កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​សារមន្ទីរ ស.ស.រ និង​ទស្សនា​ពិព័រណ៍​មិន​អចិន្ត្រៃយ៍ ក្រោម​ប្រធានបទ “អង្កេត​លើ​វាក្យសព្ទ៖ ពេល​ភាសា​ខ្មែរ​ជួប​ភាសា​បារាំង​” ព្រម​ទាំង​ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់ និង​ប្រគេន​ទេយ្យទាន ជូន​ចំពោះ សម្ដេច​ព្រះ​មហាសុមេធាធិបតី អំ លីមហេង សម្តេច​ព្រះសង្ឃនាយក គណៈ​មហានិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា នៅ​ឯមហាកុដិ នៃ​វត្ត​មុនីសុវណ្ណ ហៅ​ចំពុះ​ក្អែក។

បន្ទាប់​មក តួឯក​ស្រី​ក្នុង​រឿង Maleficent បាន​ធ្វើ​ដំណើរ​ទៅ​ផ្សារ​ទួល​ទំពូង និង​ទិញ​វត្ថុ​អនុស្សាវរីយ៍​យ៉ាងស្រស់​ស្រាយ សប្បាយ​ចិត្ត​សាមញ្ញៗ ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ។ រូបភាព​សាមញ្ញ ទន់ភ្លន់​របស់​តារា​ហូលីវូដ ៥១ ឆ្នាំ​រូប​នេះ​ទទួល​បាន​ការ​ស្វាគមន៍ ពី​សំណាក់​អាជីវករ​នៅ​ផ្សារ។

តាម​រយៈ​វីដេអូ Angelina បាន​ពិនិត្យពិច័យ​គ្រឿង​ចម្លាក់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ស្វែង​រក​របស់​ដែល​ខ្លួន​ចង់​បាន ព្រម​ជាមួយ​ទឹក​មុខ​ញញឹមញញែម​ជជែក​ជាមួយ​ម្ចាស់​តូប។

តារា​ហូលីវូដ ដែល​ទទួល Angelina Jolie បាន​ដើរមើល​គ្រឿង​ចម្លាក់​នៅ​ក្នុង​ផ្សារ​ដោយ​មាន​ក្រុម​ការងារ​ទៅ​ជាមួយ។ ដោយ​នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ ដែល​តារា​ស្រី​ដ៏​ល្បី​លំដាប់​ពិភពលោក​រូប​នេះ បាន​ទៅ​ផ្សារ​ទួល​ទំពូង ដោយ​កាលពី​ឆ្នាំ ២០២២ អ្នកគាំទ្រស្រឡាំងកាំង ប្រទះឃើញ Angelina Jolie កំពុងជិះតុកតុកនៅក្រុងភ្នំពេញ និងបានទៅផ្សារទួលទំពូងជាមួយ៕

រូបភាព Angelina Jolie ឆ្នាំ ២០២៦ នៅផ្សារទួលទំពូង

រូបភាព Angelina Jolie ឆ្នាំ ២០២២ នៅផ្សារទួលទំពូង


រូបភាព៖ ផ្សារទួលទំពូង និង Phirun Lor

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា