តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស និងសិល្បករ សិល្បការិនីជាច្រើនរូបទៀត បានចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤​ ដែលប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុម្មុខ នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងក្នុងសុន្ទរកថាបើកថា មហោស្រពភាពយន្តកម្ពុជាអាស៊ីបានក្លាយជាកន្លែងប្រមូលផ្ដុំ និងផ្សព្វផ្សាយភាពយន្តចម្រុះពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី និងជាកន្លែងជួបជុំសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យភាពយន្ត។

លោកជំទាវបានមានប្រសាសន៍​បន្តថា មហោស្រពភាពយន្តកម្ពុជាអាស៊ីក៏បានរៀបចំនូវកិច្ចពិភាក្សាស៊ីជម្រៅដើម្បីចែករំលែកបទពិសោធន៍ ឱកាស និងបញ្ហាប្រឈម ព្រមទាំងស្វែងរកយន្តការថ្មីៗដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីដែលជួយជំរុញឱ្យឧស្សាហកម្មភាពយន្តក្លាយជាប្រភពនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព ដោយរក្សាបាននូវអត្តសញ្ញាណរបស់ជាតិ។

ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មហោស្រពភាពយន្តកម្ពុជាអាស៊ី សហការរៀបចំឡើងដោយគណ:កម្មការរៀបចំមហោស្រពកម្ពុជាអាស៊ី និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា