មេដំរី១ក្បាល និងកូនទើបកើតដេកស្លាប់ក្នុងទឹក ដោយសារអំបែងគ្រាប់​របស់ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដំរី១ក្បាល និងកូនទើបកើតដេកស្លាប់ក្នុងទឹក ដោយសារអំបែងគ្រាប់​របស់ថៃ

មេដំរី១ក្បាល និងកូនទើបកើតដេកស្លាប់ក្នុងទឹក ដោយសារអំបែងគ្រាប់​របស់ថៃ

ប្រទះ​ឃើញ​ដំរី​ញី ១ ក្បាល​និង​កូន​ទើប​កើត​ដេក​ស្លាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ព្រះ​រការ-ឆែក ខេត្ត​ព្រះ​វិហារ។ សាកសព​ដំរី​ទាំង ២ ក្បាល​ត្រូវ​បាន​រក​ឃើញ​មាន​ស្នាម​មុត​ ដោយ​សារ​អំបែង​គ្រាប់​ផ្ទុះ​ដោយ​ការ​បាញ់ស្រោច​​របស់ទាហានថៃ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា។

Advertisement

នា​ថ្ងៃ​ទី ២៣ ធ្នូ ២០២៥ មន្ត្រីឧទ្យានុរក្សនិងសហគមន៍មូលដ្ឋាន បានរាយការណ៍ថាបានប្រទេះឃើញសត្វដំរីញី និងកូនដំរីស្លាប់ នៅចំណុចទីតាំងខាងលើ។ តាមការពិនិត្យបឋម សត្វដំរីញី១ក្បាល មានទំងន់ប្រមាណ ៥០០ គីឡូក្រាម និងកូនទើប​កើត មានទំងន់ប្រមាន ៨០ គីឡូក្រាម បានស្លាប់ក្នុងទឹកអូរ ដោយដំរីញីមានស្នាមមុត បណ្តាលមកពីគ្រាប់ ឬអំបែងគ្រាប់ផ្ទុះរបស់ថៃ និងបានរលូតកូន ស្លាប់ទាំងម្តាយទាំងកូនដំរីផងដែរ។ មន្រ្តីជំនាញបរិស្ថាន បន្តធ្វើការសិក្សាស្រាវជ្រាវនិងចាត់វិធានការបន្តទៀត ចំពោះសពដំរី។

កន្លងមកប្រជាពលរដ្ឋអ្នកដងជ័របានរាយការណ៍ថា ឃើញស្នាមដានជើងដំរី មានរបួស ស្នាមឈាមស្រក់ ជាប់នៅលើដី និងស្មៅនៅចំណុចខាងលើ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ លោកប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រះរការ-ឆែប សហការជាមួយមន្ត្រីផ្នែកស្រាវជ្រាវសត្វព្រៃ របស់អង្គការ WCS បានចុះធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ តែដោយស្ថានភាពព្រៃធំ និងកៀកនិងសមរភូមិប្រយុទ្ធនៃការឈ្លានពានពីកងទ័ពថៃផងនោះ ក្រុមការងារពុំអាចរកឃើញ និងជួយសង្រ្គោះដំរីទាន់ពេលវេលា។ រហូតដល់ថ្ងៃ ២២ ខែធ្នូ ឆ្នាំ ២០២៥ បានប្រទះឃើញដំរីទាំងពីរ បានស្លាប់បាត់ទៅហើយ។

សូមបញ្ជាក់ថា នៅខេត្តព្រះវិហារកន្លងមកបានរកឃើញមានវត្តមានដំរីប្រមាណ ២០ ក្បាល កំពុងរស់នៅ និងចល័តពីជួរភ្នំដងរែក ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តនៃដែនជម្រកសត្វព្រៃឆែប-ព្រះរការ ខេត្តព្រះវិហារ ចុះទៅរហូតដល់ព្រំដែនកម្ពុជា-ឡាវ។

ខេត្តព្រះវិហារមានតំបន់ការពារធម្មជាតិ ចំនួន៨ ក្នុងតំបន់ការពារ ៣ ដែលមានភូមិសាស្រ្តជាប់ព្រំដែនកម្ពុជា-ថៃ រួមមានតំបន់ការពារទេសភាពប្រសាទព្រះវិហារ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រះរការ-ឆែប កំពុងរងការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ ដែលក្នុងនោះសត្វព្រៃជាច្រើន ដែលងាយនឹងបាត់បង់ពីធម្មជាតិ ដោយសារការឈ្លានពានពីប្រទេសថៃ៕

មានវីដេអូ ៖ https://www.facebook.com/100001116515009/videos/pcb.25322054934081709/1176628638005446

រូបភាព ៖ ក្រុមអន្តរាគមន៍

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា