បណ្ណាល័យខាងជើងរួតទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ការជួសជុល និងបើកឱ្យទេសចរចូលទស្សនា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បណ្ណាល័យខាងជើងរួតទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ការជួសជុល និងបើកឱ្យទេសចរចូលទស្សនា

បណ្ណាល័យខាងជើងរួតទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ការជួសជុល និងបើកឱ្យទេសចរចូលទស្សនា

គម្រោងជួសជុលបណ្ណាល័យខាងជើងរួតទី២ នៃប្រាសាទអង្គរវត្ត បានបញ្ចប់ការជួសជុលជាស្ថាពរទៅតាមបែបបទនៃធម្មនុញ្ញអង្គរ ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​របស់​អាជ្ញាធរ​ជាតិ​អប្សរា។

Advertisement

គម្រោងជួសជុលបណ្ណាល័យខាងជើងនៃជាន់ទី២ ប្រាសាទអង្គរវត្ត បានបញ្ចប់ការងារ​ជួសជុលជាស្ថាពរ។ គម្រោងនេះបានបញ្ចប់ទាំងស្រុងនៅក្នុងខែមីនា ឆ្នាំ ២០២៦ បន្ទាប់ពីដំណើរការជួសជុល តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយបានជួសជុល ពង្រឹងថ្មពុកផុយ ទាំងផ្នែកគ្រឹះ ជញ្ជាំង ចម្លាក់ និងដំបូល ឱ្យមានភាពរឹងមាំឡើងវិញ។

តាមការបញ្ជាក់ពីអ្នកជំនាញ ស្ថានភាពមុនជួសជុល បណ្ណាល័យនេះត្រូវបានអាជ្ញាធរជាតិអប្សរា បិទមិនឱ្យភ្ញៀវចូលទស្សនានោះទេ ដោយបារម្ភប៉ះពាល់សុវត្ថិភាព ព្រោះថាថ្មនៅរាយប៉ាយ និងមិនមានភាពរឹងមាំ អាចជ្រុះធ្លាក់បានដោយយថាហេតុ។ តាមការគូសបញ្ជាក់ពីលោក ម៉ៅ សុខនី គម្រោងជួសជុលនេះ ចែកជា២ផ្នែក គឺទី១ ការងារពង្រឹងសាច់ថ្ម និងទី២ ការងារជួសជុលពង្រឹងហេដ្ឋារចនាសម្ព័ន្ធតួបណ្ណាល័យ។ យ៉ាងណា សព្វថ្ងៃនេះក្រុមការងារកំពុងអនុវត្តគម្រោងសាកល្បង ដោយដាក់សសរពេជ្រចំនួន២ ដើម្បីទ្រទម្ងន់ផ្តែរ ក្នុងទិសដៅជួយរចនាសម្ព័ន្ធបណ្ណាល័យឱ្យកាន់តែរឹងមាំ។

ក្រោយពេលជួសជុលរួច អ្នកជំនាញមានសុទិដ្ឋិនិយមថា បណ្ណាល័យខាងជើងនៃរួតទី២ប្រាសាទអង្គរវត្ត នឹងក្លាយជាទស្សនីយភាពថ្មីមួយបន្ថែមទៀត អំឡុងពេលភ្ញៀវទេសចរចូលកម្សាន្តប្រាសាទអង្គរវត្ត ក្រោយទីតាំងនេះ បានបិទមិនឱ្យចូលទស្សនាច្រើនឆ្នាំកន្លងមក។ ជាងនេះទៅទៀត ភ្ញៀវទេសចរ​ក៏អាចទស្សនា​ចម្លាក់អប្សរាដ៏ល្អឯក សិក្សាពីតួនាទី និងរចនាសម្ព័ន្ធនៃបណ្ណាល័យកាន់តែស៊ីជម្រៅបន្ថែម៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា