អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី​យូរ​មក​ហើយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ។

លោក Khaled El-Eneny បាន​បង្ហោះ​រូបភាព និង​វីដេអូ​ពី​សកម្មភាព​ជាមួយ​តារា​ស្រី អ៊ែនជេលីណា ជូលី។ ប្រធានអង្គការយូណេស្កូ បាន​ឲ្យ​ដឹង​ថា “ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ ជាមួយ​ស្ត្រី​អ្នក​ត្បាញ​សូត្រ​នៅ​ជិត​រាជធានី​ភ្នំពេញ។ ការ​អភិរក្ស​ជំនាញ​ប្រពៃណី គឺ​ស្មើ​នឹង​ការ​ការពារ​បេតិកភណ្ឌ​រស់ ការ​ផ្ដល់​អំណាច​ដល់​ស្ត្រី និង​ការ​បង្កើត​ជីវភាព​រស់នៅ​ប្រកបដោយ​និរន្តរភាព។ នេះ​ក៏​ជា​ការ​រំលឹក​ដ៏​មាន​អត្ថន័យ​មួយ​ផង​ដែរ អំពី​របៀប​ដែល​វប្បធម៌​អាច​ជួយ​ឲ្យ​សហគមន៍​រីកចម្រើន និង​រួម​ចំណែក​កសាង​អនាគត​ប្រកប​ដោយ​និរន្តរភាព​ជាង​មុន“។

តា​រយៈ​រូបភាព និង​វីដេអូ​លោក​អគ្គនាយកអង្គការយូណេស្កូ បាន​សម្លឹង និង​ប៉ះ​ផ្ទាល់​ជាមួយ​កំណាត់​ហូល​ផាមួង​ខ្មែរ ដែល​ទើប​ត្បាញ​រួច​ថ្មី​ៗ។ ទស្សនកិច្ច​ទៅ​មើល​រោង​តម្បាញ​សូត្រ​ខ្មែរ ធ្វើឲ្យ​លោក​Khaled El-Eneny បាន​ឃើញ​គ្រប់​ដំណាក់កាល ទម្រាំ​អាច​ក្លាយ​ជា​សំពត់​មួយ​ផ្ទាំង​ៗ។

ក្រៅពី​ទៅ​ទស្សនា​ការ​ត្បាញ​សូត្រ​ខ្មែរ លោក​ក៏​បាន​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​ខ្មែរជាច្រើន​​។ នេះ​ជា​បេសកកម្ម​ផ្លូវការ​លើកដំបូង​របស់​ Khaled El-Eneny មកកាន់​ប្រទេស​កម្ពុជា ហើយក៏បាន​​ចូលរួម​ខួប ៧៥ ឆ្នាំ​របស់​កម្ពុជា​ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ កាលពីពេល​ថ្មី​ៗ​នេះ​ផង​ដែរ៕

រូបភាព៖ Khaled El-Enany

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា