ADOR បញ្ជាក់ថា NewJeans កំពុងផលិតចម្រៀងថ្មី ត្រៀមសម្រាប់ការត្រឡប់មកវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADOR បញ្ជាក់ថា NewJeans កំពុងផលិតចម្រៀងថ្មី ត្រៀមសម្រាប់ការត្រឡប់មកវិញ

ADOR បញ្ជាក់ថា NewJeans កំពុងផលិតចម្រៀងថ្មី ត្រៀមសម្រាប់ការត្រឡប់មកវិញ

ក្រោយពីមានអ្នកគាំទ្របានប្រទះឃើញ Hanni Haerin និង Hyein ក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបង្កឱ្យមានការសង្ស័យពីការវិលត្រឡប់មកវិញរបស់ NewJeans ទីភ្នាក់ងារ ADOR បានបញ្ជាក់ថា ក្រុមនេះកំពុងតែផលិតចម្រៀងថ្មី។

Advertisement

នៅថ្ងៃទី ២៧ ខែមេសា នេះ ADOR បានបញ្ជាក់ថា វត្តមានរបស់ម្ចាស់បទ Ditto នៅលើទឹកដីប្រទេសដាណឺម៉ាក គឺជាផ្នែកមួយនៃដំណើរការ Pre-production សម្រាប់បទចម្រៀងថ្មី។​

ទីភ្នាក់ងារគ្រប់គ្រងនេះបានលើកឡើងថា សមាជិកម្នាក់ៗកំពុងរៀបចំខ្លួនសម្រាប់សកម្មភាពការងារ ផ្អែកលើស្ថានភាពផ្ទាល់ខ្លួន និងកាលវិភាគដែលសមស្របបំផុត ចំណែកឯផែនការនាពេលអនាគត ទីភ្នាក់ងារនឹងធ្វើការប្រកាសនៅពេលវេលាដែលសមស្រប​។

ទន្ទឹមគ្នានឹងការប្រទះឃើញសមាជិកក្រុម NewJeans អ្នកគាំទ្រក៏បានសង្កេតឃើញថា កាលវិភាគរបស់ស្ទូឌីយោថតសំឡេងមួយកន្លែងក្នុងទីក្រុង Copenhagen ទទួលបានការកក់ទុកក្រោមឈ្មោះ ADOR ដែលនាំឱ្យមានការសន្និដ្ឋានថា NewJeans អាចនឹងចាប់ផ្តើមថតបទចម្រៀងថ្មីរួចទៅហើយ។

គួរឱ្យដឹងថា នេះគឺជាសកម្មភាពការងារក្រោមឈ្មោះជាក្រុម NewJeans ដំបូងរបស់ក្រុម បន្ទាប់ពីជម្លោះកិច្ចសន្យាផ្ដាច់មុខរវាងសមាជិកទាំង​៥ និង ADOR ដែលបានផ្ទុះឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

យ៉ាងណាមិញ នេះអាចមិនមែនជាការវិលត្រឡប់មកវិញ រួមសមាជិក ៥នាក់ដូចដើមនោះទេ។ ជាក់ស្ដែង Danielle កំពុងតែជាប់គាំងនៅក្នុងជម្លោះផ្លូវច្បាប់ទាមទារសំណងជាង ៤៣.១ ប៊ីលានវ៉ុន ឬប្រមាណ ៣២លានដុល្លារអាមេរិកជាមួយ ADOR។

បន្ថែមពីនេះ នៅថ្ងៃទី ២៤ ខែមេសា ក្រុមមេធាវីមកពីក្រុមហ៊ុនច្បាប់ Kim & Chang ដែលតំណាងឱ្យ ADOR បានដាក់លិខិតលាលែងតំណែងពីបណ្ដឹងប្រឆាំងនឹង Danielle ទៅកាន់តុលាការ។ ការដកខ្លួននេះបង្កឱ្យមានការរិះគន់ ដោយតំណាងផ្លូវច្បាប់របស់ Danielle ចាត់ទុកថា វាជាយុទ្ធសាស្ត្រអូសបន្លាយពេលវេលាដែលតារាស្រីរូបនេះអាចចូលប្រឡូកក្នុងវិស័យសិល្បៈវិញ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា