ប្រាសាទ​បន្ទាយ​ប្រី សំណង់​ប្រវត្តិសាស្ត្រ​លាក់​ខ្លួន​ក្នុង​ភូមិ​លាង​ដៃ ខេត្ត​សៀមរាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រាសាទ​បន្ទាយ​ប្រី សំណង់​ប្រវត្តិសាស្ត្រ​លាក់​ខ្លួន​ក្នុង​ភូមិ​លាង​ដៃ ខេត្ត​សៀមរាប

ប្រាសាទ​បន្ទាយ​ប្រី សំណង់​ប្រវត្តិសាស្ត្រ​លាក់​ខ្លួន​ក្នុង​ភូមិ​លាង​ដៃ ខេត្ត​សៀមរាប

ប្រាសាទ​បន្ទាយ​ប្រី គឺ​ជា​សំណង់​សាសនា​លាក់​ខ្លួន​មួយ ស្ថិត​ក្នុង​តំបន់​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ។ ប្រាសាទ​ដ៏​ស្ងប់ស្ងាត់​មួយ​នេះ ជា​និមិត្តរូប​នៃ​ស្ថាបត្យកម្ម​ប្រណីត និង​ជា​ទីតាំង​ដែល​បង្ហាញ​ពី​កិច្ច​សន្ទនា​រវាង​សំណង់​បុរាណ​និង​ទេសភាព​វប្បធម៌ តែ​គួរ​ឱ្យ​ស្ដាយ​ហាក់​មិន​សូវ​មាន​អ្នក​ស្គាល់។

Advertisement

តាម​ផ្នែក​ភូមិសាស្ត្រ ​ប្រាសាទ​បន្ទាយ​ប្រីស្ថិត​ក្នុង​ភូមិ​លាង​ដៃ ឃុំ​លាង​ដៃ ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប។ សក្ការភូមិ​មួយ​នេះ ត្រូវ​បាន​កសាង​នៅ​ចុង​សតវត្ស​ទី១២ និង​ដើម​សតវត្ស​ទី​១៣ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី៧ ក្នុង​រចនាបថ​បាយ័ន​ដើម្បី​ឧទ្ទិស​ថ្វាយ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​មហាយាន។

ទោះបីជាសំណង់ប្រាសាទនេះមានទំហំតូចល្មម និងពុំសូវមានសិលាចារឹករៀបរាប់វែងឆ្ងាយដូចប្រាសាទធំៗដទៃទៀតក្តី ប៉ុន្តែតម្លៃប្រវត្តិសាស្ត្រដែលលាក់ខ្លួននៅលើស៊ុមទ្វារ គឺពិតជាមានសារៈសំខាន់ជាសារវន្ត។ ផ្ទាំងសិលាចារឹកខ្លីៗទាំងនោះ ជាតម្រុយប្រវត្តិសាស្ត្រដ៏វិសេសវិសាលក្នុងការស្វែងយល់ពីព្រលឹង និងរចនាសម្ព័ន្ធសង្គមសម័យនោះ។ ជាក់ស្តែង ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវលើសិលាចារឹកលេខ K.526 ដែលមានកម្រាស់៤បន្ទាត់ បានបង្ហាញព័ត៌មានយ៉ាងសំខាន់៖ បីបន្ទាត់ខាងលើចារឹកណែនាំ និងថ្វាយព្រះនាមដល់ទេពផ្សេងៗ រួមមាន៖ កម្រតេង ជគត ឝ្រីរាជឝិល្បីន្ទ្រេឝ្វរ, កម្រតេង ជគត ឝ្រីចន្ទ្រេឝ្វរ, និង កម្រតេង ជគត ឝ្រីឝាន្តីឝ្វរី។ រីឯបន្ទាត់ខាងក្រោមបានផ្តល់ព័ត៌មានជាប្រវត្តិសាស្ត្រអំពីអត្តសញ្ញាណរបស់បុគ្គលជាន់ខ្ពស់ដែលមានសទ្ធាជ្រះថ្លាក្នុងការស្ថាបនាសំណង់សាសនានេះ គឺ «តិវ្រះអំតេងរាជឝិល្បិស្ថាបនា» (ព្រះអង្គម្ចាស់ រាជសិល្បិ ជាអ្នកស្ថាបនា)។

ស្ថាបត្យកម្មដែលសង់ឡើងពីថ្មភក់នៃប្រាសាទបន្ទាយប្រី បានឈរជើងយ៉ាងរឹងមាំឆ្លងកាត់ការសឹករេចរិល ដោយសារអាយុកាលរាប់រយឆ្នាំ និងអាកាសធាតុ។ នាពេលបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងខ្ពស់ពីអាជ្ញាធរជាតិអប្សរា ក្រុមអ្នកជំនាញបាននិងកំពុងដំណើរការការងារអភិរក្ស ស្រាវជ្រាវ ធ្វើសម្រង់ប្លង់ និងធ្វើកំណាយ ដើម្បីស្វែងរកបំណែកថ្មយកមកផ្គុំឡើងវិញតាមបច្ចេកទេសបុរាណវិទ្យា (Anastylosis)៕

រូបភាព ៖ អាជ្ញាធរជាតិអប្សរា

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា