បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្អែក​នេះ នឹង​មាន​ការ​បង្ហាញ​ជូន​ព្រឹត្តិការណ៍​សិល្បៈ​ខ្មែរ​ជា​ច្រើន​នៅលើផ្លូវ​ថ្មើរ​ជើង Walk Street

ស្អែក​នេះ នឹង​មាន​ការ​បង្ហាញ​ជូន​ព្រឹត្តិការណ៍​សិល្បៈ​ខ្មែរ​ជា​ច្រើន​នៅលើផ្លូវ​ថ្មើរ​ជើង Walk Street

ដឹង​តែ​ប្លែក​ភ្នែក​ទៀត​ហើយ! ថ្ងៃ​ស្អែក​នេះ​នៅ​ផ្លូវ​ថ្មើរ​ជើង Walk Street នឹង​មាន​ការ​សម្ដែង​ជូន​នូវ​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​យ៉ាង​ច្រើន​ជូន​សាធារណជន​ជាតិ​ និង​អន្តរជាតិ​​ទស្សនា​ដោយ​សេរី​ឥត​គិត​ថ្លៃ។

តាម​រយៈ​ការ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​បាន​ឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី ២៨ និង ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ស្អែក​នេះ​នឹង​មាន​ការ​រៀប​ចំ​ព្រឹត្តិការណ៍​សប្ដាហ៍​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​កម្ពុជា​ លើក​ទី២ ឆ្នាំ​២០២៦ នៅ​ផ្លូវ​ថ្មើរ​ជើង Walk Street ចាប់​ពី​ម៉ោង ៥ ល្ងាច​ត​ទៅ។ ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏​នឹង​មាន​ការ​បង្ហាញ​ជូន​នូវ​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​ជា​ច្រើន​ទៀត​ផង​ដែរ។

កម្មវិធី​សម្រាប់​ថ្ងៃ​ទី១​ ៖ ការ​ដើរ​ម៉ូត​ស្បៃ , ល្បែង​ទាញ​ព្រ័ត្រ , ល្ខោន​ខោល៖ ត្រីនេត្រ , របាំ​កាប់​ក្របី​សែន​ភូមិ និង​ល្ខោន​ស្រមោល​ស្បែក​តូច៖ រឿង​គង់​ហ៊ាន។

រី​ឯ​កម្មវិធី​ថ្ងៃ​ទី២ រួមមាន​៖ ការ​ប្រគំ​ចាប៉ី​ដងវែង​ប្រធាន​បទ៖ កូន​ខ្មែរ​រួម​ថែ​វប្បធម៌ , របាំ​កៃលាស , វង់​ភ្លេង​គង , ការ​បង្ហាញ​គុន​ល្បុក្កតោ , ល្ខោន​ខោល​ត្រង់​ឈុត៖ កុម្ភកាណ៌​ទប់​ទឹក និង​ល្ខោន​ស្រមោល​ស្បែក​ធំ៖ រឿង​លើក​ធ្នូ​សហស្សថាម។

ការ​រៀប​ចំ​នូវ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​មរតក​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ។ ជាមួយ​គ្នា ក្នុង​គោល​បំណង​ថែ​រក្សា អភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌវប្បធម៌អរូបីរបស់កម្ពុជា៕

ប្រភព ៖ ក្រសួងវប្បធម៌

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា