ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា!

ផលិតកម្មបារមី និង ភ្លើងគប់ នឹងចាក់ផ្សាយជាផ្លូវការនៃកម្មវិធី The NEXT LEVEL: RAPSTAR ដែលជាកម្មវិធីទូរទស្សន៍បង្កើតឡើងដោយខ្មែរសុទ្ធសាធដំបូងបង្អស់ ស្វែងរកតារារ៉េបដ៏មានសមត្ថភាពក្នុងប្រទេសកម្ពុជា!

កម្មវិធីនឹងចាប់ផ្តើមផ្សាយនៅថ្ងៃ សុក្រ ទី ៣០ ខែ មករា ឆ្នាំ ២០២៦ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៨:០០ យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន និងគ្រប់ទំព័រឌីជីថលផ្លូវការរបស់ផលិតកម្មបារមី។

Advertisement

ផលិតកម្មបារមី និង​ភ្លើងគប់ បានបង្ហាញកម្មវិធីទូរទស្សន៍ប្រកួតរ៉េប THE NEXT LEVEL: RAPSTAR ដែលជាកម្មវិធីប្រកួតរ៉េបថ្មីសន្លាង ដែលជាស្នាដៃខ្មែរ និងមានលក្ខណៈ Original បង្កើតឡើងដើម្បីអ្នកស្នេហាវិស័យហ៊ីបហបទាំងអស់នៅក្នុងស្រុក ក៏ដូចជាជុំវិញពិភពលោក។ ភាពអស្ចារ្យនៃរដូវកាលទី ១ នេះ អាចសម្រេចទៅបានដោយសារតែមានការគាំទ្រពីម្ចាស់ឧបត្ថម្ភកម្មវិធីធំ Tiger Beer នៃក្រុមហ៊ុន Heineken Group រួមជាមួយអ្នកសហការឧបត្ថម្ភ cellcard និង Peace Petroleum Cambodia។

កម្មវិធី​នឹង​ចាប់ផ្តើម​ចាក់ផ្សាយដំបូងរៀងរាល់​ថ្ងៃសុក្រ ចាប់ពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៦ តទៅ រហូត​ដល់​ខែ ឧសភា ឆ្នាំ ២០២៦ វេលា​ម៉ោង ៨:០០ យប់ នៅលើ​កញ្ចក់ទូរទស្សន៍បាយ័ន។

កម្មវិធី THE NEXT LEVEL: RAPSTAR តំណាង​ឱ្យពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​វិស័យ​តន្ត្រី​កម្ពុជា។ ​ផលិតកម្ម បារមី និង ភ្លើងគប់ ធ្លាប់បាន​នាំមក​នូវ​កម្មវិធី​ប្រកួត​រ៉េប​ដំបូង​គេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣ តាមរយៈ ការ​ទិញ​សិទ្ធិ​ផ្តាច់មុខ​ពី​បរទេស ហើយពេលនេះ​ពួកគេ​បាន​ឈាន​ទៅមុខ ជាមួយនឹងស្នាដៃដ៏ថ្មីស្រឡាង​ដែល​បង្កើត​ដោយ​ខ្មែរ​សុទ្ធសាធ​ ជា​កម្មវិធី​ដែល​កសាង​ឡើង​ដើម្បីបង្ហាញពី​អត្តសញ្ញាណ ស្នាដៃ​ច្នៃប្រឌិត និង​មោទនភាព​របស់​ខ្មែរ។

យុគសម័យ​ថ្មី​នៃ​វិស័យ​រ៉េប​ខ្មែរ

THE NEXT LEVEL: RAPSTAR មិន​ត្រឹមតែ​ស្វែងរក​អ្នករ៉េប​ដែល​ពូកែ​ជាងគេ​នោះ​ទេ តែ​ជា​ការ​ស្វែងរក កំពូល​តារារ៉េប​ដែល​អាច​តំណាង​ឱ្យកម្ពុជានៅ​លើទីផ្សារ​សកល។ បេសកកម្ម​ចម្បង​របស់​កម្មវិធី​គឺ​ស្វែងរក និង​លើក​កម្ពស់​អ្នកមានសមត្ថភាពពិតប្រាកដដែលបាន​ត្រៀមខ្លួន​រួចរាល់សម្រាប់​ឆាកអន្តរជាតិ។

បេក្ខជន​ និងបេក្ខនារីសរុប ៣០ រូបមកពី​ទូទាំង​ប្រទេស​នឹង​ចាប់ផ្តើម​ដំណើរ​របស់​ពួកគេ​ក្នុង វគ្គ​ទី ១ ដោយ​បង្ហាញសមត្ថភាពប្រលងតាមចង្វាក់ភ្លេង Original ដែល​ផលិត​ដោយ ផលិតកម្មបារមី។

ប្រាក់រង្វាន់សរុបដ៏អស្ចារ្យរួមមាន

ជ័យលាភី​រដូវ​កាល​ទី ១ នឹង​ទទួល​បាន៖

  • ទឹកប្រាក់រង្វាន់សរុប ៨០ លានរៀល
  • កិច្ចសន្យាក្លាយជាសិល្បករពេញសិទ្ធិជាមួយផលិតកម្មបារមី
  • ​ការធ្វើដំណើរ​ទៅ​ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ​សហរដ្ឋអាមេរិក ដើម្បីទទួលបានការបណ្តុះបណ្តាល​កម្រិតខ្ពស់​ ដោយ​ការ​ចំណាយ​ ត្រូវបានរ៉ាប់រង​ជូនទាំងស្រុង។
  • ទទួលបានវគ្គ​បណ្តុះបណ្តាល ការ​ណែនាំ និង​ពេលវេលា​ថត​នៅ​ស្ទូឌីយោ ជាមួយ Empire Distribution ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​ផ្នែក​តន្ត្រី​របស់ផលិតកម្មបារមី។

សម្រង់​ពាក្យពេចន៍ពី​ផលិតករ និង​អ្នកឧបត្ថម្ភកម្មវិធី

កញ្ញា ម៉ម​ ឡរា ជាផលិតករប្រតិបត្តិរបស់កម្មវិធី The Next Level: RapStar និងជា

នាយិកាប្រតិបត្តិនៃផលិតកម្មបារមី

ប្រទេស​កម្ពុជា​កំពុង​បោះ​ជំហាន​ចូល​យុគសម័យ​ថ្មី ដែល​អាចបង្ហាញពីសក្តានុពលរបស់​ខ្លួនឱ្យពិភពលោក និង​ខ្លួន​ឯង​ផ្ទាល់​ឃើញ​ថា យើង​ពិតជា​អាច​បង្កើតអ្វីដែលថ្មី មានភាពច្នៃប្រឌិត ហើយកម្មវិធីអាចផលិត​បានដោយ​ផ្អែក​ លើ​ចក្ខុវិស័យ​របស់អ្នកជំនាញក្នុង​ស្រុក​ និងការ​រចនា​របស់​យើង​ផ្ទាល់។ កម្មវិធី THE NEXT LEVEL: RAPSTAR គឺជា​ការ​បញ្ជាក់​យ៉ាងមុតមាំថា សមត្ថភាពនិងគំនិត​ច្នៃប្រឌិត​របស់​កូនខ្មែរ ​​នឹង​លេចធ្លោ​លើ​ឆាក​អន្តរជាតិ។ តាមរយៈ​កម្មវិធី​នេះ យើង​អាច​ឃើញ​ច្បាស់​ពី​ភាព​ជោគជ័យ​នៅពេល​យើងទុកចិត្តខ្លួនឯង ហើយ​ហ៊ាន​ប្រើប្រាស់​សំឡេង បង្ហាញវប្បធម៌ និងបញ្ចេញ​សមត្ថភាព​យើង។”

កញ្ញា Yoki ​ជាផលិតករប្រតិបត្តិរបស់កម្មវិធី The Next Level: RapStar និងនាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន ភ្លើងគប់

“ទេពកោសល្យ​របស់បេក្ខជន បេក្ខនារីក្នុង​រដូវកាល​នេះ​គឺ​ពិតជា​មានកម្រិត​​ខ្លាំងក្លា​បំផុត​ដែល​យើង​មិន​ធ្លាប់​ឃើញពីមុន។ ភាព​សម្បូរ​បែប​នៃ​ទេពកោសល្យ គំនិត​ច្នៃប្រឌិត​ថ្មី និង​មហិច្ឆតា​ដ៏​មុតមាំ​របស់​សិល្បករ​ថ្មីៗ​ទាំងនេះ បាន​ឆ្លុះបញ្ចាំង​ពី​ការ​អភិវឌ្ឍ​របស់​ហ៊ីបហប​ខ្មែរ​ថាបាន​រីកចម្រើន​កម្រិត​ណា​។ នេះ​ពិតជា​កិត្តិយស​ដ៏​ធំធេង​របស់​នាងខ្ញុំ ដែល​បាន​ធ្វើជា​អ្នក​ជួយត្រួសត្រាយ​សម្រាប់​តារារ៉េប​ជំនាន់​ក្រោយ និង​អ្នក​ជំនាញ​តន្ត្រី​ដ៏​អស្ចារ្យ ហើយសមត្ថភាពរបស់​បេក្ខជន​ឆ្នាំនេះ​ពិតជា​អស្ចារ្យ និង​លើក​កម្ពស់​ស្តង់ដារ​នៃ​វិស័យ​ហ៊ីបហបក្នុងស្រុកយ៉ាងពិតប្រាកដ។”

លោក ម៉ម អានដ្រូ ​ជាផលិតករប្រតិបត្តិកម្មវិធី The Next Level: RapStar និងជាប្រធានផ្នែកគ្រប់គ្រងការផលិតចម្រៀង នៃផលិតកម្មបារមី

“តារារ៉េប​ខ្មែរ​វ័យក្មេង​ជាច្រើន​នាក់​សុទ្ធតែ​មាន​ក្តី​ស្រមៃ​ចង់​ទៅ​បរទេស ដើម្បី​ធ្វើការ​ និងទទួល​បទពិសោធពី​អ្នកជំនាញ​តន្ត្រី​ដែលមានសមត្ថភាពក្នុងកម្រិត​ខ្ពស់​បំផុត។ ភាពជា​ដៃគូ​របស់​យើង​ជាមួយ Empire Distribution បង្កើត​បានជាឱកាស​មួយ​ដើម្បីឱ្យពួកគេ​សម្រេច​ក្តី​ស្រមៃ​នោះ។ តាមរយៈ​ការ​សហការ​នេះ យើង​បើកផ្លូវ​ឱ្យ​សិល្បករ​ទទួល​បាន​ការ​បង្វឹក​ជំនាញ​លំដាប់​សកល និងមាន​ចក្ខុវិស័យថា​អាជីព​របស់​ពួកគេ​អាច​ឡើងទៅ​ដល់កម្រិត​ណា។”

លោក វណ្ណដា ជា Judge មួយរូបក្នុងកម្មវិធី ហើយក៏ជាកំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជា

“សម្រាប់​ខ្ញុំ ការ​បាន​ចូលរួម​ដឹកនាំ​កម្មវិធី​ដូច THE NEXT LEVEL: RAPSTAR គឺ​ជា​មោទនភាព​ដ៏​ធំធេង​បំផុត ហើយកាន់តែមានអត្ថន័យ និងពិសេស​បន្ទាប់ពី​ខ្ញុំ​បាន​ធ្វើការប្រគំតន្ត្រី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​នាំ​តន្ត្រី​ខ្មែរ​ទៅ​ឆាកអន្តរជាតិ។ កម្មវិធី​នេះ​គឺ​ផ្តោត​លើ​ការ​ជំរុញ​យុវជន​ជំនាន់​ក្រោយ​ ឱ្យបានឡើងទៅកាន់កម្រិតបន្ទាប់។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំដឹងថាកម្ពុជា​សម្បូរ​ដោយ​ទេពកោសល្យ​លំដាប់​ពិភពលោក ហើយ​ឥឡូវយើងដល់​ពេល​ដែល​ត្រូវ​បង្ហាញ​គ្រប់​គ្នា​ឱ្យ​បាន​ឃើញ​ហើយ។

ស្រាបៀរ Tiger (Heineken Group) – ម្ចាស់ឧបត្ថម្ភធំ

“Tiger ជឿជាក់​លើ​សក្តានុពល​របស់​ទេពកោសល្យ​កម្ពុជា​ជំនាន់​ថ្មី។ តាមរយៈកម្មវិធី The Next Level: RapStar យើង​មាន​មោទនភាព​ក្នុង​ការ​បើក​ទ្វារដើម្បីផ្តល់​ឱកាស លើក​តម្កើង​ស្នាដៃ​ច្នៃប្រឌិត និង​លើកទឹកចិត្ត​យ៉ាង​ពេញទំហឹង​ដល់​ស្មារតីក្លាហាន​របស់​យុវជន​កម្ពុជា។ តន្ត្រីគឺជាកម្លាំងដ៏មានឥទ្ធិពល ហើយ Music Time Is Tiger Time។”

ក្រុមហ៊ុន cellcard – អ្នកសហការឧបត្ថម្ភ

“ក្រុមហ៊ុនសែលកាត មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​កម្មវិធី​ដែល​លើក​តម្កើង​អត្តសញ្ញាណ​ខ្មែរ វប្បធម៌​យុវជន និង​មោទនភាព​ជាតិ។ ស្របពេល​ដែល​កម្ពុជា​កំពុង​ឈាន​ចូល ​យុគសម័យ​ថ្មី​នៃ​ឌីជីថល 5Gx យើង​ជឿជាក់​យ៉ាង​ជ្រាលជ្រៅ​ថា ការ​លើក​ស្ទួយ​សិល្បករ​តាមរយៈ​បច្ចេកវិទ្យា ការ​ភ្ជាប់​ទំនាក់ទំនង និង​គំនិត​ច្នៃប្រឌិត គឺជា​បេសកកម្ម​ដែល​យើង​ត្រូវ​ប្រកាន់ខ្ជាប់។ ការចូលរួមនេះក៏បញ្ជាក់ពីស្មារតី និងអត្តសញ្ញាណ មោទនភាពជាខ្មែរ #ProudlyKhmer ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលកូនខ្មែរ 100%។”

 

ក្រុមហ៊ុន Peace Petroleum Cambodia – អ្នកសហការឧបត្ថម្ភ

“ក្នុងនាមជាក្រុមហ៊ុន Peace Petroleum Cambodia នៅកម្ពុជា ក្រុមហ៊ុនពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងការចូលរួមជួយគាំទ្រកម្មវិធី The Next Level: RapStar។

យើងជឿជាក់លើអំណាចនៃការបោះជំហានទៅមុខរួមគ្នាគឺ ការរីកចម្រើនទៅមុខជាជាតិសាសន៍មួយប្រកបដោយស្មារតីសាមគ្គីភាព។ កម្មវិធីនេះតំណាងឱ្យឆន្ទៈ និងការរួបរួមរបស់ យុវជនកម្ពុជាហើយយើងមានមោទនភាព ដែលបានចូលរួមជាចំណែកក្នុងការគាំទ្រយ៉ាងសំខាន់។”

Media Contact

Baramey Production
 [email protected]
 www.barameyproduction.com

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា