BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការប្រកាសរបស់ផលិតកម្ម Big Hit Music កាលពីថ្ងៃទី ១៨ ខែឧសភា។

Advertisement

ក្រោមឈ្មោះ “BTS The City Arirang – Busan” ទីក្រុងទាំងមូលនឹងប្រែក្លាយខ្លួនទៅជាទីកន្លែងកម្សាន្តមួយ ដែលផ្តល់ជូននូវបទពិសោធន៍ជាច្រើនដល់ក្រុមអ្នកគាំទ្រ ARMY ដូចជា ការដាក់ឱ្យដំណើរការរថយន្តក្រុងផ្តាច់មុខ និងការរៀបចំខ្សែទស្សនាចរណ៍នៅទូទាំងទីក្រុង។ តួយ៉ាង នឹងមានការសម្តែងដោយដ្រូនជាង ១០០០ គ្រឿង នៅឯឆ្នេរ Gwangalli Beach និងកម្មវិធី Love Song Lounge នៅឯឆ្នេរ Haeundae Beach ជាដើម។

មហោស្រពដែលធ្វើឡើងដើម្បីអ្នកគាំទ្រទាំងក្នុងស្រុក និងក្រៅស្រុកនេះ នឹងរៀបចំឡើងទន្ទឹមគ្នានឹងកម្មវិធីប្រគំតន្ត្រីរបស់ BTS ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែមិថុនា ក្នុងទម្រង់ជាកម្មវិធីវប្បធម៌ដ៏ធំមួយ ដែលនឹងបំពេញទីក្រុងប៊ូសានទាំងមូលទៅដោយតន្ត្រី និងសារពីក្រុមចម្រៀងមួយនេះ លើសពីបរិវេណនៃទីតាំងប្រគំតន្ត្រី។

សូមរំឭកថា កាលពីឆ្នាំ ២០២២ សមាជិកទាំង ៧ រូប ធ្លាប់បានប្រារព្ធមហោស្រព “BTS in Busan” ម្តងរួចមកហើយ។ ដូច្នេះ មហោស្រព “BTS The City Arirang – Busan” នេះ គឺជាការវិលត្រឡប់មកកាន់ទីក្រុងប៊ូសានវិញ ក្នុងរយៈពេល ៤ ឆ្នាំ ដែលនឹងនាំមកនូវអត្ថន័យកាន់តែពិសេសសម្រាប់អ្នកគាំទ្រ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា