ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​វ័យ ១៨ ឆ្នាំ​រូបនេះ។

Advertisement

អ្នក​គាំទ្រ និង​មហាជន​ជាច្រើន​ដឹង​ច្បាស់​ថា កែវ ទិត្យផល្លី ជា​សិស្ស​ពូកែ​លំដាប់​ប្រទេស ដូច​ការ​ប្រឡង​បាក់ឌុប នរណា​ៗ​ក៏​គិត និង​ជឿជាក់​លើ​នាង​អាច​ទទួល​បាន​និទ្ទេស A។ តែ​សម្រាប់​សាមី​ខ្លួន​បាន​ដាក់​ក្ដី​រំពឹង​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ នោះ​ក៏​ព្រោះ​តែ​វិញ្ញាសា​គណិតវិទ្យា​តឹងពេក ដូច្នេះ​ហើយ A សុំ​ចាកចេញ​ហើយ។

បើ​ទោះ​ជា​បែបនេះ​ក្ដី អ្នក​គាំទ្រ និង​មនុស្ស​ស្គាល់​គ្នា​ជាមួយ ផល្លី នៅតែ​ជឿជាក់​ថា​នាង​នៅតែ​អាច​ជាប់​និទ្ទេស A។ អំឡុង​ពេល​ត្រៀម​ខ្លួន​ទៅ​ប្រឡង​បាក់​ឌុប បេក្ខភាព The Voice Kid Cambodia រដូវកាល​ទី២ រូប​នេះ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ឥត​ឈប់ឈរ ធ្វើឲ្យ​នាង​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ជា​បេក្ខភាព​និទ្ទេស A ម្នាក់។

ក្រោយ​ប្រឡង​ចប់​ថ្ងៃ​ទី ១ ផល្លី បាន​ផ្ដល់​បទ​សម្ភាសន៍​ថា ប្រឡង​នេះ នាង​យល់​ថា​វិញ្ញាសា​ល្មម​មិន​ស្រួល​ពេក ហើយ​ក៏​មិន​ពិបាក​ពេក​ដែរ។ សម្រាប់​ការ​សង្ឃឹម​ខ្ពស់​ថា​បាន​ពិន្ទុ​ច្រើន ហើយ​និទ្ទេស​ល្អ នាង​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ត្រូវ​រង់ចាំ​ការ​ប្រឡង​បញ្ចប់​ថ្ងៃ​ទី​២​សិន ហើយ​ក្រោយ​ចប់​នាង​បាន​ដាក់​ក្ដី​សង្ឃឹម​ត្រឹម B ប៉ុណ្ណោះ ព្រោះ​ក្នុង​ចំណោម​វិញ្ញាសា​ទាំង ៧ មុខ នោះ គណិតវិទ្យា​តឹង​ពេក ដូចនេះ​សុំ​ចេញ​ពី​ការ​រំពឹង A ដែល​ជា​គោលដៅ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​មិន​ឈប់ឈរ។

ទោះ​ជា​យ៉ាង​ណា​ការ​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នឹង​ដឹង​ហើយ​ថា កែវ ទិត្យផល្លី ប្រឡង​ជាប់ A ឬ​និទ្ទេស​អ្វី​ផ្សេង​យ៉ាង​ណា ចាំ​មើល​ទាំងអស់​គ្នា។ សម្រាប់​កែវ ទិត្យផល្លី បាន​ជ្រើសរើស​ថ្នាក់​វិទ្យាសាស្ត្រ​ពិត។

មិន​ថា​ឈាន​ជើង​ចូល​មណ្ឌល​ប្រឡង និង​ចេញ​ពី​ប្រឡង កែវ ទិត្យផល្លី បាន​បង្ហាញ​ទឹក​មុខ​ស្វាហាប់ រឹងមាំ និង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ព្រោះ​នាង​គឺជា​សិស្ស​ពូកែ​ស្រាប់​ទៅ​ហើយ៕

រូបភាព៖ Keo Titphally និង Vannthan Keo

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា