ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត Taing Sokhang។ កាលពី​ឆ្នាំ ២០២៥ កន្លង​ទៅ Sokhang បាន​នាំ​យក​សម្លៀកបំពាក់​ដ៏​ប្រណីត​ជាច្រើន​ឈុត ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់ និង​ដឹង​ឈុត​ដ៏​អស្ចារ្យ​របស់​ខ្មែរ។

ជាក់ស្ដែង​នៅ​ឆ្នាំ​នេះ ប្រេនខ្មែរ ALmée Couture ក៏​នឹង​ទៅ​ចូលរួម​លើ​ឆាក​បង្ហាញ​ម៉ូដ​លំដាប់​ពិភពលោក​ម្ដង​ទៀត​ហើយ។ ដោយ​នៅ​ខែ​កញ្ញា​នេះ Almée នឹងត្រលប់​ទៅ​កាន់​ទឹកដី​អាមេរិក​វិញ​ជាមួយ​នឹង S/S 2027 ការ​បញ្ចេញ​មតិ​ថ្មី ចក្ខុ​វិស័យ​ថ្មី និង​រឿងរ៉ាវ​ដែល​ត្រៀម​រួច​ជា​ស្រេច ដើម្បី​លាតត្រដាង។

ដោយ​នៅ​ថ្ងៃ ១២ ខែ​កញ្ញា ឆ្នាំ ២០២៦ វេលា​ម៉ោង ៦ ល្ងាចប្រេនខ្មែរ ALmée Couture នឹង​បង្ហាញ​វត្តមាន​ម្ដង​ទៀត Angel Orensanz Foundation, New York Cityទីក្រុង​ញូវយ៉ក។ សម្រាប់​ម៉ូដែល​ខ្មែរ​ដែល​គ្រង​ឈុត ALmée Couture បើ​តាម​ការ​លេចឮ​គឺ​បវរកញ្ញា Sydey Marith និង Mélia Constantin ដែល​សុទ្ធសឹង​ជា​តារា​ខ្មែរ​កូន​កាត់ មាន​សមត្ថភាព​ខ្លាំង។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០២៥ ALmée Couture ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​វិស័យ Fashion ជាច្រើន​នៅ​ក្រៅ​ប្រទេស ហើយ​គ្រា​នោះ​ក៏​ជា​លើក​ដំបូង​ដែរ ដែល​កម្ពុជា​ចូលរួម​ឆាក New York Fashion Week។

ចំណែក​កាលវិភាគ​សប្ដាហ៍​ម៉ូដ​ញូវយ៉ក និទាឃ​រដូវ/រដូវ​ក្តៅ​ឆ្នាំ ២០២៧ នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃ១០ ខែ​កញ្ញា ដល់​ថ្ងៃ ១៥ ខែ​កញ្ញា ឆ្នាំ ២០២៦ ដោយ​មាន​កម្មវិធី​បង្ហាញ​ម៉ូដ និង​មាន​ប្រេន​ចូលរួម​បង្ហាញ​ជិត ៧០៕

រូបភាព៖ ALmée Couture

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា