ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា ​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុង​ដំណាក់​កាល​ទី​២ ត្បិត​ថា​ដំណាក់​កាល​ទី​១ បាន​បញ្ចប់​រួច​រាល់។

កាល​ពី​ថ្ងៃ​ទី ១៩ ខែ តុលា ឆ្នាំ ២០២៦ ក្រុម​ការងារ​​នាយកដ្ឋាន​អភិរក្ស និង​បុរាណ​វិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​ការ​សែន​ព្រេន​ដើម្បី​ចុះ​អនុវត្ត​អន្តរាគមន៍​ទល់​ទ្រ​និង​សង្គ្រោះ​បន្ទាន់​ប្រាសាទ​ព្រះវិហារ​ចំនួន ២៩ ទីតាំង ក្នុង​នោះ​មាន៖

គោបុរៈ​ទី១ មាន​ចំនួន ១០ ទីតាំង , គោបុរៈ​ទី២ មាន​ចំនួន ៨ ទីតាំង , ស្ពានហាល​ចន្លោះ​គោបុរៈ​ទី២ និង​ទី​៣ មាន​ចំនួន ២ ទីតាំង , គោបុរៈ​ទី៣ មាន​ចំនួន ៥ ទីតាំង , គោបុរៈ​ទី៤ មាន​ចំនួន ១ ទីតាំង , ស្ពាន​ហាល​ចន្លោះ​គោបុរៈ​ទី៤ និង​ទី​៥ មាន​ចំនួន ១ ទីតាំង , គោបុរៈ​ទី៥ មាន​ចំនួន ១ ទីតាំង និង​នៅ​ខឿន​ទ្រ​ក្បាល​នាគ​ខាង​លិច (ថ្នាក់​ទី១ ជណ្ដើរ​បុរាណ​ខាង​ជើង) ចំនួន ១ ទីតាំង ។

គួរ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ដំណាក់កាល​ទី១ ដែល​មាន​ចំនួន ២៣ ទីតាំង ចាប់​ពី​គោបុរៈ​ទី១ ដល់​គោបុរៈ​ទី៥ ​ត្រូវ​បាន​ទល់​ទ្រ​សង្គ្រោះ​បន្ទាន់​បាន​រួច​រាល់។

គួរ​បញ្ជាក់​បន្ថែម​ថា ចំពោះ​គម្រោង​អន្តរាគមន៍​ទល់​ទ្រ​សង្គ្រោះ​បន្ទាន់​ប្រាសាទ​ព្រះវិហារ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ទប់​ស្កាត់​ការ​ដួល​រលំ​និង​ការ​ខូច​ខាត​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ ការពារ​តម្លៃ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​ដើម្បី​ធានា​បាន​ថា​ប្រាសាទ​ព្រះ​វិហារ​នៅ​តែ​រឹង​មាំ​និង​មាន​សុវត្ថិភាព មុន​ឈាន​ដល់​ការ​ជួសជុល​នា​ពេល​អនាគត៕

ប្រភព ៖ អាជ្ញាធរជាតិព្រះវិហារ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា