D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ

D Nation ប្រកាសចែកផ្លូវជាមួយ Park Bom សមាជិកក្រុម 2NE1 ក្រោយរួមការងារអស់រយៈពេល ៨ ឆ្នាំ

តារាចម្រៀង Park Bom សមាជិក 2NE1 បានសម្រេចចិត្តបញ្ចប់កិច្ចសន្យា និងចែកផ្លូវគ្នាជាផ្លូវការជាមួយផលិតកម្ម D Nation ហើយ។

Advertisement

នាល្ងាចថ្ងៃទី៥ ខែមិថុនា ថ្មីៗនេះផលិតកម្ម D Nation បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយតាមរយៈបណ្តាញសង្គម Instagram របស់ខ្លួនថាបានបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹង Park Boom ហើយ។ ក្នុងនោះផលិតកម្មបញ្ជាក់ថា៖ បន្ទាប់ពីបានឆ្លងកាត់ការពិភាក្សាយ៉ាងម៉ត់ចត់ និងគ្រប់គ្រាន់រួចមក យើងបានឈានដល់កិច្ចព្រមព្រៀងរួមមួយក្នុងការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ Park Bom។

ផលិតកម្មបានពន្យល់បន្ថែមពីមូលហេតុថា៖ មួយរយៈចុងក្រោយនេះ Park Bom បានផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើការសម្រាកព្យាបាល និងស្តារសុខភាពរបស់នាងឡើងវិញ។ ការសម្រេចចិត្តបែកផ្លូវគ្នានៅពេលនេះ គឺធ្វើឡើងដោយឈរលើគោលការណ៍គោរពដល់ស្ថិរភាពផ្លូវកាយ-ផ្លូវចិត្ត ក៏ដូចជាផែនការការងារទៅថ្ងៃអនាគតរបស់សិល្បការិនីផ្ទាល់»។

ខាងភ្នាក់ងារ D Nation ក៏បានសម្តែងការដឹងគុណផងដែរថា៖ Park Bom បានបន្តសកម្មភាពសិល្បៈយ៉ាងមានអត្ថន័យក្នុងនាមជាតារាចម្រៀងទោលជាមួយយើង។ យើងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពេលវេលាដ៏មានតម្លៃ ក៏ដូចជាការខិតខំប្រឹងប្រែងទាំងឡាយដែលនាងបានលះបង់កន្លងមក។ ទោះបីជាកិច្ចសន្យាផ្តាច់មុខត្រូវទីបញ្ចប់ក៏ដោយ យើងសូមជូនពរដោយស្មោះអស់ពីដួងចិត្តឱ្យ Park Bom មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការចាប់ផ្តើមដំណើរជីវិតថ្មីនាពេលខាងមុខ»។

ជាចុងក្រោយ ផលិតកម្មក៏មិនភ្លេចអរគុណដល់អ្នកគាំទ្រនោះដែរដែលតែងតែផ្តល់ក្តីស្រឡាញ់ និងការគាំទ្រយ៉ាងពេញទំហឹងដល់ Park Bom។ ក្រុមហ៊ុនសង្ឃឹមថានាងនឹងបន្តទទួលបានការចាប់អារម្មណ៍ និងការលើកទឹកចិត្តពីអ្នកទាំងអស់គ្នាបន្តទៀត។

គួរបញ្ជាក់ផងដែរថា Park Bom បានសម្រេចចិត្តចុះកិច្ចសន្យាការងារជាមួយ D Nation នៅក្នុងឆ្នាំ ២០១៨ បន្ទាប់ពីនាងបានចាកចេញពីផលិតកម្មយក្ស YG Entertainment ដែលជាកន្លែងបណ្តុះបណ្តាលនាងតាំងពីដំបូង។ ក្នុងអំឡុងពេលប្រាំបីឆ្នាំមកនេះនាងបានសាងស្នាដៃជាច្រើនរួមទាំងការចូលរួមក្នុងគម្រោងការប្រគំតន្ត្រីជួបជុំគ្នាឡើងវិញដ៏អស្ចារ្យដើម្បីអបអរសាទរខួប ១៥ ឆ្នាំរបស់ក្រុម 2NE1 កាលពីឆ្នាំ ២០២៤ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Park Bom បានផ្អាករាល់សកម្មភាពសិល្បៈទាំងអស់កាលពីខែសីហា ឆ្នាំមុន ដោយសារតែបញ្ហាសុខភាព។ ក្នុងកំឡុងពេលសម្រាកព្យាបាលខ្លួនជិតមួយឆ្នាំនេះ អាកប្បកិរិយាហាក់មិនសូវនឹងនមួយចំនួន រួមទាំងការបង្ហោះសារប្លែកៗមិនសូវសមហេតុផលនៅលើបណ្តាញសង្គម បានធ្វើឱ្យអ្នកគាំទ្របង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបស់នាង៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា