សង្ឃសៅលីង បានមកដល់កម្ពុជាត្រៀមចូលរួមសម្ដែង ក្បាច់គុនចម្រុះ កម្ពុជា-ចិន លើទឹកដីអង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្ឃសៅលីង បានមកដល់កម្ពុជាត្រៀមចូលរួមសម្ដែង ក្បាច់គុនចម្រុះ កម្ពុជា-ចិន លើទឹកដីអង្គរ

សង្ឃសៅលីង បានមកដល់កម្ពុជាត្រៀមចូលរួមសម្ដែង ក្បាច់គុនចម្រុះ កម្ពុជា-ចិន លើទឹកដីអង្គរ

ព្រះ​សង្ឃ​សៅ​លីង​ចំនួន ១៦ អង្គ ដែល​នឹង​ចូលរួម​បង្ហាញ​គុន​ចិន នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ នៅ​លើ​ទឹក​ដី​អង្គរ ខេត្ត​សៀមរាប បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ ដោយ​បាន​នាំ​យក​ក្បាច់​គុណ កុងហ្វូសៅលីង ថៃ​ជី មក​សម្ដែង​រួម​គ្នា​ជា​មួយ​គុន​ល្បុក្កតោ​ខ្មែរ។

Advertisement

កាល​ពី​រសៀល​ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០២៦ ម្សិល​មិញ ប្រតិភូ​ព្រះ​សង្ឃ​វត្ត​សៅ​លីង​ ១៦ អង្គ​បាន​និមន្ត​មក​ដល់​ទឹក​ដី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ដំណើរ​ដ៏​សែន​វែង​ឆ្ងាយ​ពី​ចិន​មក​កម្ពុជា​នា​លើក​នេះ គឺ​ដើម្បី​ត្រៀម​ចូល​រួម​សម្ដែង​ក្នុង​ព្រឹត្តិការណ៍ «មហោស្រព​ក្បាច់​គុន​ចម្រុះ កម្ពុជា-ចិន» ឬ Cambodia-China Martial Arts Performance នា​ថ្ងៃ​ទី ៣០ ខែ មេសា ឆ្នាំ ២០២៦ ខាង​មុខ។ សម្រាប់​ព្រឹត្តិការណ៍​សម្ដែង​រួម​គ្នា គុន​សៅលីង​ និង​គុន​ល្បុក្កតោ​ខ្មែរ លើក​ទី​២ ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប នា​បរិវេណ​ខាង​ជើង​ប្រាសាទ​បាយ័ន ចាប់​ពី​ម៉ោង ៧ ព្រឹក​ត​ទៅ។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍នេះនឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែររួមមាន គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយ ក្បាច់គុនចិន កុងហ្វូសៅលីង (Shaolin Kung Fu) និងថៃជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី យ៉ាងច្រើនកុះករ៕

រូបភាព ៖ ក្រសួងទេសចរណ៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា