កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។

ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la Francophonie) ដែល​នេះ​គឺ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ដែល​មាន​អរិយធម៌​ចំណាស់​មួយ​នេះ។ ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​កំពូល​ដែល​អញ្ជើញ​មក​ពី​បណ្ដា​ប្រទេស​នា​នា​នៅ​លើ​ពិភពលោក​ផង​ដែរ។

ជាមួយ​គ្នា កម្ពុជា​ក៏​បាន​ត្រៀម​ជា​ស្រេច​នូវ​វត្ថុ​អនុស្សាវរីយ៍​ដ៏​មាន​តម្លៃ​ទាំង​សម្រាប់​ជាតិ ក៏​ដូច​ជា​គណៈប្រតិភូ​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​នេះ នោះ​គឺ​ស្បៃ​ខ្មែរ។ ការ​រៀប​ចំ​ស្បៃ​ខ្មែរ​ ដើម្បី​ធ្វើ​ជា​កាដូ​អនុស្សាវរីយ៍​ជូន​ដល់​គណៈ​ប្រតិភូ​កិត្តិយស​នា​ឱកាស​ដ៏​ពិសេស​នេះ​ជា​ការ​លើក​បង្ហាញ​ស្នាដៃ​របស់​ខ្មែរ ពិសេស​បាន​បង្ហាញ​ប្រាប់​អំពី​កិច្ច​ការពារ​និង​បន្ត​ថែ​រក្សា​ត​ជំនាន់​របស់​កូន​ចៅ​ខ្មែរ​មក​ដល់​សព្វ​ថ្ងៃ។

គួរ​ឱ្យដឹងដែរថា ស្បៃ​ខ្មែរ​ជា​ក្រណាត់​ពិសិដ្ឋ​នៅ​ក្នុងភាព​ឆើតឆាយរបស់​កម្ពុជា ព្រោះ​ថា​ស្បៃត្រូវបានដូនតាខ្មែរប្រើប្រាស់តាំងពីសម័យបុរាណកាល និងត្រូវបានវិវត្តរហូតមកដល់សម័យបច្ចុប្បន្ន ។ ស្បៃខ្មែរត្រូវបានត្បាញដោយសរសៃសូត្រយ៉ាងប្រណិត ឬ សរសៃអំបោះមាស លាយបញ្ចូលជាមួយគោមក្បាច់ផ្កាច័ន្ទ ឬ គោមក្បាច់ចក្កច័ន្ទ ស្រដៀងគ្នាទៅនឹងក្បាច់ចម្លាក់ខ្មែរនៅតាមប្រាង្គប្រាសាទ ដែលបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅនូវពរជ័យនៃភាពរុងរឿង ភាពថ្កុំថ្កើន និងសុភមង្គល នៅរាល់ពេលពានាម្តងៗ៕

រូបភាព ៖ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា