​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ចំ​មិន​បាន​ស្រួល​បួល ប្រាកដ​ណាស់​នឹង​អាច​ក្លាយ​ជា​ប្រលោមលោក ឬ ក៏​ភាព​យន្ត ។

អ្នក​គ្រូ ប៉ុក សុវណ្ណា មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​នៃ​សាលា​ជាតិ​វិចិត្រ​សិល្បៈ​នោះ​ទេ អ្នក​គ្រូ​ក៏​ជា​តារា​សម្ដែង​ជើង​ចាស់​មួយ​រូប​ដែល​តែង​បង្ហាញ​វត្តមាន​តាម​រយៈ​ខ្សែ​ភាព​យន្ត​ក្នុង​ស្រុក​មួយ​ចំនួន​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ អ្នក​គ្រូ​ក៏​ជា​ម្ចាស់​ជយលាភី​ស្នាដៃ​សរសេរ​អត្ថបទ​ដំឡើង​ជា​ល្ខោន​និយាយ​រឿង «អតីតកាល» ផងដែរ។ ដោយ​ឡែក តារា​សម្ដែង​ដែល​តែង​បង្ហាញ​មុខ​តាម​រយៈ​ខ្សែ​ភាពយន្ត​តូច​ធំ​របស់​កម្ពុជា​កាល​សម័យ​មុខ​​រូប​នេះ​បាន​បង្ហាញ​វត្តមាន​របស់​លោក​ស្រី​នៅ​ក្នុង​កម្មវិធី​ផ្លូវ​ការ «មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ឆ្នាំ ២០២៦» របស់​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​ផង​ក្នុង​នាម​ជា​គណៈកម្មការ​វាយ​តម្លៃ​សាច់​រឿង​របស់​បេក្ខភាព​ចូលរួម។

ក្នុង​នាម​ជា​អ្នក​គ្រូ សាស្ត្រាចារ្យ និង​ជា​គណៈកម្មការ​វាយ​តម្លៃ​មួយ​រូប​ក្នុង​មហោស្រព​ថ្នាក់​ជាតិ លោក​ស្រី​បាន​ចូលរួម​ផ្ដល់​ជា​យោបល់​ក៏​ដូច​ជា​ការ​ចែក​រំលែក​ចំណុច​ខ្លីៗ ទុក​ជា​ប្រយោជន៍​សម្រាប់​សិស្សានុសិស្ស ដែល​មាន​ចិត្ត​ស្រលាញ់​ចង់​បន្ត​វេន​សិល្បៈ​បុរាណ​ខ្មែរ​លើ​ជំនាញ ល្ខោន​និយាយ ខណៈ​ដែល​ជំនាញ​នេះ​គឺ​ជា​ជំនាញ​ដែល​ទាម​ទារ​ទេព​កោសល្យ​សុទ្ធសាធ​បូក​បញ្ចូល​ជា​មួយ​ភាព​ប៉ិន​ប្រសប់។

លោក​ស្រី​សាស្ត្រាចារ្យ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ « ទម្រង់​នៃ​ល្ខោន​និយាយ​មាន​ភាព​ច្បាស់​លាស់​ណាស់ ជា​ពិសេស​គឺ​ការ​កំណត់​ទីតាំង​នៃ​ការ​សម្ដែង​របស់​តួ​អង្គ និង​ពេល​វេលា​នៃ​ការ​ដើរ​ចេញ​ចូល (មិន​មែន​ដើរ​តាម​ចិត្ត​នឹក​ឃើញ​របស់​តួ​អង្គ​នោះ​ទេ»។ អ្នក​គ្រូ​បាន​បន្ថែម​ទៀត​ថា៖ «ល្ខោន​និយាយ គឺ​មាន​ទំនាស់​របស់​វា បាន​ន័យ​ថា អ្នក​ដឹក​នាំ ឬ អ្នក​សរសេរ មាន​គោល​បំណង​ចង់​អប់រំ ឬ ចង់​អ្នក​មើល​ទទួល​បាន​អ្វីមួយត្រឡប់​ទៅ​ផ្ទះ​វិញ មិន​មែន​គ្រាន់​តែ​មើល​ឱ្យ​ចប់​សាច់​រឿង​នោះ​ទេ ហើយ​អត់​ទទួល​បាន​គុណ​តម្លៃ​នោះ​ទេ»៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា