ទីបំផុត ទំនប់ និងប្រឡាយបុរាណ ប្រវែងជាង៨ពាន់ម៉ែត្រ បានជួសជុលរួចរាល់ហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីបំផុត ទំនប់ និងប្រឡាយបុរាណ ប្រវែងជាង៨ពាន់ម៉ែត្រ បានជួសជុលរួចរាល់ហើយ

ទីបំផុត ទំនប់ និងប្រឡាយបុរាណ ប្រវែងជាង៨ពាន់ម៉ែត្រ បានជួសជុលរួចរាល់ហើយ

ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងប្រទេសនូវែលហ្សេឡង់ (New Zealand) ទំនប់ និងប្រឡាយបុរាណមួយខ្សែដែលស្ថិតនៅខាងជើងក្រុងអង្គរធំត្រូវបានស្តារ និងដំណើរការឡើងវិញ ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​នៅ​លើ​ផេក​ផ្លូវ​ការ​អាជ្ញាធរ​ជាតិ​អប្សរា។

Advertisement

តាមរយៈគម្រោងគ្រប់គ្រងទឹកអង្គរប្រកបដោយប្រសិទ្ធភាព និងចីរភាពដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច Angkor Water Resilience Project (AWR) របស់អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល និងស្តារទំនប់/ប្រឡាយបុរាណមួយខ្សែ​ដែលមានប្រវែងសរុប ៨ ៣០០ ម៉ែត្រ ដែលស្ថិតនៅខាងជើងក្រុងអង្គរធំ ចាប់ពីភូមិភ្លង់ ឃុំលាងដៃ រហូតដល់តំបន់អភិវឌ្ឍពាក់ស្នែង ស្រុងអង្គរធំ។

ទំនប់ប្រឡាយទឹកបុរាណនេះបានបញ្ចប់រួចរាល់ជាស្ថាពរ និងបានរួមចំណែក​ក្នុងការងារអភិរក្សទំនប់ប្រឡាយបុរាណ ទេសភាពវប្បធម៌ និងជាការស្តារប្រព័ន្ធប្រមូលទឹកពីផ្នែកខាងជើងក្រុងអង្គរធំ ដើម្បីផ្គត់ផ្គង់តាមកសិន្ធុអាងទឹកបុរាណមួយចំនួន និងជួយបំពេញទឹកក្រោមដីក្នុងតំបន់អង្គរ ព្រមទាំងអាចជួយរំដោះទឹកភ្លៀងចេញពីភូមិដ្ឋានរបស់ពលរដ្ឋក្នុងឃុំលាងដៃ និងពាក់ស្នែងផងដែរ។

ប្រឡាយនេះក៏មានតួនាទីជួយរក្សាទឹកទុកសម្រាប់ពលរដ្ឋនៅសងខាងប្រឡាយ យកទៅស្រោចស្រពស្រែចម្ការ ដំណាំ និងផ្តល់ជាផលនេសាទ ព្រមទាំងមានធ្វើជាផ្លូវគ្រួសក្រហមមួយខ្សែ​លើខ្នងទំនប់ស្របមាត់ប្រឡាយ សម្រាប់ពលរដ្ឋក្នុងភូមិអាចធ្វើចរាចរ និងដឹកជញ្ជូនកសិផលជាដើម។

ក្រៅពីការងារស្តារប្រឡាយ ជួសជុលទំនប់ និងធ្វើផ្លូវនេះ គម្រោងAWR ក៏បានធ្វើការជួសជុលសំណង់ទ្វារទឹកដែលមានស្រាប់ចំនួនបីទីតាំង និងសាងសង់សំណង់ធារាសាស្រ្តថ្មីចំនួន១៧ទីតាំង តាមបណ្តោយទំនប់ប្រឡាយបុរាណនេះផងដែរ ដើម្បីជាការបង្កើនសមត្ថភាពក្នុងការងារគ្រប់គ្រង ប្រមូល រក្សាទឹកទុក និងចែកចាយផងដែរ។

គួររំឭកផងដែលថា គម្រោង AWR គឺជាគំនិតផ្តួចផ្តើមរបស់អាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីក្រសួងការបរទេស និងពាណិជ្ជកម្ម(MFAT)នៃប្រទេសនូវែលហ្សេឡង់ (New Zealand) ដែលកំពុងអនុវត្តដោយអង្គការលីវអែនលឺន(Live & Learn)៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា