អបអរកម្ពុជា! ឆ្នាំនេះ ម៉ារ៉ាតុង​អង្គរ​អ្នក​ចូលរួម​ដល់​ទៅ​ជាង ៦ ពាន់​នាក់ មក​ពី ៥១ ប្រទេស​ផ្សេង​គ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អបអរកម្ពុជា! ឆ្នាំនេះ ម៉ារ៉ាតុង​អង្គរ​អ្នក​ចូលរួម​ដល់​ទៅ​ជាង ៦ ពាន់​នាក់ មក​ពី ៥១ ប្រទេស​ផ្សេង​គ្នា

អបអរកម្ពុជា! ឆ្នាំនេះ ម៉ារ៉ាតុង​អង្គរ​អ្នក​ចូលរួម​ដល់​ទៅ​ជាង ៦ ពាន់​នាក់ មក​ពី ៥១ ប្រទេស​ផ្សេង​គ្នា

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ លើក​ទី១១ នៅ​កម្ពុជា​បាន​ទាក់​ទាញ​អត្តពលិក​ជាង ៦ ពាន់​នាក់ ចូលរួមដែល​ចំនួន​នេះ​មាន​ការ​លើក​ឡើង ២៥ ភាគរយ ធៀប​ឆ្នាំ​ទៅ​មិញ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​ក្រសួង​ទេសចរណ៍។

Advertisement

ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ចក្រភព​អង្គរ លើក​ទី១១ បាន​សម្រេច​រៀប​ចំ​ធ្វើ​នា​ថ្ងៃ​ទី ២ ខែ សីហា ឆ្នាំ ២០២៦ នៅ​ខាង​មុខ​ប្រាសាទ​អង្គរ​វត្ត ក្នុង​ខេត្ត​សៀមរាប។ ព្រឹត្តិការណ៍​រត់​អន្តរជាតិ​នៅ​កម្ពុជា​លើក​នេះ​មាន​អត្តពលិក និង​អ្នក​ចូលរួម​រត់​ប្រណាំង​សរុប​ចំនួន ៦៥០០ នាក់ ក្នុង​នោះ​មាន​អត្តពលិក​ខ្មែរ​ចំនួន ៥ ៤៥០ នាក់ និង​អត្តពលិក​អន្តរជាតិ​ចំនួន ១ ០៥០ នាក់ មក​ពី ៥១ ប្រទេស។ គួរ​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ឆ្នាំ​នេះ​ប្រទេស​ដែល​មាន​អត្តពលិក​ចូល​រួម​ច្រើន​ជាង​គេ រួម​មាន ចិន ២០១ នាក់ , ជប៉ុន ១០០ នាក់ និង​ចក្រភពអង់គ្លេស ១០០ នាក់។

គួរ​បញ្ជាក់​បន្ថែម​ថា ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ចូលរួម ជា​ពិសេស​អត្តពលិក​អន្តរជាតិ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទាក់ទាញ​កាន់​តែ​ខ្លាំង​នៃ​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នៅ​តំបន់​អង្គរ និង​រួម​ចំណែក​ជំរុញ​ទេសចរណ៍​កីឡា (Sports Tourism) ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា ព្រម​ទាំង​នាំ​យក​រូបភាព​នៃ​​កម្ពុជា​ទៅ​កាន់​ពិភពលោក៕

រូបភាព ៖ ក្រសួងទេសចរណ៍ & Olympic Cambodia

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា