Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​ស្វែង​យល់​ពី​ការ​សិក្សា​របស់​​សិស្ស និង​​វឌ្ឍនភាព​នៃ​ការ​​ស្នាក់នៅ​អន្តេវាសិកដ្ឋាន តួឯក​ស្រី «Maleficent» ក៏​បាន​ទៅ​ទៅពិនិត្យមើលរោងមហោស្រពប្រាសាទមាស និង​រោង​ភាព​យន្ត​បាត់ដំបង​ផង​ដែរ។

Advertisement

បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​បាត់ដំបង Angelina Jolie ក៏​បាន​ពិភាក្សា​ជាមួយ​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍។ ក្នុង​ជំនួប​នោះ​កំពូល​តារា​ហូលីវូដ​រូប​នេះ បាន​ប្ដេជ្ញា​ថា​នឹង​រួម​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​ដ៏​អស្ចារ្យ​របស់​កម្ពុជា ទៅកាន់​​ពិភពលោក ស្របតាម​ទិសស្លោក បុគ្គល​ម្នាក់​ៗជា​អ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។

ក្នុង​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍ ជាមួយ​តារា​ស្រី​វ័យ ៥០ ឆ្នាំ​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ Angelina តារា​ភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ និង​ជា​ប្រធាន​មូលនិធិ MJP ដែល​បាន​​បំពេញ​បេសកកម្ម​មនុស្សធម៌​នៅ​កម្ពុជា និង​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​លើ​ពិភពលោក។

តាម​រយៈ​ខ្លឹមសារ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍ បាន​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សា​នេះ បាន​ផ្ដោត​លើ​ការ​ពង្រឹង​កិច្ច​សហការ​ក្នុង​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍, ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ​នៅ​កម្ពុជា។
ទាំង​ភាគី Angelina Jolie និង​ក្រសួង​ទេសចរណ៍​ បាន​ផ្លាស់ប្ដូរ​យោបល់​ពី​ការ​លើក​កម្ពស់​កិត្តិនាម​កម្ពុជា​លើ​ឆាក​អន្តរជាតិ តាមរយៈ​សកម្មភាព​នានា​ដូចជា​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍បកម្ពុជា, សកម្មភាព​ការងារ​គាំទ្រ​សហគមន៍, សកម្មភាព​គាំទ្រ​វិស័យ​វប្បធម៌ សិល្បៈ និង​សង្គម ក៏​ដូច​​ការងារ​អភិរក្ស​ធនធាន​ធម្មជាតិ។

គួរ​បញ្ជាក់​ថា ដោយ​ការ​ស្រឡាញ់​ប្រទេស​កម្ពុជា និង​ប្រជាជន Angelina Jolie បាន​និង​កំពុង​បំពេញ​ការងារ​មនុស្ស​ធម៌​ជាច្រើន​នៅ​កម្ពុជា ជាពិសេស​ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​វប្បធម៌, សិល្បៈ​ភាពយន្ត, អប់រំ, សុខាភិបាល, ការ​គាំទ្រ​ដល់​គម្រោង​សហគមន៍ និង​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព, ព្រម​ទាំង​ការ​ជួយ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា តាមរយៈ​ខ្សែ​ភាពយន្ត First They Killed My Father និង Tomb Raider ជាដើម។

ការ​ស្រលាញ់​របស់ Angelina Jolie មក​កាន់​ទឹក​ដី​ខ្មែរ​មិន​អាច​បរិយាយ​បាន​ឡើយ ដោយ​នាង​បាន​ទទួល​ចិញ្ចឹម​កូន​ប្រុស​ម្នាក់​ដែល​ជា​សាច់​ឈាម​ខ្មែរ មាន​សញ្ជាតិ​ខ្មែរ ថែម​ទាំង​បាន​ចំណាយ​ថវិកា​ច្រើន​សន្ធឹក​ទិញ​ផ្ទះ​នៅ​បាត់​ដំបង ហើយ​ក៏​នឹង​មាន​គម្រោង​មក​រស់នៅ​កម្ពុជា​ឆាប់​ៗ​នេះ​ដែរ៕

រូបភាព៖ ក្រសួងទេសចរណ៍

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា