សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo។

មាលា បាន​ឲ្យ​ឃើញ​សារ​នោះ ដែល​ផ្ញើ​ចេញ​ពី​គណនី Instagram ដែល​មាន follower ជាង ៤៥ លាន​នាក់ របស់​ម្ចាស់​បទ «Savage Love» Jason Derulo ផ្ទាល់​ឆាត​មក។ ដោយ​នៅ​ក្នុង​សារ​នោះ បាន​សរសេរ​រៀបរាប់​ថា តារា​ចម្រៀង​កំពូល​របស់​អាមេរិក​រូប​នោះ បាន​ចាប់អារម្មណ៍​លើ​នាង និង​ចង់​ឲ្យ មាលា កុន​ខ្មែរ​កាត់​បារាំង​រូប​នេះ ធ្វើ​វីដេអូ Reel របស់​បទ​ថ្មី​លោក។

សម្រាប់ Mélia Constantin ពិតជា​រំភើប ក្រោយ​ក្រោក​ពី​ដំណេក​ទទួល​បាន​ដំណឹង​ដ៏​អស្ចារ្យ​នោះ។ តួឯក​ស្រី​ក្នុង​រឿង «ប្រវត្តិ​ស្នេហ៍​នាង​នាថ» បាន​បញ្ចេញ​ពី​ក្តី​រំភើប ឲ្យ​អ្នក​គាំទ្រ​នាង​បាន​ឃើញ និង​អបអរ​ជាមួយ​ដំណឹង​ល្អ​នោះ។ មាលា បាន​សរសេរ​ថា “ខ្ញុំ​មិន​ជឿថា Jason Derulo កំពុង​សុំ​ឲ្យ​ខ្ញុំ​ធ្វើ​វីដេអូ​ខ្លី​ៗ​សម្រាប់​បទ​ចម្រៀង​ថ្មី​របស់​គាត់​ទេ? និយាយ​តិច​ទៅ!! ! ហើយ​ទាយ​មើល​ថា​អ្នកណា​នឹង​រាំ​ជាមួយ​ខ្ញុំ​សម្រាប់ trend នោះ?”

ខ្លឹមសារ​នៅ​ក្នុង​ការ​សន្ទនា​របស់ មាលា និង​ក្រុម​ការងារ​របស់ Jason Derulo បាន​និយាយ​ថា តារា​ចម្រៀង​វ័យ ៣៦​ឆ្នាំ​រូបនេះ ថា “Hey នេះ​គឺជា Rylieជាមួយ​ក្រុម​ការងារ Jason Derulo, Jason Derulo បាន​ឃើញ​ពី​ប្រវត្តិ​របស់​អ្នក ហើយ​ចង់​បើក​ឱកាស​ឲ្យ​អ្នក​រាំ​បង្ហោះ​វីដេអូ​ដោយ​ប្រើ​ក្បាច់​រាំ​នៅ​ក្នុង​លីង​ខាងក្រោម ហើយ Jason Derulo នឹង​ផ្សព្វផ្សាយ​ផេក​របស់​អ្នក ដោយ​ចែក​រំលែក​ការ​បង្ហោះ​ឡើង​វិញ ទៅ​កាន់ story IG របស់​គាត់ ហើយ​អ្នក​នឹង​ទទួល​បាន ការ​ចូលរួម និង​ជំរុញ​អ្នក​លេង​បណ្ដាញ​សង្គម​ឲ្យ​ស្គាល់​គណនី​នាង​ដោយ​ផ្ទាល់“។

នៅ​ក្នុង​នោះ​បាន​បន្ថែម​ទៀត​ថា ប្រសិន​បើ មាលា មាន​អារម្មណ៍​មិន​ល្អ អាច​ប្រាប់​ទៅ​កាន់​ខាង Jason Derulo វិញ​បាន ដើម្បី​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​សម្របសម្រួល​គ្នា ទាន់​ពេល​វេលា។ ទោះ​ជា​យ៉ាង​ណា ដំបូង ពេល​ឃើញ​សារ នាង​ស្មានតែ​គណនី​ក្លែងក្លាយ រហូត​ដល់​ចូលឆែក ទើប​ដឹង​ថា​ជា​ការ​ពិត។ សម្រាប់​បទ​ថ្មី​របស់ ម្ចាស់​បទ «Swalla » ដែល​សុំ​ឲ្យ មាលា រាំ​នោះ អាច​នឹង​បទ «Mi Chico» ដែល​ជា​ការ​សហការ​ជាមួយ​តារា​ស្រី Dj Goja និង Melody ជនជាតិ​អេស្ប៉ាញ៕

រូបភាព៖ Mélia Constantin និងអ៊ីនធឺណេត

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា