តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

តារាហូលីវូដ Angelina Jolie ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលមានវ័យចំណាស់

ក្នុង​ដំណើរ​ទស្សនកិច្ច​មកខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២ របស់​តារា​ហូលីវូដ Angelina Jolie លោក​ស្រី​បាន​អញ្ជើញ​ចុះ​ទៅ​ទស្សនា​រោង​កុន​ចំណាស់ ២ កន្លែង​ក្នុង​ខេត្ត​បាត់​ដំបង រួម​មាន រោង​មហោស្រពប្រាសាទ​មាស និង​រោង​ភាព​យន្ត​បាត់ដំបង។

Advertisement

បច្ចុប្បន្ន រោង​ភាពយន្ត​ចំណាស់​ទាំង ២ ពុំ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នោះ​ទេ ដ្បិត​ត្រូវ​ចាត់​ចូល​ជា​សំណង់​បេតិកភណ្ឌ​ក្នុង​ក្រុង​បាត់ដំបង ហើយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​របស់​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត។ គួរ​ឱ្យ​ដឹង​ថា រោង​កុន​ទាំង​២ នេះ​ស្ថិត​នៅ​លើ​ផ្លូវ​លេខ​២ ក្នុង​ក្រុង​បាត់ដំបង ក្នុង​ចម្ងាយ​ប្រមាណ ១០០ ម៉ែត្រ​ពី​គ្នា​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​បន្ថែម​ដែរ​ថា រោង​ភាពយន្ត​ទាំង ​២​ នេះ នៅ​សល់​រូបរាង​ដើម​ទាំងស្រុង​បើ​មើល​ពី​សម្បក​ក្រៅ ដ្បិត​ត្រូវ​បាន​អភិរក្ស​សម្រាប់​វិស័យ​ផលិត​ភាពយន្ត​នៅ​កម្ពុជា ជា​ពិសេស​ជា​តឹក​តាង​ប្រវត្តិសាស្ត្រ​មុន​របប​ខ្មែរក្រហម​ចូល​កាន់កាប់ ឆ្នាំ ១៩៧៥ ដែល​មុន​ពេល​នោះ​ភាពយន្ត​ខ្មែរ មាន​ភាព​ល្បីល្បាញ​ខ្លាំង ដែល​គេ​ហៅ​ថា សម័យ​យុគ​មាស នោះ​ឯង។

បើ​តាម​ការ​ស្រាវជ្រាវ​កន្លងមក រោងភាពយន្តបាត់ដំបងអាចនឹង​កកើត​នា​អំឡុង​ឆ្នាំ ១៩៦០ និង រោងភាពយន្តប្រាសាទមាសក្រុងបាត់ដំបង ដែលជារបស់អតីតចាងហ្វាងផលិតកម្មប្រាសាទមាសភាពយន្ត លោកកា ឆាយ លាង ហៅ សារ៉ាវុធ ជាបុគ្គលដ៏ល្បីល្បាញរបស់កម្ពុជា (មុនឆ្នាំ១៩៧៥)៕

រូបភាព ផ្ដល់ជូនដោយ ក្រុមព្រះសុរិយា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា