Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ជាប់ឈ្មោះ ជាគោលដៅម្នាក់ម្នាក់ក្នុងឧក្រិដ្ឋកម្មលួចទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ជនជាតិចិន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។

Advertisement

នៅថ្ងៃទី១៣ ខែឧសភា ក្រសួងយុត្តិធម៌នៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា ជនជាតិចិនម្នាក់ដែលមានវ័យ ៤០ប្លាយ ត្រូវបានធ្វើបត្យាប័ន ឬបញ្ជូនខ្លួនពីប្រទេសថៃ មកកាន់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ។ អាជ្ញាធរបានចោទប្រកាន់ថា បុរសរូបនេះគឺជាមេខ្លោងនៃក្រុមចោរព័ត៌មានវិទ្យា ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

ចន្លោះពីខែសីហា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤ ក្រុមនេះបានលួចចូលគេហទំព័រនានា ដើម្បីលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ យកទៅប្រើប្រាស់សម្រាប់ចូលទៅកាន់គណនីហិរញ្ញវត្ថុ និងគណនីគ្រីបតូ (Crypto) ដោយបានលួចប្រាក់សរុបជាង ៣៨ ពាន់លានវ៉ុន ឬប្រមាណ ២៥.៤ លានដុល្លារអាមេរិក។

តាមរយៈការស៊ើបអង្កេតបានរកឃើញថា Jungkook គឺជាគោលដៅម្នាក់របស់ក្រុមចោរព័ត៌មានវិទ្យានោះ។ ជាក់ស្ដែង បន្ទាប់ពីលោកបានចូលបំពេញកាតព្វកិច្ចយោធាបានមួយរយៈខ្លី មានជនខិលខូចបានបន្លំអត្តសញ្ញាណរបស់តារាប្រុសរូបនេះ ដើម្បីព្យាយាមលួចភាគហ៊ុនក្រុមហ៊ុន HYBE ដែលមានតម្លៃប្រហែល ៨.៤ ពាន់លានវ៉ុន ឬប្រមាណ ៥.៦ លានដុល្លារអាមេរិក។

យ៉ាងណាមិញ ភ្នាក់ងាររបស់លោកបានសង្ស័យលើសកម្មភាពមិនប្រក្រតីនេះ ក៏សម្រេចចាត់វិធានការបង្កកប្រតិបត្តិការភ្លាមៗ ដែលមិនបណ្ដាលឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុជាក់ស្តែងណាមួយកើតឡើងឡើយ។

បច្ចុប្បន្ន អាជ្ញាធរកូរ៉េខាងត្បូងកំពុងបន្តស៊ើបអង្កេតលើបណ្តាញហិរញ្ញវត្ថុរបស់ក្រុមចោរព័ត៌មានវិទ្យានេះ និងស្វែងរកបក្ខពួកបន្ថែមទៀតដែលពាក់ព័ន្ធនឹងប្រតិបត្តិការខាងលើ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា