ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន ដែល​មាន​ចំណង​ជើង​ថា “BECOMING HUMAN” គឺជា​ការ​ដាក់​ស្នើ​ជា​ផ្លូវការ​របស់​ប្រទេស​កម្ពុជា សម្រាប់​ពាន​រង្វាន់​ភាពយន្ត​អន្តរជាតិ​ល្អ​បំផុត​នៅ​ឯ​ពានរង្វាន់ Academy Awardsលើក​ទី ៩៩។

គណៈកម្មាធិការជ្រើសរើសពានរង្វាន់អូស្ការកម្ពុជា (COSC) បានជ្រើសរើសរឿង “Becoming Human”ជាខ្សែភាពយន្តដាក់​ជាផ្លូវការរបស់ប្រទេស សម្រាប់ប្រភេទខ្សែភាពយន្តអន្តរជាតិនៅឯពានរង្វាន់អូស្ការលើកទី៩៩។

ខ្សែ​ភាពយន្ត​នេះ​បរិយាយ​ ពី ធីតា ដែល​ជា​វិញ្ញាណ​ដែល​ជា​អ្នក​ថែរក្សា​រោងកុន​ចាស់​មួយ និង​គ្រោង​នឹង​រុះរើ ខណៈ​ដែលនាងថ្លឹងថ្លែងពីជម្រើសនៃការកើតជាថ្មី​របស់នាងជាខ្មោច។ ចំណង​របស់​នាង​ជាមួយ ហៃ ដែល​ជា​បុរស​មាន​ជីវិតដែលនាងជួប បង្កើត​ចំណង​ទំនាក់ទំនង​មួយ ដែល​នាំ​ឲ្យ​នាង​ចាប់ផ្ដើម​មើល​ឃើញ​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​របស់​ប្រទេស​មួយ​តាម​រយៈ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​នាង។

«ជាតិជាមនុស្សា» ជាភាពយន្តខ្នាតវែងដំបូងរបស់លោក លី ប៉ូឡែន បន្ទាប់ពីលោក​បាន​ផលិត​ភាពយន្តខ្លី «ឆ្ងាយដាច់អាល័យ» កាលពីឆ្នាំ២០២២ និងភាពយន្តឯកសារ «វាសនាផ្កាព្រៃ» ឆ្នាំ ២០២៤។ ភាពយន្ត​ឯកសារ​នេះ​ធ្លាប់​ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្តឯកសារ IDFA និង​ទទួល​បាន​ពានរង្វាន់​ធំ​នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ​តៃវ៉ាន់។

រឿង «ជាតិជាមនុស្សា» ​ថត​ទាំង​ស្រុង​នៅ​ខេត្ត​បាត់ដំបង និងបានចាក់បញ្ចាំងជាលើកដំបូងនៅ មហោស្រព​ភាពយន្ត​អន្តរជាតិ Venice ឆ្នាំ ២០២៥ ក្នុង​កម្មវិធី Biennale College-Cinema របស់ La Biennale di Venezia ដោយ​ទទួលបានការគាំទ្រពីក្រសួងវប្បធម៌អ៊ីតាលី និងជំនួយបន្ថែមពី Chanel។

ក្រោយ​ចាក់​បញ្ចាំង​នៅ​អ៊ីតាលី «ជាតិជាមនុស្សា» បាន​បន្ត​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​ធំ​ៗ​ជាច្រើន រួមមាន Busan, BFI London, Taipei Golden Horse, Seattle និង Shanghai។ “BECOMING HUMAN” ក៏ទទួលបានពានរង្វាន់ ២ ពី​មហោស្រពភាពយន្ត Jogja-NETPAC Asian Film Festival នៅ​ប្រទេស​ឥណ្ឌូណេស៊ី រួមមានពានរង្វាន់ទស្សនិកជន និងពានរង្វាន់ Golden Hanoman។

លី ប៉ូឡែន បានលើកឡើងដូច្នេះ៖ «ទោះបីភាពយន្តនេះផលិតឡើងដោយថវិកាមានកម្រិត និង​ក្រុម​ការងារ​តូចក៏ដោយ ក្រុមការងារបានរួមគ្នាផ្តល់ទាំងក្តីស្រឡាញ់ និងជំនាញ ដើម្បី​បង្កើត​ស្នាដៃ​មួយ​ដែល​អាចនាំរឿងរ៉ាវរបស់ប្រជាជនកម្ពុជាទៅកាន់ពិភពលោក ជាពិសេស​សំឡេង​របស់​ប្រជាជន​ដែល​មិន​សូវ​ត្រូវ​បាន​សង្គម​ឮ»។ លោក​ក៏​សង្ឃឹមថា ការ​ជ្រើសរើសនេះ នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យ​ភាពយន្ត​ឯករាជ្យ​នៅ​កម្ពុជា បន្ត​រីកចម្រើន​នៅ​ថ្ងៃ​អនាគត៕

រូបភាព៖ Kongchak Pictures

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា