វិហារបុរាណអាយុកាល ១០០ ឆ្នាំ ស្ថិតក្នុងអារាមកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិហារបុរាណអាយុកាល ១០០ ឆ្នាំ ស្ថិតក្នុងអារាមកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង

វិហារបុរាណអាយុកាល ១០០ ឆ្នាំ ស្ថិតក្នុងអារាមកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង

វិហារ​បុរាណ​មួយ​ក្នុង​វត្ត​កំពង់​ត្រឡាច​លើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វិហារ​ចំណាស់​ដែល​មាន​អាយុកាល​ជាង ១០០ ឆ្នាំ ។ វិហារ​បុរាណ​នេះ មិន​ត្រឹម​ស្ថិត​ក្នុង​ទីតាំង​បុរាណ ថែម​មាន​គំនូរ​បុរាណ​លើ​ជញ្ជាំង​ច្រើន​ផ្ទាំង​ផង​ដែរ។

Advertisement

បច្ចុប្បន្ន សំណង់​បុរាណ​មួយ​នេះ​នៅ​បន្ត​មាន​រូប​រាង​នៅ​ក្នុង​ភូមិ​ស្រែប្រិយ៍ ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ វិហារ​បុរាណ​អាយុកាល ១០០ឆ្នាំ​កសាង​ឡើង​នៅ​លើ​ទី​ទួល​មួយ​ដែល​មាន​ស្រះ​ទឹក​ព័ទ្ធ​ជុំវិញ ៤ ជ្រុង សង់​ពី​ឥដ្ឋ និង​កំបោរ​បាយ​អរ។ យោង​តាម​ឯក​សារ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​វត្ត​កំពង់​ត្រឡាច​សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៦៧២ រី​ឯ​វិហារ​កសាង​ឡើង​ក្នុង​ឆ្នាំ ១៨៧៤ និង​គំនូរ​ត្រូវ​បាន​គូរ​ក្នុង​ឆ្នាំ ១៨៥០។

គួរ​ឱ្យ​ដឹង​ថា វត្តកំពង់ត្រឡាចលើ ជាបូជនីយដ្ឋានពុទ្ធសាសនាដ៏ល្បី​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​ទូទៅ​គេ​ស្គាល់​ថា​មាន​វិហារ​ចាស់​មួយ​ប្រកប​ដោយ​គំនូរ​បុរាណ​យ៉ាង​វិចិត្រ។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ព្រះវិហារនេះ ត្រូវបានដាក់ធ្វើជាឃ្លាំងស្តុក អំបិល និងរក្សាថ្នាំបុរាណ ទើបបណ្ដាលឲ្យខូចខាត ផ្ទាំងគំនូរបុរាណដោយអន្លើៗ។

គួរ​ឱ្យ​ដឹង​ដែរ​ថា ព្រះ​វិហារ​កំពង់​ត្រឡាច​លើ​ដែល​មាន​អាយុកាល​ប្រមាណ ១០០ ឆ្នាំ​នេះ​ត្រូវ​បាន​ជួសជុល​កែ​លម្អ​ឡើង​វិញ​យ៉ាង​ស្រស់​ស្អាត ដោយ​រក្សា​នូវ​រូបរាង​ដើម​យ៉ាង​ពេញ​លេញ​ទុក​ជា​មរតក​ត​កូន​ចៅ​ជំនាន់​ក្រោយ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា