បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Angelina Dougherty កូនកាត់ខ្មែរអ៊ីតាលី នារីមកទាំងព្រម ចំណេះ ជំនាញ ហើយត្រូវបានបំពាក់ឆៀង និងមកុដជាផ្លូវការ Miss Earth Cambodia 2026

Angelina Dougherty កូនកាត់ខ្មែរអ៊ីតាលី នារីមកទាំងព្រម ចំណេះ ជំនាញ ហើយត្រូវបានបំពាក់ឆៀង និងមកុដជាផ្លូវការ Miss Earth Cambodia 2026

កញ្ញា Angelina Chanthy Dougherty នារីដែល​មក​ទាំងព្រម ចំណេះ ជំនាញ សម្រស់ និងជា​អ្នក​រាំ​របាំ​បុរាណ​ខ្មែរ​ដ៏​ពូកែ​ម្នាក់ បើ​ទោះ​ជា​ធំធាត់ និង​រស់នៅ​អាមេរិក ក៏​កូន​ខ្មែរ​កាត់​អ៊ីតាលី​រូប​នេះ មិន​បាន​បោះបង់​អត្តសញ្ញាណ​ជាតិ​សាសន៍​ខ្លួន​ឡើយ។

Angelia Dougherty ថ្មី​ៗ​នេះ​ត្រូវ​បាន​តែងតាំង​ជា​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ឆ្នាំ ២០២៦ ហើយ​កាលពី​រាត្រី​ថ្ងៃ ២៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ ត្រូវ​បាន​បំពាក់​មកុដ និង​ឆៀង​ជា​ផ្លូវការ។ បើ​ទោះ​ជា​មុន​ទទួល​បាន​តំណែង​ជា​បវរកញ្ញា​ភពផែន​ដី​កម្ពុជា​ឆ្នាំ ២០២៦ Angelina Dougherty ទទួល​បាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​សំណាក់​អ្នក​គាំទ្រ​រួច​បាត់​ទៅ​ហើយ។

កាល​ដែល​ជ្រើសរើស កូន​ខ្មែរ​កាត់​អ៊ីតាលី​រូប​នេះ​ក៏​ព្រោះ​តែ​កញ្ញា មិន​ត្រឹម​មាន​រូប​សម្បត្តិ​ប៉ុណ្ណោះ​ទេ ចំណេះដឹង និង​ទេពកោសល្យ​មាន​ទាំង​ព្រម។ Angelia Dougherty មិនមែន​ចេះតែ​រាំ​របាំ​បុរាណ​ខ្មែរ​ឡើយ នាង​ក៏​ជា​អ្នក​រាំ​ហ៊ីបហប។

នា​រាត្រី​បំពាក់​មកុដ Angelia ពិត​ជា​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​សម្រស់ ដែល​ស័ក្ដិសម​ជា​អ្នក​តំណាង​កម្ពុជា​លើ​វេទិកា​សម្រស់។ សម្រាប់​កម្ពុជា ដែល​មាន Angelina Chanthy Dougherty ជា​អ្នក​តំណាង​ដំបូង​ជា​បវរកញ្ញា​កូនកាត់ ចូលរួម​ប្រកួត​កម្មវិធី Miss Earth។

បវរកញ្ញា​វ័យ ២០ ឆ្នាំ រូប​នេះ​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​អ៊ីតាលី តែ​បាន​រស់នៅធំធាត់ និង​សិក្សា​នៅ​អាមេរិក ហើយ​នាង​កំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកទំនាក់ទំនង និង​សិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដោយមានមុខវិជ្ជាជំនាញរងផ្នែកច្បាប់ និងសង្គម នៅសាកលវិទ្យាល័យ Thomas Jefferson។ មិនតែ​ប៉ុណ្ណោះ នាង​ក៏​ជា​ម្ចាស់​មកុដ Pacific Miss Asian American 2023 ទៀតផង។

ការតស៊ូមតិរបស់នាងលើ “LOVE IN ACTION” ផ្តោតសំខាន់លើការផ្តល់អំណាចដល់យុវជន សម្រាប់អនាគតប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ គម្រោងនេះជំរុញ​ឲ្យមានការអប់រំផ្នែកបរិស្ថាន និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ។

នាងសង្ឃឹមថានឹងអាច​ជំរុញ​ទឹកចិត្ត​ដល់ថ្នាក់ដឹកនាំវ័យក្មេង ឲ្យ​ទទួល​យក​ការ​បង្កើត​ថ្មី​ប្រកប​ដោយ​និរន្តរភាព លើក​កម្ពស់​ការ​ការពារ​បរិស្ថាន និង​ធានា​ថា​វឌ្ឍនភាព​បច្ចេកវិទ្យា​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ទាំង​មនុស្សជាតិ និង​ភព​ផែនដី​។

សម្រាប់ Angelina វឌ្ឍនភាពពិតប្រាកដ គឺ​សំដៅ​លើ​ការ​បង្កើត​ថ្មី ដែល​បម្រើ​ដល់​មនុស្សជាតិ ស្រប​ពេល​ជាមួយ​គ្នានឹងការការពារធម្មជាតិ និងធានាថាគ្មាននរណាម្នាក់ត្រូវបានគេទុកចោលឡើយ។

នារី​ខ្មែរ​ដែល​ធំធាត់​ឡើង​ជាមួយ​វប្បធម៌​ចម្រុះ​រូប​នេះ តែង​បង្ហាញ​ពី​ភាព​ជឿជាក់​លើ​ខ្លួនឯង តែ​ក៏​មាន​ចរិយាសម្បត្តិ​ប្រពៃ ថ្លៃថ្លា និង​មាន​សមត្ថភាព​លេចធ្លោ​មិន​ធម្មតា​ដែរ។ មិនត្រឹម​តែ​ជា​អ្នក​របាំ​ឡើយ នាង​ក៏​ជា​គ្រូ​បង្ហាត់​របាំ​បុរាណ​ខ្មែរ​មួយ​រូប​ផង​ដែរ និង​មាន​ក្លឹប​ឈ្មោះ​ថា Apsara Angels Dance Inc បង្ហាត់​បង្រៀន​កូន​ខ្មែរ ដែល​នៅ​អាមេរិក ដែល​ចង់​ចេះ​រាំ​របាំ​បុរាណ​ខ្មែរ។

គួរ​បញ្ជាក់​ថា កញ្ញា Angelina Chanthy Dougherty នឹងត្រៀមខ្លួនតំណាង​​កម្ពុជានៅលើឆាកអន្តរជាតិ ក្នុង​ការ​ប្រកួត Miss Earth 2026 នៅ​ប្រទេសហ្វីលីពីន នា​ដើមខែធ្នូ ឆ្នាំ ២០២៦ ខាងមុខនេះ ដោយ​នាំ​យក​សម្រស់ ភាព​ថ្លៃថ្នូរ វប្បធម៌ និង​ស្មារតីនៃប្រជាជាតិខ្មែរទៅកាន់ពិភពលោក៕

រូបភាព៖ Pich Pich​, Angelina Dougherty និង lee_seanghuy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា