អ្នកបាត់ដំបងច្នៃ រ៉ឺម៉ក​ជើង ដែលប្រើក្នុងជំនាន់បារាំងសែសមកបង្ហាញក្នុងព្រឹត្តិការណ៍មួយនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកបាត់ដំបងច្នៃ រ៉ឺម៉ក​ជើង ដែលប្រើក្នុងជំនាន់បារាំងសែសមកបង្ហាញក្នុងព្រឹត្តិការណ៍មួយនេះ

អ្នកបាត់ដំបងច្នៃ រ៉ឺម៉ក​ជើង ដែលប្រើក្នុងជំនាន់បារាំងសែសមកបង្ហាញក្នុងព្រឹត្តិការណ៍មួយនេះ

ឡូយ​ទៀត​ហើយ! លើក​នេះ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ត្រៀម រ៉ឺម៉ក​ជើង ដល់​ទៅ ២៣ គ្រឿង ដើម្បី​ដាក់​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍ «ពិព័រណ៍​ផ្លែ​ឈើ​បាត់ដំបង ឆ្នាំ ២០២៦» នា​ពេល​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។

Advertisement

គ្រាន់​បាន​ឃើញ​ភ្លាម នឹក​ដល់​សម័យ​បារាំង​សែស​ភ្លែត​ដែល​កាល​ជំនាន់​នោះ រ៉ឺម៉ក​ជើង ត្រូវ​បាន​ប្រើ​ប្រាស់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​អ្នក​ខេត្ត​បាត់ដំបង។ មិន​តែ​ប៉ុណ្ណោះ រ៉ឺម៉ក​ជើង ក៏​ជា​អត្តសញ្ញាណ​មួយ​ដ៏​លេច​ធ្លោ​ដែល​ផ្សារ​ភ្ជាប់​ទិដ្ឋភាព ជីវភាព​រស់​នៅ របស់​អ្នកខេត្ត​បាត់ដំបង​ផង​ដែរ។ រ៉ឺម៉ក​ជើង​នេះ​ផង​ដែរ ក៏​​ត្រូវ​បាន​អ្នក​និពន្ធ​ល្បី​ឈ្មោះ​លោក​តា នូ ហាច លើក​យក​បង្ហាញ​ក្នុង​សាច់​រឿង ផ្កា​ស្រពោន ថែម​ទៀត​ផង។

យោង​តាម​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ឱ្យ​ដឹង​ថា នៅ​មិន​ដល់​១​សប្ដាហ៍​ទៀត​នោះ​ទេ ខេត្ត​បាត់ដំបង​នឹង​មាន​រៀប​ចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្លែ​ឈើ​បាត់ដំបង ឆ្នាំ ២០២៦ ដែល​នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ ១០ ដល់​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ ២០២៦ ពោល​គឺ​រយៈពេល ១០ ថ្ងៃ។

ព្រឹត្តិការណ៍​នេះ​មាន​សកម្មភាព​សំខាន់ៗ​ជា​ច្រើន​រួម​មាន៖

  • ពិព័រណ៍ ​និង​លក់​ផ្លែ​ឈើ​ប្រចាំ​ខេត្ត​បាត់ដំបង
  • ក្បួន​ដង្ហែ​ផ្លែ​ឈើ​តំណាង​ក្រុង ស្រុក​ទាំង​១៤
  • បុហ្វេ​ទុរេន និង​ការ​ភ្លក់​រសជាតិ​ផ្លែ​ឈើ​បាត់ដំបង
  • ការ​តាំង​បង្ហាញ​ផលិតផល​កសិកម្ម​និង​ផលិតផល​ក្នុង​ស្រុក
  • កម្មវិធី​សិល្បៈ​វប្បធម៌ និង​ការ​ប្រគំតន្ត្រី
  • ការ​ប្រកួត​ប្រជែង និង​សកម្មភាព​កម្សាន្ត​ផ្សេងៗ

ក្នុង​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹម​ជា​ពិព័រណ៍​កសិ​ផលិតផល​ក្នុង​ស្រុក​របស់​អ្នក​បាត់ដំបង​នោះ​ទេ តែ​ក៏​បាន​លើក​ស្ទួយ​អត្តសញ្ញាណ​វប្បធម៌​របស់​ខេត្ត​តាម​រយៈ​ការ​ច្នៃ​នូវ រ៉ឺម៉ក​ជើង ដែល​ស្ទើរ​តែ​បាត់បង់​រូបរាង​លើ​ទឹក​ដី​នៃ​ខេត្ត​បាត់ដំបង​ដើម្បី​ឱ្យ​កូន​ខ្មែរ​ជំនាន់​នេះ​បាន​ស្គាល់​ឡើង​វិញ​ផង​ដែរ៕

រូបភាព ៖ អភិបាលខេត្តបាត់ដំបង

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា