BTS មានអ្នកស្តាប់ថ្មីកើនឡើង ៦៩០ ភាគរយ លើ Spotify បន្ទាប់ពីចេញអាល់ប៊ុម ARIRANG | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
BTS មានអ្នកស្តាប់ថ្មីកើនឡើង ៦៩០ ភាគរយ លើ Spotify បន្ទាប់ពីចេញអាល់ប៊ុម ARIRANG

BTS មានអ្នកស្តាប់ថ្មីកើនឡើង ៦៩០ ភាគរយ លើ Spotify បន្ទាប់ពីចេញអាល់ប៊ុម ARIRANG

កម្មវិធីស្តាប់តន្ត្រីដ៏ល្បីល្បាញ Spotify បានបង្ហាញរបាយការណ៍ដែលដាក់ឈ្មោះថា “The BTS Effect” និយាយពីសន្ទុះប្រជាប្រិយភាពរបស់ក្រុម BTS ដែលបានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមខេប៉ុបមួយនេះបានវិលត្រលប់មកវិញ ជាមួយអាល់ប៊ុមថ្មី ARIRANG។

Advertisement

ចែករំលែកនៅលើគណនី Instagram នៅថ្ងៃទី២៥ ខែ មីនា នេះ របាយការណ៍ “The BTS Effect” បានបញ្ជាក់ថា បន្ទាប់ពីសមាជិកទាំង ៧ រូបបានចេញផ្សាយអាល់ប៊ុមពេញខ្នាតទី​ ៥ ក្រុមខេប៉ុបមួយនេះទទួលបានអ្នកស្ដាប់ថ្មីៗ ឬ First-time listeners ដែលមិនធ្លាប់ស្តាប់បទចម្រៀងរបស់ខ្លួនពីមុនមក កើនឡើងរហូតដល់ ៦៩០ភាគរយ។

ទន្ទឹមគ្នានេះ នៅថ្ងៃទី២០ ខែមីនា ដែលជាថ្ងៃអាល់ប៊ុមចេញផ្សាយជាផ្លូវការ BTS ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាង Daily Top Artists Chart កាន់កាប់ប្រជាប្រិយភាពនៅជាង ៧០ តំបន់ជុំវិញពិភពលោក។ ដោយឡែក នៅចុងសប្តាហ៍ដែលបញ្ចេញអាល់ប៊ុម ARIRANG ក្រុម BTS ទទួលបានចំណាត់ថ្នាក់ជាង ២៦០ចំណាត់ថ្នាក់ សុទ្ធសឹងតែនៅក្នុងលំដាប់កំពូលទាំង ៥០ លើតារាងដូចជា Daily Top Songs និង Daily Top Artists របស់ Spotify នៅទូទាំងពិភពលោក។ ក្នុងរយៈពេលតែមួយ ក្រុមអ្នកគាំទ្រ ARMY ក៏បានបញ្ចូលបទចម្រៀងថ្មីទាំងនេះ ទៅក្នុងបញ្ជីចម្រៀងផ្ទាល់ខ្លួន (Playlist) ច្រើនជាង ១១.៧ លានដងផងដែរ។​

ស្ថិតិដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ បន្ទាប់ពី BTS ឡើងសម្ដែងលើឆាកកម្មវិធីប្រគំតន្ត្រី Comeback រួចរាល់ ចំនួននៃការចូលស្តាប់បទចម្រៀងក្នុងអាល់ប៊ុម ARIRANG បានកើនឡើងដល់ទៅ ១២០ភាគរយ។ ខណៈស្នាដៃចម្រៀងពីអាល់ប៊ុមចាស់ដូចជាបទ Mikrokosmos ក៏មានការកើនឡើងនូវចំនួនស្តាប់ដល់ទៅ ២៥០ ភាគរយ បើធៀបនឹងមួយថ្ងៃមុនពេលមានការប្រគំតន្ត្រី។

អាចនិយាយបានថា ការវិលត្រឡប់មកវិញរបស់ BTS ជាមួយស្នាដៃដំបូងក្នុងរយៈពេលជិត ៤ ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់ពិភពវប្បធម៌ប៉ុប ខណៈក្លាយជាទីនិយាយដល់របស់អ្នកនិយមស្ដាប់ចម្រៀងខេប៉ុបនៅជុំវិញពិភពលោក៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា