron

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា