ឃើញ Sydney ឈ្នះមកុដហើយ អ្នកគាំទ្រចង់ឃើញ មាលា ឈរលើវេទិកាប្រកួតប្រជែងសម្រស់ម្ដង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឃើញ Sydney ឈ្នះមកុដហើយ អ្នកគាំទ្រចង់ឃើញ មាលា ឈរលើវេទិកាប្រកួតប្រជែងសម្រស់ម្ដង

ឃើញ Sydney ឈ្នះមកុដហើយ អ្នកគាំទ្រចង់ឃើញ មាលា ឈរលើវេទិកាប្រកួតប្រជែងសម្រស់ម្ដង

កញ្ញា​កូន​កាត់​ខ្មែរ​បារាំង Mélia Constantin បាន​ទៅ​អបអរ​មិត្ត​សម្លាញ់ Sydney Marith ដែល​​ជា​ម្ចាស់​មកុដ Miss Planet International 2025 កាលពីរាត្រីថ្ងៃ១៥ កន្លងទៅ។ ឃើញដូចនេះអ្នក​គាំទ្រ​ក៏​បាន​លើកឡើង​ចង់​ឲ្យ មាលា ចូល​ប្រកួតប្រជែង​កម្មវិធី​សម្រស់ ព្រោះ​ទាំង​រូប​សម្រស់ ចំណេះដឹង បទ​ពិសោធន៍ និង​ការងារ​សប្បុរស​នាង​មាន​ទាំង​អស់។

Advertisement

មាលា តែងតែ​ជា​មុខ​សញ្ញា​ដែល​អ្នក​គាំទ្រ​ចង់​បាន​នាង​ក្លាយ​ជា​អ្នក​តំណាង​កម្ពុជា​នា​វេទិកា​បវរកញ្ញា​ណា​មួយ។ កាន់តែ​ធ្វើ​ឲ្យ​ការ​ជំរុញ មាន​សន្ទុះ​ខ្លាំង​នា​ថ្ងៃ​តារា​ស្រី​កូន​កាត់​បារាំង​រូប​នេះ​ទៅ​លើក​ទឹកចិត្ត Sydney ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ Miss Planet International 2025 ហើយ Sydney ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​វិថី Miss Planet ដូច​ការ​ចង់​បាន។

បើ​ទោះ​ជា​ Mélia ទៅ​គាំទ្រ​មិត្ត​រួម​អាជីព​នៅ​កម្មវិធី Miss Planet International 2025 ក៏​ដោយ តែ​នាង​បែរ​ជា​ធ្វើ​ឲ្យ fan រំភើប​ខ្លាំង និង​ចង់​ឲ្យ​កូនខ្មែរ​កាត់​បារាំង​រូប​នេះ ឈរ​លើ​វេទិកា​បវរកញ្ញា និង​ជា​អ្នក​តំណាង​កម្ពុជា។ ព្រោះ​ថា មាលា ជា​អ្នក​ស័ក្ដិសម​បំផុត​ដោយ​មាន​មិន​ត្រឹម​មាន​រូប​សម្រស់​ស្រស់​ស្អាត​ទាក់​ទាញ សម្រស់​ខាង​ក្រៅ និង​ខាង​ក្នុង​ល្អ​បវរ ថែម​ទាំង​មាន​ចរិយា​សម្បត្តិ Mélia Constantin មាន​ទាំង​អស់។

ការ​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​ដែល Sydney យក​ជូន​ខ្មែរ ក៏​អ្នក​គាំទ្រ​បង្ហាញ ហើយ​ការ​ចង់​ឃើញ​វេន មាលា លើ​ឆាក​នោះ​ម្ដង ក៏​អ្នក​គាំទ្រ​ចង់​បាន​ដូចគ្នា​ដែរ។ ក្នុង​វីដេអូ​របស់ មាលា អ្នក​គាំទ្រ​បាន​សួរ​ដូច​ៗ​គ្នា​ថា តើ​ពេល​ណា “អរ​ជំនួស​គេ សាមី​ខ្លួន​ល្មម​ដល់​ពេល​ចូលកង​ប្រកួត​ហើយ” អ្នក​ខ្លះ​លើក​ឡើង​ថា “តើពេលណាជាវេនរបស់អ្នក?” ហើយ​មតិ​សួរ​ជាច្រើន​ទៀត ក៏​ក្នុង​ន័យ​ចង់​ឲ្យ Mélia Constantin ឡើង​វេទិកា​អន្តរជាតិ ហើយ​ស្រែកថា Cambodia ដែរ។

ងាក​មក​កាន់ តារា​បង្ហាញ​ម៉ូដ និង​ជា​តួឯក​ស្រី​ក្នុង​ខ្សែ​ភាពយន្ត​ល្បី​ៗ​រូបនេះ ជូនពរ​ដល់​ម្ចាស់​មកុដ Miss Planet International 2025 ថា “To my beautiful baby girl Sydney Marithអ្នក​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ទៅ​ដល់​កន្លែង​ដែល​អ្នក​នៅ​ឥឡូវ​នេះ រៀង​រាល់​យប់​ដែល​មិន​បាន​គេង និង​ការ​លះបង់​ទាំងអស់​នោះ បាន​ទទួល​ផ្លែផ្កា​ហើយ។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ចំពោះ​អ្នក និង​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​សម្រេច​បាន ខ្ញុំ​ទន្ទឹង​រង់ចាំ​មើល​ភាព​ជោគជ័យ​ទាំង​អស់​ដែល​នឹង​មក​ដល់​អ្នកអ្នក​គឺ​ជា ​អ្នក​ឈ្នះ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជា និច្ច​”

រូបភាព៖ Mélia Constantin

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា