ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០% | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។

អតិជន SKOR ទាំង​អស់ ពិសេស​អ្នក​ស្រឡាញ់​ការ​ហាត់​ប្រាណ លេង​កីឡា និង​និយម​តែង​ខ្លួន​បែប Lifestyle ទាន់​សម័យ​ពី​ប្រ៊េន Nike ឬ On Running នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០ ភាគរយ លើ​មុខ​ទំនិញ Original រាប់​រយ​មុខ​នៅ​ក្នុង​ហាង ដោយ​តម្លៃ​ចាប់​ពី ៣០ ដុល្លារ​ឡើង​ទៅ។

កម្មវិធី​បញ្ចុះ​តម្លៃ​ដ៏​ពិសេស​នេះ​មាន​លើ​ផលិតផល​កីឡា​និង​សម្លៀកបំពាក់​ទាន់​សម័យ​ពី​ម៉ាក​ប្រេន​ល្បីៗ​លំដាប់​ពិភពលោក រួម​មាន៖ Nike, On Running, Jordan, K-Swiss, Converse, Levi’s, និង Hurley ដែលមានជម្រើសយ៉ាងសម្បូរបែបសម្រាប់ Running (រត់ប្រណាំង), Training (ហាត់ប្រាណ), និង Daily Lifestyle (ប្រើប្រាស់ប្រចាំថ្ងៃ)។

គួរ​ជម្រាប​ដែរ​ថា ការផ្តល់ជូនពិសេសនេះ មាននៅ ២ ទីតាំងផ្សេងគ្នា​របស់ SKOR រួម​មាន៖

ទី១. ហាង SKOR Cambodia (សាខាធំ) អតិថិជន​អាច​អញ្ជើញ​មក​ទិញ​ទំនិញ​ដោយ​ផ្ទាល់ ជាមួយ​នឹង​បរិយាកាស​ហាង​ធំ​ទូលាយ ទំនើប និង​មាន​ស្តុក​ទំនិញ​សម្បូរ​បែប​ពិសេស ដែល​មាន​ការ​ផ្ដល់​ជូន​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ ២០២៦។

ទី២.​ SKOR ​Cambodia (សាខាទី២) នៅ Chip Mong Outlet Mall (ជាន់ទី ១) ក៏​មាន​ការ​ដាក់​តាំង​បង្ហាញ POP UP ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ ទី១៨ ខែ​តុលា ឆ្នាំ ២០២៦ ផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អតិថិជន​ដែល​មិន​បាន​អញ្ជើញ​មក​ហាង​ផ្ទាល់ ឬ​នៅ​តាម​បណ្ដា​ខេត្ត ក៏​អាច​បញ្ជា​ទិញ​តាម​រយៈ Online Platforms ផ្លូវ​ការ​របស់ SKOR រួម​មាន Facebook Page , Instagram និង Telegram សេវា​ដឹក​ជូន​រហ័ស​ទាន់​ចិត្ត​គ្រប់ ២៥ រាជធានី​ខេត្ត ទូទាំង​ប្រទេស។

រួសរាន់​ឡើង​កុំ​ឱ្យ​ឱកាស​ពិសេស​នេះ​កន្លង​ផុត ចង់​បាន​ផលិតផល Original គុណភាព​ខ្ពស់ ក្នុង​តម្លៃ​ចំណេញ​ច្រើន សូម​អញ្ជើញ​ទៅ​កាន់​ទីតាំង SKOR ដែល​ជិត​លោក​អ្នក​បំផុត​ដើម្បី​ជ្រើស​រើស​ម៉ូត​ស្អាតៗ និង​ទំហំ​ដែល​ត្រូវ​ចិត្ត​ឱ្យ​បាន​មុន​គេ។

ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​បាន​តាម​រយៈ៖

Facebook ផ្លូវការ SKOR Cambodia ៖

https://www.facebook.com/skornationcambodia/photos

Instagram ផ្លូវការ SKOR Cambodia ៖ Instagram

ទីតាំងទី១៖ ហាង SKOR Cambodia ក្បែរ​ផ្លូវ​ភ្លោះ​អូរឫស្សី ក្រោយ​ស្ថានទូត​អាល្លឺម៉ង់
ទីតាំងទី២៖ ផ្សារ​ទំនើប Chip Mong Outlet Mall – ជាន់​ទី ១

អំពី SKOR Cambodia ៖

ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់​ម៉ាក​ល្បីៗ​លំដាប់​ពិភពលោក (សុទ្ធ ១០០ភាគរយ) ប្រកប​ដោយ​គុណភាព​និង​ទំនុក​ចិត្ត​ដែល​ទទួល​ស្គាល់​ពី​អតិថិជន​គ្រប់​មជ្ឈដ្ឋាន។ SKOR គឺ​ជា​ជម្រើស​ទី១ របស់​កីឡាករ-កីឡា​ការិនី​អាជីព អ្នក​រត់​ប្រណាំង តារា​ល្បី (Influencers/Celebrities) រួម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ឬ​មក​កម្សាន្ត​ក្នុង​ប្រទេស​កម្ពុជា។ ជា​ពិសេស SKOR Cambodia ក៏​មាន​ក្រុម​ការងារ​ដែល​ទទួល​បាន​ការ Training ដើម្បី​ផ្ដល់​ជូន​ការ​ប្រឹក្សា​យោបល់​ជូន​ដល់​អតិជន​បាន​យ៉ាង​ល្អ​ផង​ដែរ៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា