តិចនិកទាំង ៦ ជួយឱ្យអ្នកអាចយករួចខ្លួន ពីមនុស្ស Toxic | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តិចនិកទាំង ៦ ជួយឱ្យអ្នកអាចយករួចខ្លួន ពីមនុស្ស Toxic

តិចនិកទាំង ៦ ជួយឱ្យអ្នកអាចយករួចខ្លួន ពីមនុស្ស Toxic

ក្នុងជីវិតប្រចាំថ្ងៃ មិនថាជាកន្លែងធ្វើការ សាលារៀន ឬក្នុងសង្គមទាំងមូល អ្នកអាចនឹងត្រូវប្រឈមមុខជាមួយមនុស្សអវិជ្ជមាន ឬស្គាល់ទូទៅថាជា “មនុស្ស Toxic” ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាត្រូវបានគំរាមកំហែង មិនស្រណុកចិត្ត និងមានសម្ពាធជាដើម។ ជាលទ្ធផល ការនៅជិតមនុស្ស Toxic ច្រើន ក៏អាចមានភាគរយដែលនាំឱ្យអ្នកកើតមានបញ្ហាសុខភាពផ្លូវចិត្តផងដែរ។

Advertisement

ហេតុដូច្នេះហើយ AMS សូមណែនាំតិចនិកចំនួន ៦ ដើម្បីឱ្យអ្នកអាចរស់នៅជាមួយនឹងមនុស្ស Toxic បាន ដោយឥតមានជម្លោះ ខណៈសុខភាពផ្លូវចិត្តរបស់អ្នកក៏នៅតែរឹងមាំ ឥតកង្វល់៖  

១. កំណត់ព្រំដែនឱ្យបានច្បាស់លាស់

អ្នកគួរកំណត់ព្រំដែនឱ្យបានច្បាស់លាស់ថា មនុស្សប្រភេទនេះ​​ មិនឲ្យចូលមកពាក់ព័ន្ធក្នុងជីវិតរបស់អ្នកត្រឹមណា ហើយមានឥទ្ធិពលមកលើអ្នកកម្រិតណា។ កុំបណ្តោយឱ្យមនុស្ស Toxic ចូលមកជិតជីវិតរបស់អ្នកខ្លាំងពេក។ អ្នកត្រូវកំណត់ព្រំដែនឱ្យច្បាស់លាស់ ហ៊ានបដិសេធ ប្រសិនបើគេព្យាយាមរំលោភបំពានលើព្រំដែនទាំងនោះ។

២. កុំព្យាយាមផ្លាស់ប្តូរអ្នកដទៃ

មនុស្ស Toxic ភាគច្រើនតែងតែមានទម្លាប់ និងអាកប្បកិរិយាអវិជ្ជមានជាប់ខ្លួនមកជាយូរមកហើយ ដែលអាចធ្វើឱ្យការព្យាយាមផ្លាស់ប្តូរឥរិយាបថរបស់បុគ្គលនោះ ជារឿងមួយដែលពិបាក ថែមទាំងអាចបង្កជាជម្លោះផងដែរ។ អ្វីដែលអ្នកអាចធ្វើបាន គឺផ្លាស់ប្ដូរការគិតរបស់ខ្លួនឯង និងទទួលស្គាល់ថា អ្នកមិនអាចផ្លាស់ប្ដូរនរណាម្នាក់បាននោះទេ។

៣. កាត់បន្ថយការប្រាស្រ័យទាក់ទងឱ្យបានតិចបំផុត

ប្រសិនបើមនុស្ស Toxic ធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង ឬមិនស្រណុកចិត្ត ចូរព្យាយាមកាត់បន្ថយការទាក់ទងជាមួយបុគ្គលនោះឱ្យបានតិចបំផុត ពោលគឺនៅពេលដែលចាំបាច់មិនអាចចៀសបានប៉ុណ្ណោះ។ ប្រសិនបើអាចធ្វើទៅបាន អ្នកគួរតែកាត់ផ្តាច់ទំនាក់ទំនងជាមួយបុគ្គលនោះតែម្ដង។

៤. កុំតបតដោយកំហឹង

ការទទួលសម្ពាធពីមនុស្ស Toxic អាចធ្វើឱ្យពេលខ្លះ អ្នកពិបាកក្នុងការទប់អារម្មណ៍ និងតបតទៅវិញជាមួយនឹងអារម្មណ៍ខឹងមួយពេល ដែលអាចនាំឱ្យស្ថានការណ៍តែតែអាក្រក់ទៅៗ។ ជំនួសឱ្យការប្រកែកគ្នា អ្នកត្រូវព្យាយាមពន្យល់ដោយសុភាព និងរក្សាភាពអត់ធ្មត់។ ប្រសិនបើមិនបានផលទេ អ្នកគួរតែដើរចេញតែម្តង។

៥. ជជែកជាមួយមនុស្សដែលអ្នកទុកចិត្ត

នៅពេលដែលត្រូវប្រឈមមុខជាមួយមនុស្ស Toxic កុំលាក់ទុកអារម្មណ៍ទាំងនោះតែម្នាក់ឯង។ អ្នកគួរតែស្វែងរកមនុស្សដែលអ្នកទុកចិត្ត ដូចជា មិត្តភក្តិ គ្រួសារ ឬក៏ថ្នាក់លើ ដើម្បីពិគ្រោះយោបល់ និងបញ្ចេញអារម្មណ៍ពិតរបស់អ្នកមកខាងក្រៅ។ សកម្មភាពនេះនឹងជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល ថែមទាំងមានឱកាសអាចរកដំណោះស្រាយឃើញក្នុងពេលតែមួយ។  

៦. ថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនឯងឱ្យរឹងមាំជានិច្ច

កុំភ្លេចថា មនុស្ស Toxic តែងតែស្រូបយកថាមពលអវិជ្ជមានចេញពីខ្លួនប្រាណរបស់អ្នក។ ដូច្នេះ អ្វីដែលសំខាន់បំផុត គឺការថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនឯងឱ្យបានល្អ។ អ្នកអាចស្វែងរកទម្លាប់ ឬការកម្សាន្តណាមួយដែលធ្វើឱ្យអ្នកសប្បាយចិត្ត បន្ថែមថាមពលវិជ្ជមាន និងមានសមាធិប្រសើរឡើងវិញ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា