កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់ ASEAN Hyundai Cup 2026 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។

Advertisement

ព្រះនាង ជេនណា ឡើង​សម្ដែង​បើក​​​ជា​ផ្លូវការ ព្រឹត្តិការណ៍ ASEAN Hyundai Cup 2026 ទ្រង់​មិន​ត្រឹម​តែ​សម្ដែង​បទ​ចម្រៀង​បង្ហាញ​ពី​ស្មារតី​កីឡាករ​ឡើយ ហើយ​ក៏​ជា​វេលា​ដែល​សិល្បករ​ខ្មែរ និង​ជា​សែ​រាជវង្ស​អង្គ​នេះ ផ្សាយពី​វប្បធម៌​ខ្មែរ ឲ្យ​មហាជន​បាន​ស្គាល់ និង​ដឹង​ពី​សិល្បៈ​បុរាណ​ខ្មែរ ដែល​មាន​រាប់​រយ​ពាន់។

ព្រះនាង​ព្រះជន្ម ១៤ ព្រះ​វស្សា​អង្គ​នេះ បាន​គ្រង​ឈុត​ដែល​ច្នៃ​ចេញ​ពី​សូត្រ​ខ្មែរ​ពណ៌ទឹកប៊ិច​យ៉ាង​ស្រស់​ស្អាត ច្នៃ​ជា​រ៉ូប​យ៉ាង​ស្រស់​ស្អាត សម​ជាមួយ​រូបរាង និង​ឋានៈ​ព្រះនាង​ផ្ទាល់​តែម្ដង។ មិន​​រ៉ូប​ដ៏​ប្រណីត ព្រះនាង បាន​បន្ថែមកន្លាស់​អាវ​ជា​មកុដ​អប្សរា​ជា​សម្បត្តិ​ថ្លៃថ្លា​របស់​ខ្មែរ បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិ។

ចំណែក​ឈុត​ទ្រង់ ក៏​រចនាជា​ស្បៃ​ពានានៅ​ពី​ក្រោយ ដោយ​អាច​ចាត់​ទុក​ថា​ជា​កន្លែង​បង្ហាញ​វប្បធម៌​ខ្មែរ ដល់​ជាតិសាសន៍​ដទៃ​បាន​ស្គាល់ និង​ឃើញ​យ៉ាង​ច្បាស់​ផង​ដែរ។ ព្រោះ​អំឡុង​បើក ព្រឹត្តិការណ៍ ASEAN Hyundai Cup 2026 មិនមែន​មាន​តែ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ដែល​ចូល​រួម​ទស្សនា ជន​បរទេស​ជាច្រើន​ក៏​មាន​វត្តមាន​នៅ​ទី​នោះ​ដូចគ្នា។

នៅ​ថ្ងៃ​បើក​ ព្រឹត្តិការណ៍ ASEAN Hyundai Cup 2026 ក្រុម​ដែល​ត្រូវ​ប្រកួត គឺ​ជម្រើស​ជាតិ​ខ្មែរ និង​សិង្ហបុរី។ ដូច្នេះ​ហើយ​មានទាំង​ជនជាតិ​សិង្ហបុរី​​​ដែល​មក​រស់នៅ​ធ្វើការ​នៅ​កម្ពុជា ក៏​ដូចជា​ជនជាតិ​បរទេស​ដទៃ​បាន​ចូលរួម​គាំទ្រ​ការ​ប្រកួត ហើយ​ក៏​បាន​ឃើញ​ពី​សម្លៀកបំពាក់ ក៏​ដូចជា​គ្រឿង​តុបតែង​ខ្លួន​របស់​ម្ចាស់​បទ “Way You Are” នា​គ្រា​នោះ​ជាក់ជា​មិន​ខាន។

គួរ​បញ្ជាក់​ថា ព្រះនាង នរោត្តម ជេនណា មិន​ត្រឹម​ជា​ខត្តិយៈ​ត្រកូល​ដែល​តែងតែ​ផ្សព្វផ្សាយ​ពី​សម្បត្តិ វប្បធម៌​ខ្មែរ​ដ៏​ខ្ពង់ខ្ពស់​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​ជា​តារា​ពហុ​ជំនាញ​មិន​ថា​ច្រៀង រាំ (បុរាណ-សម័យ) សម្ដែង​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​ជា​មុខមាត់​របស់​ខ្មែរ លើ​វេទិកា​សម្ដែង​ក្រៅ​ប្រទេស៕

រូបភាព៖ Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា