បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​ដោយ​ការ​ទិញ​កញ្ចប់​សេវា​ធានា​រ៉ាប់រង​អាយុជីវិត​ឲ្យ​សមាជិក​សមាគម​សិល្បករ​គ្រប់​គ្នា។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ប្រកាស​ផ្ដល់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដល់​សិល្បករ​ខ្មែរ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​ផ្លូវការ​រវាង​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន ម.ក និង​សមាគមសិល្បករខ្មែរ កាលពីរសៀល​ថ្ងៃ​១ ខែ​កញ្ញា ឆ្នាំ២០២៦ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

ការគាំទ្រដល់សិល្បករខ្មែរ ដោយការពង្រីកវិសាលភាព​នៃការ​ទទួល​បាន​កិច្ច​ការពារ​ធានា​រ៉ាប់រង​អាយុជីវិត ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង​ការ​លើកទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀបចំ​ផែន​ការ​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​វែង។ តាមរយៈកិច្ចសហការនេះ ស្ថាប័ន​ទាំង ២ មាន​គោល​បំណង​ជួយ​សិល្បករ និង​គ្រួសារ​របស់ពួកគាត់ក្នុងការពង្រឹងផ្នែកហិរញ្ញវត្ថុ​កាន់តែរឹងមាំ ខណៈ​ពេល​ដែល​ពួកគាត់​បន្តចូលរួមចំណែកដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន និងសមាគមសិល្បករខ្មែរ នឹងសហការរួមគ្នាដើម្បី៖

  • បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសិល្បករ និងក្រុមគ្រួសាររបស់ពួកគាត់។
  • ផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ប្រកបដោយភាពងាយស្រួល និងសមស្របតាមតម្រូវការរបស់សមាជិកសមាគមសិល្បករខ្មែរ។
  • អភិវឌ្ឍគំនិតផ្តួចផ្តើមផ្តាច់មុខ សម្រាប់សមាជិកនៃសមាគមសិល្បករខ្មែរ តាមរយៈកម្មវិធីណែនាំបន្ត (Referral Program) ដែលបង្កើតឡើងដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អ៊ីនសួរេន និងសមាគមសិល្បករខ្មែរ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្ត​រួមគ្នា ក្នុង​ការ​ការពារ​ផែនការ​ហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារកម្ពុជា។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បាន​លើក​ឡើង​ថា “យើងទាំងអស់គ្នា ត្រូវចងចាំថា ការថែរក្សាសិល្បករ គឺជាការថែរក្សាវប្បធម៌។ ការការពារសិល្បករ គឺជា​ការ​ការពារ​អត្តសញ្ញាណ​ជាតិ ហើយការវិនិយោគលើសុខុមាលភាពរបស់សិល្បករ គឺជាការវិនិយោគលើអនាគតនៃសិល្បៈ វប្បធម៌ និងព្រលឹងជាតិខ្មែរ“៕

រូបភាព៖ សមាគមសិល្បករខ្មែរ

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា