កម្ពុជារកចំណូលបានប្រមាណ ១៨ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងដើមឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជារកចំណូលបានប្រមាណ ១៨ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងដើមឆ្នាំ ២០២៦

កម្ពុជារកចំណូលបានប្រមាណ ១៨ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងដើមឆ្នាំ ២០២៦

រយៈពេលពាក់កណ្ដាល​​ឆ្នាំ ២០២៦ គ្រឹះ​ស្ថាន​អង្គរ​រក​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ប្រមាណ ១៨ លាន​ដុល្លារ​ និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ៣៨ ម៉ឺន​នាក់។ ចំនួន​នេះ​មាន​ការ​ធ្លាក់​ចុះ​ធៀប​ឆ្នាំ​២០២៥។

Advertisement

គិត​ត្រឹម​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០២៦ (មករា-មិថុនា) ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ៣៨៧ ៧៧២ នាក់។ ចំនួន​នេះ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៥ មាន​ការ​ធ្លាក់​ចុះ ៣១,៦៩ភាគរយ។ ដោយឡែក សម្រាប់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ១៨ ៤៧២ ៤៦៩ ដុល្លារ​អាមេរិក ថយ​ចុះ ២៩,៨១ ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ ២០២៥។

ជាមួយគ្នា គ្រឹះ​ស្ថាន​អង្គរ​ក៏​បានស្រង់ស្ថិតិ​នូវចំនួន​ភ្ញៀវ​បរទេស​ដែល​បាន​ចូល​ទស្សនា​នៅកោះកែរ , បេងមាលា , ភ្នំ​ក្បាល​ស្ពាន និង​កំពង់ផែ​ចុង​ឃ្នៀស ព្រម​ទាំង​ចំណូលដែល​ទទួលបាន​ផងដែរ (លម្អិតបន្ថែមខាងក្រោម)៕

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា