ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​រយៈពេល ៦ ខែ ។

តាម​រយៈ​ការ​បង្ហោះ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ Travel with Rith – ធ្វើ​ដំណើរ​ជាមួយ​រិទ្ធិ បាន​សរសេរ​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​រួចរាល់​និង​ត្រៀម​ចេញ​ដំណើរ​ឆាប់ៗ ដោយ​ជិះ​កង់​ទៅ​គ្រប់​កន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល ៦ខែ។ ត្បិត​ថា​ពុំ​បាន​បញ្ជាក់​អំពី​ទី​កន្លែង​ដែល​លោក​ត្រូវ​ទៅ​ក៏​ពិត​មែន តែ​លោក​បាន​បង្ហើប​ប្រាប់​ថា ក្នុង​ដំណើរ​មួយ​នេះ​លោក​នឹង​ធ្វើ​នូវ​កិច្ចការ​ជា​ច្រើន​នៅ​តាម​ផ្លូវ​និង​កិច្ចការ​សំខាន់​មួយ​ទៀត​នោះ​គឺ សរសេរ​សៀវភៅ ២ ឆ្នាំ​ជាមួយ​កង់ Two Years On a Bike របស់​លោក។

ក្នុង​ដំណើរ​លើក​នេះ លោក ទីវ តារារិទ្ធិ ជឿ​ជាក់​ថា​លោក​អាច​ធ្វើ​ការ​ងារ​ជា​ច្រើន​ដើម្បី​រួម​ចំណែក​ក្នុង​ការ​នាំ​យក​ភាព​ស្រស់​ស្អាត​របស់​កម្ពុជា មាន​ទាំង​វប្បធម៌ ប្រពៃណី ប្រជាជន តំបន់​ទេសចរណ៍ ជា​ពិសេស​ធនធាន​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ​នា​ពេល​ខាង​មុខ។ បុរស​កម្ពុជា​រូប​នេះ​ក៏​នឹង​មាន​គម្រោង​ក្នុង​ការ​ត្រឡប់​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ដែល​ធ្លាប់​បាន​ផ្ដល់​តម្លៃ​ និង​ឱកាស​ការងារ​ដល់​រូប​លោក​ផង​ដែរ។

គួរ​បញ្ជាក់​ឱ្យ​បាន​ដឹង​ថា លោក ទីវ តារារិទ្ធិ បាន​ចំណាយ​រយៈពេល ២ ឆ្នាំ​ដោយ​ធ្វើ​ដំណើរ​តាម​រយៈ​កង់​ដោយ​បាន​ឆ្លង​កាត់ ៣ ទ្វីប និង ៤០ ប្រទេស ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា៕

រូបភាព ៖ Travel with Rith

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា