មង្គលការកូនស្រីម្ចាស់សម្អាងការ ប៉ារ៉ាឌី តារាល្បីៗជ្រើសប្រើឈុតប្រណីតច្នៃដោយ ប៉ារ៉ាឌី ផ្ទាល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មង្គលការកូនស្រីម្ចាស់សម្អាងការ ប៉ារ៉ាឌី តារាល្បីៗជ្រើសប្រើឈុតប្រណីតច្នៃដោយ ប៉ារ៉ាឌី ផ្ទាល់

មង្គលការកូនស្រីម្ចាស់សម្អាងការ ប៉ារ៉ាឌី តារាល្បីៗជ្រើសប្រើឈុតប្រណីតច្នៃដោយ ប៉ារ៉ាឌី ផ្ទាល់

ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​ពិធី​មង្គល​ការ​កូន​ស្រី​ម្ចាស់​សម្អាង​ការ ប៉ារ៉ាឌី ដែល​បង្ហាញ​វត្តមាន​ចូល​រួម​សុទ្ធ​សឹង​តែ​តារា​ល្បីៗ​នៅ​ក្នុង​ស្រុក ក្នុង​ឈុត​សម្លៀកបំពាក់​ប្រណីតៗ ដែល​ច្នៃ​ដោយ​ផ្ទាល់​ពី​ម្ចាស់​ហាង​តែ​ម្ដង។

Advertisement

ទិដ្ឋភាព​មង្គលការ​របស់​កូន​ស្រី​អ្នក​ជំនួញ​ចាស់​វស្សា​មួយ​រូប​នៅ​កម្ពុជា​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម។ មហាជន​ប្រហែល​ជា​ធ្លាប់​បាន​លឺ និង​ស្គាល់​សម្អាង​ការ ប៉ារ៉ាឌី ដែល​ជា​សម្អាង​ការ​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ស្រុក និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​សម្រាប់​គូ​ស្នេហ៍​ជា​ច្រើន​គូ​មក​ទល់​ពេល​បច្ចុប្បន្ន។

ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី ២១ ខែ មិថុនា ឆ្នាំ ២០២៦ កូន​ស្រី​បណ្ដូល​ចិត្ត​របស់​លោក​ស្រី ហាក់ វណ្ណាត ដែល​ជា​ម្ចាស់​សម្អាង​ការ ប៉ារ៉ាឌី បាន​ចូល​រោង​ការ​ជាមួយ​កំលោះ​កូន​កាត់​ចិន​ស្រស់​សង្ហា​មួយ​រូប។ នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​កូន​ស្រី​ពៅ​ម្ចាស់​សម្អាង​ល្បី​ឈ្មោះ​រូប​នេះ​ក៏​ឃើញ​មាន​តារា​ប្រុស​ស្រី​ជា​ច្រើន​បង្ហាញ​វត្តមាន​ចូលរួម មាន​ទាំង​តារា​ចម្រៀង តារា​សម្ដែង តារា​បង្ហាញ​ម៉ូត ព្រម​ទាំង​តារា​ជើង​ចាស់​ជា​ច្រើន​រូប​ផង​ដែរ។ អ្វី​ដែល​​គួរ​ឱ្យ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ពិធី​មង្គលការ​ដ៏​អធិកអធម​មួយ​នេះ​គឺ​ភាគច្រើននៃ​ឈុត​ដែល​តារា​ប្រុស​ស្រី​ស្លៀក​ចូលរួម​នៅ​ក្នុង​ពិធី​ជា​ឈុត​ច្នៃ​ចេញ​ពី​ហាង​កាត់​ដេរ ប៉ារ៉ាឌី ដែល​សុទ្ធ​សឹង​ជា​ឈុត​ប្រណីតៗ និង​ស្រស់​ស្អាត​។

ទស្សនា​ទិដ្ឋភាព​ផ្ទាល់​ពី​តារា​ប្រុស​ស្រី​ក្នុង​ពិធី​មង្គល​កូន​ស្រី​ម្ចាស់​សម្អាង​ការ ប៉ារ៉ាឌី ៖

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា