ប្រទាល ៥ ប្រភេទ ដាំក្នុងម្លប់បាន ងាយមើលថែ បន្ថែមសោភ័ណភាពដល់បន្ទប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទាល ៥ ប្រភេទ ដាំក្នុងម្លប់បាន ងាយមើលថែ បន្ថែមសោភ័ណភាពដល់បន្ទប់

ប្រទាល ៥ ប្រភេទ ដាំក្នុងម្លប់បាន ងាយមើលថែ បន្ថែមសោភ័ណភាពដល់បន្ទប់

មនុស្សមួយចំនួនចង់បង្កើនភាពស្រស់ស្រាយ និងបង្កើតបរិយាកាសល្អក្នុងផ្ទះដោយការដាំរុក្ខជាតិនានា ក៏ប៉ុន្តែបញ្ហាត្រង់ថា នៅក្នុងផ្ទះ ឬបន្ទប់នានា ច្រើនមានពន្លឺតិច ដែលអាចធ្វើឱ្យរុក្ខជាតិទាំងនោះលូតលាស់មិនបានល្អ។

Advertisement

តាមពិតទៅ រុក្ខជាតិមានច្រើនប្រភេទ។ រុក្ខជាតិខ្លះលូតលាស់បានល្អពេលដាំនៅកន្លែងដែលមានពន្លឺថ្ងៃខ្លាំង ស្របពេលដែលរុក្ខជាតិខ្លះលូតលាត់បានល្អនៅកន្លែងដែលមានពន្លឺតិច។

ប្រសិនបើអ្នកកំពុងស្វែងរករុក្ខជាតិសម្រាប់តុបតែងក្នុងផ្ទះ សាកមកមើលប្រទាល ៥ ប្រភេទនេះ ដែលទទួលបានការនិយម ងាយស្រួលដាំដុះ ជាពិសេសអាចរស់នៅក្នុងម្លប់បាន៖

. ប្រទាលពស់

ប្រទាលពស់ ជាប្រភេទរុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិពេញនិយមបំផុតសម្រាប់ដាំក្នុងផ្ទះ ដោយវាអាចបន្ស៊ាំខ្លួនបានយ៉ាងល្អក្នុងលក្ខខណ្ឌបរិយាកាសផ្សេងៗគ្នា។

ចំណុចលេចធ្លោរបស់ប្រទាលពស់គឺ អាចធន់នឹងពន្លឺតិច និងអាកាសធាតុប្រែប្រួលបានល្អ។ ទោះបីជាវាលូតលាស់លឿននៅពេលទទួលបានពន្លឺគ្រប់គ្រាន់ក្ដី ប៉ុន្តែវាក៏នៅតែអាចដាំរស់ និងលូតលាស់បានល្អនៅក្នុងបន្ទប់ដែលមានពន្លឺតិច។

២. ប្រទាលត្រជាក់ចិត្ត​

ប្រទាលត្រជាក់ចិត្ត គឺជារុក្ខជាតិមួយប្រភេទដែលអាចលូតលាស់បានល្អក្នុងម្លប់ ថែមជួយបង្កើនសោភ័ណភាពដល់បន្ទប់ផងដែរ។ លើសពីនេះ ប្រទាលត្រជាក់ចិត្តក៏មានមើមនៅក្រោមដីដែលអាចរក្សាទុកទឹកសម្រាប់ចិញ្ចឹមដើមបានយ៉ាងល្អ។

ហេតុនេះហើយ ទើបមនុស្សជាច្រើនចាត់ទុក ប្រទាលត្រជាក់ចិត្ត ជារុក្ខជាតិដែលងាយស្រួលថែទាំ និងស័ក្តិសមបំផុតសម្រាប់អ្នកចាប់ផ្តើមរៀនដាំរុក្ខជាតិដំបូង។

៣. ប្រទាលស្ដេចនាគស

ប្រទាលស្ដេចនាគស ទទួលបានការនិយមយ៉ាងខ្លាំងសម្រាប់អ្នកចង់ដាំរុក្ខជាតិក្នុងម្លប់ ដោយសារតែភាពស្រស់ស្អាតនៃស្លឹក ថែមទាំងមានផ្កាពណ៌សត្រជាក់ភ្នែក។ ទោះបីជាអាចរស់នៅក្នុងម្លប់បាន ប៉ុន្តែប្រសិនបើប្រទាលស្ដេចនាគសទទួលបានពន្លឺខ្លះ វានឹងជួយឱ្យដើមរឹងមាំ និងចេញផ្កាកាន់តែល្អជាងមុន។

៤. ប្រទាលម្លូតាំង

ប្រទាលម្លូតាំង ក៏ជារុក្ខជាតិពេញនិយមមួយប្រភេទទៀតដែរ ជាមួយនឹងលក្ខណៈស្លឹករាងដូចបេះដូង និងមានទម្រង់ជាវល្លិ៍ ស័ក្តិសមសម្រាប់ដាក់លើធ្នើរ ឬដាំក្នុងថូផ្កាបែបព្យួរ។ មិនត្រឹមតែស្រស់ស្អាត ម្លូតាំងក៏ជារុក្ខជាតិងាយស្រួលថែទាំ ត្រូវការពន្លឺតិច និងពង្រីកពូជបានលឿន។ ដូច្នេះ រុក្ខជាតិមួយនេះ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកចាប់ផ្តើមរៀនដាំ។

៥. ប្រទាលថង់មាសថង់ប្រាក់

ប្រទាលថង់មាសថង់ប្រាក់ ជាជម្រើសល្អមួយទៀតសម្រាប់អ្នកកំពុងស្វែងរករុក្ខជាតិដាំក្នុងម្លប់។ ចំណុចលេចធ្លោមួយ គឺប្រទាលនេះមានច្រើនពណ៌ឱ្យជ្រើសរើស មិនថា បៃតង ផ្កាឈូក និងក្រហម ដែលជួយបន្ថែមពណ៌ដល់បន្ទប់របស់អ្នក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា