ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក ក្រោយឈ្នះតំណែងជយលាភីនេះ ដែល​នេះ​មិន​ត្រឹម​ស្វែង​រក​ចំណេះ​វិជ្ជា ក៏​ជា​កន្លែង​អាច​ខ្លួន​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​ទៀត។

ផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយឈ្នះតំណែង 2nd Runner up Face of Cambodia 2026 កញ្ញា សំអុល គុណយ៉ាន្នី បាន​ឲ្យ​ដឹង​ថា ថ្វីត្បិតតែការឈ្នះជយលាភីនេះ បាន​ផ្ដល់​ឱកាស​ក្លាយ​ជា​អ្នក​តំណាង​កម្ពុជា​ទៅ​ប្រកួត​ក្នុង​កម្មវិធី 2026 Face of Asia នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នា​ខែ​វិច្ឆិកា ខាងមុខនេះ។ ប៉ុន្តែ កញ្ញា​បាន​ជ្រើសរើស​យក​ផ្លូវ​ចំណេះដឹង​ជា​អាទិភាព។ សំអុល គុណយ៉ាន្នី បាន​សង្កត់​ធ្ងន់​ថា ចំណេះវិជ្ជា គឺជា​គ្រឹះ​ដ៏​រឹងមាំ​បំផុត​សម្រាប់​ជីវិត ដែល​អាច​ឲ្យ​នាង​ជួយ​ដល់​ខ្លួនឯង គ្រួសារ និង​រួម​ចំណែក​កសាង​សង្គម​ជាតិ​​កាន់តែ​រីក​ចម្រើន។

ម៉ូដែល​វ័យ ១៧ ឆ្នាំ​រូប​នេះ លើកឡើង​ដោយ​ភាព​ជឿជាក់​ថា «ការសម្រេចចិត្តទៅរៀន​នៅ​ពេល​នេះ មិនមែនមានន័យថាខ្ញុំបោះបង់សិល្បៈនោះទេ តែវាគឺជាការដកឃ្លាដើម្បីពង្រឹងសមត្ថភាព។ ក្នុង​នាម​ជា​អ្នក​សិល្បៈ​ជំនាន់ថ្មី យើង​ត្រូវ​មាន​ចំណេះដឹងជ្រៅជ្រះ ដើម្បី​អាច​ពាំនាំ​យក​សិល្បៈ​វប្បធម៌​ខ្មែរ​ទៅបង្ហាញលើឆាកអន្តរជាតិឱ្យគេកាន់តែស្គាល់ និងឱ្យតម្លៃ»។

គួរ​រំលឹក​ផងដែរថា សំអុល គុណយ៉ាន្នី មិន​ត្រឹមតែ​មាន​សមត្ថភាព​លើ​វិថី​បង្ហាញ​ម៉ូដ​ប៉ុណ្ណោះ​ទេ នាងថែមទាំងមានដុងសិល្បៈផ្នែករបាំបុរាណ និង​ធ្លាប់​បាន​ហ្វឹកហាត់​គុន​ល្បុក្កតោ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ទៀត​ផង។ បទពិសោធន៍ និង​ការ​ស្រលាញ់​វប្បធម៌​នេះ​ហើយ ដែល​ធ្វើឲ្យ​នាង​មាន​មហិច្ឆតា​ចង់​ជំរុញ​វិស័យ​សិល្បៈ​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នា​ថ្ងៃ​អនាគត ស័ក្ដិសម​ជា​សិល្បករ​ជំនាន់​ថ្មី ដែល​ពោរពេញ​ដោយ​ចំណេះ​ដឹង និង​ជំនាញ។ សម្រាប់​ការ​ចាកចេញ​ទៅ​សហរដ្ឋអាមេរិកលើកនេះ កញ្ញា​នឹង​បន្ត​ការ​សិក្សា​លើ​ជំនាញ វិទ្យាសាស្ត្រ​កុំព្យូទ័រ ដែលជាជំនាញដ៏មានសក្ដានុពលមួយក្នុងសម័យកាលបច្ចេកវិទ្យា។

ទោះបីជា​ត្រូវ​ទៅ​រស់នៅ​ឆ្ងាយ​ពី​មាតុភូមិ ប៉ុន្តែ​កញ្ញា សំអុល គុណយ៉ាន្នី បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​ថា នាង​នឹង​នៅតែ​ឆ្លៀត​ផលិត​មាតិកា​ល្អ​ៗ​តាម​បណ្ដាញ​សង្គម ដើម្បី​ចែករំលែក​ពី​បទ​ពិសោធន៍​នៃ​ការ​សិក្សា ចំណេះ​ដឹង​ទូទៅ និង​សកម្មភាព​កម្សាន្ត​ផ្សេងៗ ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ​របស់​នាង​នៅ​កម្ពុជា​ដដែល។

មហាជន និង​អ្នក​គាំ​ទ្រ​វិស័យ​បវរកញ្ញា​ជាច្រើន បាន​សម្ដែង​នូវ​ការ​គាំទ្រ​ចំពោះ​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​នេះ និង​បាន​ជូនពរ​ឲ្យ​កញ្ញា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា​នៅ​លើ​ទឹកដី​អាមេរិក ដើម្បី​ត្រឡប់​មក​វិញ​ជាមួយ​ចំណេះដឹង​ជួយ​ដល់​ប្រទេស​ជាតិ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា