ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក់​បេះដូង និង​ស្នាម​ញញឹម​ទស្សនិកជន​ដែល​មក​ទស្សនា​ដោយ​ផ្ទាល់ ពិសេស​អង្រួន​ចិត្ត​គណៈ មេប្រយោគ​ជើង​ចាស់​ទាំង ៤ រូប​ឱ្យ​ផ្ដល់​ជូន​ពិន្ទុ​ដោយ​មិន​សំចៃ​ថែម​ទៀត។

ដូច​ដែល​មហាជន​មួយ​ចំនួន​បាន​ជ្រាប​ហើយ​ថា ជំនាញ​ល្ខោន​និយាយ របស់​ខ្មែរ​មិន​មែន​និយាយ​ឱ្យ​តែ​បានៗ និង​សម្ដែង​ឱ្យ​តែ​ចប់ៗ​នោះ​ទេ ប៉ុន្តែ​ជំនាញ​សិល្បៈ​ដែល​បន្សល់​តាំង​ពី​ជំនាន់​ដូន​តា​ខ្មែរ​មួយ​នេះ​មាន​ក្បួន​ច្បាប់​ត្រឹម​ត្រូវ និង​ច្បាស់​លាស់ នៅ​ក្នុង​ការ​បង្ហាញ​នៅ​លើ​ឆាក​មក​កាន់​ទស្សនិកជន ព្រមទាំងតម្លៃអប់រំយ៉ាងជ្រាលជ្រៅតាមរយៈការសម្ដែងនិងសាច់រឿង។

រយៈពេល ២ ថ្ងៃ នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍ ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ គិត​ចាប់​ពី​ថ្ងៃ​ទី ១ ដល់ ទី២ ខែ តុលា ឆ្នាំ ២០២៦ បាន​បញ្ចប់​ទៅ​យ៉ាង​រលូន។ ជាមួយ​គ្នា កម្មវិធី​ក៏​បាន​ស្វែង​រក​ឃើញ​ម្ចាស់​ជយលាភី ៣ ក្រុម ក្នុង​នោះ​មាន៖

  • ម្ចាស់​ជយលាភី​លេខ​១ បាន​ទៅ​លើ​ក្រុម​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ មក​ពី​ខេត្ត​ត្បូង​ឃ្មុំ សម្ដែង​រឿង តម្លៃ​នៃ​ឈាម​តែ​មួយ
  • ម្ចាស់​ជយលាភី​លេខ​២ បាន​ទៅ​លើ​ក្រុម​​សិល្បៈ​អនុវិទ្យាល័យ​សម្ដេច​ឪ មក​ពី​ខេត្ត​ព្រះសីហនុ
  • ជយលាភី​លេខ​៣ បាន​ទៅ​លើ​​ក្រុម​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ
  • ចំណាត់​ថ្នាក់​កិត្តិយស ២ ក្រុម​បាន​ទៅ​លើ​ក្រុម​សិល្ប​អភិវឌ្ឍ​កុមារ និង​យុវជន មក​ពី​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​រស្មី​វប្បធម៌ មក​ពី​ខេត្ត​កែប។

ព្រឹត្តិការណ៍​លើក​ដំបូង​នៅ​កម្ពុជា​មួយ​នេះ ពិត​ជា​បាន​ពាំ​នាំ​យក​នូវ​សិល្បៈ​សម្ដែង​មួយ​ដ៏​អស្ចារ្យ​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ឱ្យ​បាន​ចូល​រួម បាន​ឃើញ បាន​ស្គាល់ និង​ជួយ​គ្នា​បន្ត​មើល​ថែ​សិល្បៈ​បុរាណ ល្ខោន​និយាយ មួយ​នេះ​កុំ​ឱ្យ​បាត់បង់ មិន​ថា​ពេល​នេះ​ឬ​ទៅ​ខាង​មុខ​ទៀត៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា