បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តគ្រងដំណែងម្ចាស់ពានរង្វាន់គោលដៅទេសចរណ៍ឈានមុខសម្រាប់យុវវ័យ ៥ ឆ្នាំជាប់គ្នា

កម្ពុជាបន្តគ្រងដំណែងម្ចាស់ពានរង្វាន់គោលដៅទេសចរណ៍ឈានមុខសម្រាប់យុវវ័យ ៥ ឆ្នាំជាប់គ្នា

កម្ពុជាបានក្លាយជាចំណុចចាប់អារម្មណ៍ម្តងទៀតនៅក្នុងវិស័យទេសចរណ៍អាស៊ី ដោយទទួលបានពានរង្វាន់ «គោលដៅទេសចរណ៍ ឈានមុខគេនៅអាស៊ីសម្រាប់យុវវ័យ ប្រចាំឆ្នាំ ២០២៦» Asia’s Leading Youth Travel Destination 2026 ក្នុងកម្មវិធី World Travel Awards លើកទី ៣៣។

ពានរង្វាន់នេះត្រូវបានប្រកាសនៅក្នុងកម្មវិធី World Travel Awards សម្រាប់តំបន់អាស៊ី អូសេអានី និងមហាសមុទ្រឥណ្ឌា ប្រចាំឆ្នាំ ២០២៦ ដែលបានប្រារព្ធឡើង កាលពីថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ ២០២៦ នៅឯ CROSSROADS Maldives ស្របពេលនឹងទិវាទេសចរណ៍ពិភពលោក។

យោងតាម World Travel Awards កម្ពុជាធ្លាប់បានឈ្នះពានរង្វាន់គោលដៅទេសចរណ៍សម្រាប់យុវវ័យឈានមុខគេនៅអាស៊ីរួចមកហើយនៅឆ្នាំ ២០២២, ២០២៣, ២០២៤ និង ២០២៥។ នេះគឺជាឆ្នាំទី ៥ ហើយដែលកម្ពុជាទទួលបានពានរង្វាន់ជាគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ីសម្រាប់យុវវ័យ។

ពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ ២០២៦ សម្រាប់តំបន់អាស៊ី អូសេអានី និងមហាសមុទ្រឥណ្ឌា បានប្រមូលផ្តុំថ្នាក់ដឹកនាំវិស័យទេសចរណ៍មកពីជុំវិញតំបន់នៅ CROSSROADS ប្រទេសម៉ាល់ឌីវ ដោយមានការប្រគល់ពានរង្វាន់លើប្រភេទគោលដៅទេសចរណ៍ និងសេវាកម្មបដិសណ្ឋារកិច្ចជាច្រើន៕

គួរឱ្យ​ដឹង​ថា កម្មវិធី World Travel Awards ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ទទួលស្គាល់សមិទ្ធផលនានានៅក្នុងឧស្សាហកម្មទេសចរណ៍ និងការធ្វើដំណើរជាសកល រួមទាំងគោលដៅទេសចរណ៍ អង្គការទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងអាជីវកម្មទេសចរណ៍ផ្សេងទៀត៕

ប្រភព ៖ https://www.worldtravelawards.com/nominees/2026/asia

រូបភាព ផ្ដល់ជូនដោយ MEAS

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា