ទឹកមុខសោកសៅនៃសិល្បករ​គ្រប់​ជំនាន់ ពេលជូនដំណើរ អ៊ុន សិទ្ធា ជាលើកចុងក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទឹកមុខសោកសៅនៃសិល្បករ​គ្រប់​ជំនាន់ ពេលជូនដំណើរ អ៊ុន សិទ្ធា ជាលើកចុងក្រោយ

ទឹកមុខសោកសៅនៃសិល្បករ​គ្រប់​ជំនាន់ ពេលជូនដំណើរ អ៊ុន សិទ្ធា ជាលើកចុងក្រោយ

នៅ​ព្រឹក​ថ្ងៃ ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ​សិល្បករ​ខ្មែរ​​​គ្រប់​ជំនាន់​បាន​មក​ជូន​ដំណើរ​ជា​លើក​ចុងក្រោយ​ដល់​តារា​សម្ដែង អ៊ុន សិទ្ធា ដែល​លា​ចាក​លោក​កាលពី​ថ្ងៃ ១៩ កន្លង​ទៅ។ ការ​ជូន​ដំណើរ​លើក​ចុងក្រោយ ដើម្បី​ធ្វើ​ពិធី​ឈាបនកិច្ច​តាម​បវេណី​នៅ​វត្ត​ពោធិ​សត្ថារាម (វត្ត​ពោធិ​ចិន​តុង) ធ្វើឲ្យ​មិត្ត​រួម​អាជីពក្ដុកក្ដួល។

Advertisement

សិល្បករ​សិល្ប​ការិនី​ក្នុង​ទឹក​មុខ​ក្រៀមក្រំ​ជា​ពន់ពេក ព្រោះ​បាត់បង់​មិត្ត​រួម​អាជីព​ដ៏​ល្អ ស្មោះត្រង់ និង​មាន​ទឹក​ចិត្ត​ចេះ​ជួយ​យក​អាសា​អ្នក​ដទៃ។ ញាតិមិត្ត បងប្អូន ម្នាក់​ៗ​ទប់​ទឹក​ភ្នែក​មិន​បាន​ឡើយ​ក្នុង​ការ​ជូន​ដំណើរ​សព​ជយលាភី​ប្រុស​ស្អាត​លេខ​១ ឆ្នាំ ២០០៦ និង​តារា​សម្ដែង អ៊ុន សិទ្ធា​ ជា​លើក​ចុង​ក្រោយ។

លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​បាន​ចាត់តាំង​លោក​ជំទាវ​អនុប្រធាន​ និង​ក្រុម​ការងារ​មក​ចូលរួម​ក្នុង​ពិធី​បុណ្យ​ឈាបនកិច្ច​សព​លោក អ៊ុន សិទ្ធា តាំង​ពី​ថ្ងៃ​ដែល​ទទួល​មរណភាព​ភ្លាម​ រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ។ សមាគម​សិល្បករ​ក៏​បាន​នាំ​យក​បច្ច័យ​ ១ លាន​រៀល​ លោក​ជំទាវ​អ្នកឧកញ៉ា​ប្រធាន ក៏​បាន​ចូល​បុណ្យ​បច្ច័យ​ផ្ទាល់ខ្លួន ១ លាន​រៀល​តាមរយៈ​ក្រុម​ការងារ​បន្ថែម​ទៀត​ផងដែរ។

ទឹក​មុខ​អាឡោះអាល័យ និង​ក្ដី​សោក​សង្រេង ក្នុង​ការ​ជូន​ដំណើរ​លោក អ៊ុន សិទ្ធា ដែល​ការ​បែក​លើក​នេះ​គ្មាន​ថ្ងៃ​អាច​ជួប​គ្នា​បាន​ទៀត​ទេ៕

រូបភាព៖ សមាគមសិល្បករខ្មែរ និង Dy Sonita

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា