មឹះៗកេះឆ្នាំបាយធ្លុះ? បង្ហាញការពិត ១០ យ៉ាងពីមនុស្ស Introvert ដែលមនុស្សជាច្រើនមិនសូវដឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មឹះៗកេះឆ្នាំបាយធ្លុះ? បង្ហាញការពិត ១០ យ៉ាងពីមនុស្ស Introvert ដែលមនុស្សជាច្រើនមិនសូវដឹង

មឹះៗកេះឆ្នាំបាយធ្លុះ? បង្ហាញការពិត ១០ យ៉ាងពីមនុស្ស Introvert ដែលមនុស្សជាច្រើនមិនសូវដឹង

១. មិនមែនឆ្មើងឆ្មៃ គ្រាន់តែចេះជ្រើសរើស ពួកគេស្ងៀមស្ងាត់មិនមែនមានន័យថាមិនខ្វល់ខនោះទេ គ្រាន់តែមិនចង់ប្រើប្រាស់ថាមពលដែលមានកំណត់មានជាមួយមនុស្សគ្រប់គ្នាប៉ុណ្ណោះ។ សម្រាប់មនុស្ស Introvert រាល់ការចូលសង្គម គឺជាការប្រើប្រាស់ថាមពល ដូច្នេះពួកគេត្រូវជ្រើសរើសថា នឹងប្រើប្រាស់វាជាមួយអ្នកណា។

២. ពូកែនិយាយជាមួយមនុស្សដែលត្រូវធាតុ ជាមួយមនុស្សខ្លះពួកគេស្ងាត់ជ្រងំពេញមួយថ្ងៃ ប៉ុន្តែជាមួយមនុស្សដែលត្រូវធាតុគ្នា ពួកគេអាចនិយាយបានពេញមួយយប់មិនចេះធុញទ្រាន់។

៣. មើលមនុស្សធ្លុះតាំងពីដំបូង ដោយសារតែស្ងៀមស្ងាត់ ទើបពួកគេមានពេលវេលាអាចសង្កេតបានថា អ្នកណាពិតប្រាកដ អ្នកណាក្លែងក្លាយ មើលតែមួយភ្លែតក៏ដឹងដែរ។

៤. មិនចូលចិត្តនិយាយរឿងរាក់ៗ ពួកគេមិនសូវនិយាយរឿងទូទៅដូចជាអាកាសធាតុអ្វីនោះទេ ប៉ុន្តែបើនិយាយរឿងស៊ីជម្រៅ គឺត្រៀមខ្លួនអង្គុយស្តាប់បានរាប់ម៉ោង។

៥. នៅម្នាក់ឯងបាន មិនអផ្សុក សម្រាប់មនុស្ស​ Introvert ភាពស្ងប់ស្ងាត់មិនមែនជារឿងគួរឱ្យខ្លាចនោះទេ វាគឺជាកន្លែងសាកថាមពលដ៏ល្អបំផុត។

៦. បដិសេធបានដោយមិនមានអារម្មណ៍ខុស ពួកគេមិនទៅគ្រប់កម្មវិធី មិនឆ្លើយតបគ្រប់ការអញ្ជើញ ព្រោះដឹងថាខ្លួនឯងត្រូវការអ្វី និងមិនសូវធ្វើពុតជារីករាយ ដើម្បីឱ្យអ្នកណាម្នាក់ចូលចិត្តនោះទេ។

៧. បើឱ្យចិត្តហើយ គឺឱ្យពិតប្រាកដ ពួកគេមិនងាយបើកចិត្តជាមួយអ្នកណាឡើយ ប៉ុន្តែបើបើកហើយ គឺនឹងមើលថែទំនាក់ទំនងនោះឱ្យបានល្អបំផុត។

៨. មិនចូលចិត្តពន្យល់ពីខ្លួនឯង ព្រោះពួកគេយល់ថា មនុស្សដែលយល់ នឹងយល់ដោយខ្លួនឯង មនុស្សដែលមិនយល់ និយាយទៅក៏ខាតបង់ថាមពល។ នៅពេលជួបមនុស្សមិនត្រូវធាតុ ពួកគេមិនប្រកូកប្រកាស មិនបង្កើតរឿងដ្រាម៉ា ប៉ុន្តែគ្រាន់តែដកខ្លួនចេញដោយស្ងៀមស្ងាត់។

៩. គិតមុននិយាយជានិច្ច ពួកគេនិយាយតិច ប៉ុន្តែមានទម្ងន់ ព្រោះគ្រប់ពាក្យពេចន៍បានឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់រួចជាស្រេច។ ភាពស្ងប់ស្ងាត់ក្លាយជាអំណាចនៅពេលពាក្យសម្តីមានតម្លៃ ដូច្នេះពួកគេមិនបាច់និយាយសំឡេងខ្លាំងៗ ក៏មានអ្នកស្តាប់ដែរ ។

១០. មិត្តតិចតែគុណភាព មិនមែនអ្នកណាក៏អាចចូលមកក្នុងជីវិតពួកគេបាននោះទេ។ រាល់ទំនាក់ទំនងសុទ្ធតែឆ្លងកាត់ការចម្រាញ់។ សម្រាប់ពួកគេ មនុស្សមួយរយនាក់ដែលគ្រាន់តែចូលមកចាប់ដៃ មិនស្មើនឹងមនុស្សម្នាក់ដែលនៅជាមួយហើយមានអារម្មណ៍ធូរស្រាលចិត្តនោះទេ។ ដូច្នេះជីវិតពួកគេមិនត្រូវការមនុស្សច្រើន ប៉ុន្តែត្រូវការតែមនុស្សយល់ចិត្តគ្នា តែប៉ុន្មាននាក់ក៏គ្រប់គ្រាន់ហើយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា