ការប្រឡងបាក់ឌុបឆ្នាំ ២០២៦ នេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ ៦ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រឡងបាក់ឌុបឆ្នាំ ២០២៦ នេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ ៦ លានដុល្លារ

ការប្រឡងបាក់ឌុបឆ្នាំ ២០២៦ នេះ គ្រោងចំណាយទឹកប្រាក់ប្រមាណ ៦ លានដុល្លារ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ជាង ១៥ ម៉ឺននាក់។

Advertisement

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បាន​បន្ថែម​ទៀត​ថា រដ្ឋ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៦ លាន​ដុល្លារ សម្រាប់​រៀបចំ​ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ផង​ដែរ។ កាលពី​ថ្ងៃ ៦ ខែ​សីហា ឆ្នាំ ២០២៦ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្ដីពី «ដំណើរការ​រៀបចំ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១០ សីហា ២០២៦» ដោយ​ឧបនាយក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើក​ឡើង​ពី​ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅដោយឈរលើគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ពោល​គឺ «អ្នកចេះ គឺ​ជាប់»។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ គោរព​បទប្បញ្ញត្តិ​នៃ​ការ​ប្រឡង ឲ្យ​បាន​ម៉ឺងម៉ាត់ ជាពិសេស មិន​ត្រូវ​លាក់​ទូរស័ព្ទ​ដៃ នាឡិកា​ឆ្លាតវៃ វ៉ែនតា​ឆ្លាតវៃ ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ ឬ​សំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏​បាន​ផ្ដែផ្ដាំ​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នា​ថ្ងៃ ១០ ខែ​សីហា ខាង​មុខ ឲ្យ​តរៀម​ខ្លួន​រួចរាល់ ៤ ចំណុច៖

១. រៀបចំ​ឯកសារ សម្ភារៈ

២. ថែទាំ​សុខភាព ហូប​ស្អាត ផឹក​ស្អាត ការពារ​ខ្លួន​ពី​ជំងឺ​ផ្សេង​ៗ

៣. ប្រុង​ប្រយ័ត្ន​គ្រោះថ្នាក់​ចៃដន្យ ជាពិសេស​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ

៤. បន្ត​ការ​សិក្សា​ជា​ប្រចាំ

ការប្រឡងបាក់ឌុប ឆ្នាំ ២០២៦ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់) ក្នុង​នោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មាន ៣៧ ៤៤៥ នាក់ (ស្រី ២២ ១៩៣ នាក់) និង​ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រសង្គម ១១៣ ៧៩៣ នាក់ (ស្រី ៦២ ៥៤២ នាក់)។

មណ្ឌល​សំណេរ មាន​សរុប ២៤៤ មណ្ឌល ស្មើនឹង ៦ ១០៤ បន្ទប់ ក្នុង​នោះ ថ្នាក់​វិទ្យាសាស្ត្រ មាន ៦៨ មណ្ឌល ស្មើ ១ ៥២៦ បន្ទប់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន ១៧៦ មណ្ឌល ស្មើនឹង ៤ ៥៧៨ បន្ទប់។ ចំណែក​ឯ​មណ្ឌល​កំណែ មាន ១០ មណ្ឌល ស្ថិត​នៅ​រាជធានី​ភ្នំពេញ៕

រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា